A L T R O Z   N E W S

ផលប៉ះពាល់

មន្រ្តីជំនាញរកឃើញ ទឹកផ្លែឈើ ទឹកសៀង តៅហ៊ូកែវ មីកំប៉ុង ទឹកប៉េងប៉ោះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

កំពត-កែបៈ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ...

សូមប្រុងប្រយ័ត្ន! ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ រកឃើញនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ...

ប្រុងប្រយ័ត្នបងប្អូន! មន្រ្តីជំនាញរកឃើញ ពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់

ស្វាយរៀងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...

សូមប្រុងប្រយ័ត្ន! រកឃើញបបែលក្រៀមដែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ៥.៩គីឡូក្រាម នៅក្នុងផ្សារត្រពាំងរពៅ

កំពត-កែបៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ...

ទឹកសណ្ដែក ទឹកក្រូច ប្រហិតសាច់គោ និងសាច់ជ្រូក ខូចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្ត្រីសាខា ក.ប.ប. រកឃើញ នៅផ្សារសំរោង ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF...

កម្លាំងនគរបាល២ខណ្ឌ ឆ្មក់ចូលបង្រ្កាបល្បែងខុសច្បាប់២ទីតាំង ឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣១នាក់

ភ្នំពេញៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា...

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់៥២គីឡូ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ រកឃើញ នៅក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង...

ក្នុងឆ្នាំ២០២០កម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនិងចាប់ឃាត់ខ្លួនជនសង្ស័យសរុប៣.៦៣៨នាក់

ភ្នំពេញៈ​ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញក្នុងរយៈពេល១ឆ្នាំ២០២០បានចេញប្រត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរឹបអូសបានជិត២០០គីឡូក្រាមនិងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែនិងបរទេសសរុប៣.៦៣៨នាក់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។ការបង្ក្រាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះផងដែរត្រូវគេមើលឃើញថាដែលនាំឱ្យបទល្មើសគ្រឿងញៀននៅឆ្នាំ២០២០នេះមានការថយចុះគួរឱ្យកត់សម្គាល់។ក្នុងនោះនៅឆ្នាំ២០២០ក៏បានបង្ក្រាបក្លឹបកម្សាន្តធំៗចំនួន០៣កន្លែងជាប់ពាក់ព័ន្ធនឹងការជួញដូរនិងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញសម្រេចបានលទ្ធផលពេលនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលតែងតែដាក់បទបញ្ជាមុតមាំឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញត្រូវចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនិងធ្លាប់ព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងចំពោះមន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។វិធានការបង្ក្រាបត្រូវធ្វើរាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងទ្រង់ទាយតូចនិងទ្រង់ទ្រាយធំហើយការបង្ក្រាបនោះមិនត្រូវដកថយនោះឡើយ។ពោលគឺត្រូវធ្វើសកម្មភាពចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាប្រចាំដើម្បីពង្រឹងការពារថែរក្សាសន្តិសុខធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថានៅឆ្នាំ២០២០កម្លាំងនគរបាលរាជធានីភ្នំពេញចេញប្រតិបត្តិការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ដោយចេញបង្ក្រាបបាន២.០៧៥ករណីប្រៀបធៀបនឹងឆ្នាំ២០១៩ចេញបង្ក្រាបបាន២.២៧៧ករណី(នាំឱ្យបទល្មើសគ្រឿងញៀនបានថយចុះ២០២ករណី)ឃាត់ខ្លួនជនសង្ស័យ៣.៦៣៨នាក់ក្នុងនោះចាប់យកនឹងដកវត្ថុគ្រឿងញៀនសរុប១៩៧,៣៥៨.៦៥ក្រាម(១៩៧គីឡូក្រាមនិង៣៥៨ក្រាម៦៥)អាវុធខ្លី០៣ដើម,ដាវដែកកែច្នៃ១៤ដើម,រថយន្ត០៤គ្រឿង,ម៉ូតូ៥.៥៧០គ្រឿង,ទូរស័ព្ទដៃ៤៧៥គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ ជុំវិញវិធានការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតលោកវរសេនីយ៍ទោរ៉ឹមម៉ិចនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថាអនុវត្តតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញនិងបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបន្តចូលរួមសហការជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្តចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋឱ្យបានយល់ពីផលប៉ះពាល់នៃគ្រឿងញៀនដោយត្រូវនាំគ្នានៅឱ្យឆ្ងាយពីគ្រឿងញៀននិងបំផុសឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីឈានដល់អនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕   ...

អំបិលគ្មានអ៊ីយ៉ូតនិងទំនិញហួសកាលបរិច្ឆេទដែលធ្លាប់បានដកហូតកន្លងមក សរុបចំនួន ៣១.៥០ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ រកឃើញ និងដុតកម្ទេចចោល

តាកែវៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFបានឲ្យដឹងថានៅថ្ងៃទី០៩...