កងកម្លាំងតស៊ូនៅខេត្ត Panjshir នៅភាគឥសាននៃប្រទេសអាហ្វហ្គានីស្ថាននឹងបន្តប្រយុទ្ធជាមួយក្រុមពួកតាលីបង់ ក្រោយកិច្ចចរចាបរាជ័យ
កងកម្លាំងតស៊ូនៅខេត្ត Panjshir នៅភាគឥសាននៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងបន្តប្រយុទ្ធជាមួយក្រុមពួកតាលីបង់ ព្រោះកិច្ចចរចារបស់ពួកគេមិនបាននាំមកនូវលទ្ធផលណាមួយឡើយ។ កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានប្រាប់សារព័ត៌មាន Sputnik ថា ក្រុមចលនានេះនឹងមិនទៅកាន់កាប់ខេត្ត Panjshir ដោយកម្លាំងទេ ដោយបានច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា មេដឹកនាំនៃក្រុមអ្នកតស៊ូបានប្រកាសថាកិច្ចចរចាបានបរាជ័យ ហើយក្រុមតាលីបង់បានគ្រោងដាក់កងកម្លាំងរបស់ពួកគេតាមផ្លូវចូលទៅក្នុងខេត្តនោះ។…