សហរដ្ឋអាមេរិក នៅតែគ្រងដំណែងជាប្រទេសលក់អាវុធដាច់ជាងគេ លើពិភពលោក
(ស្ដុកខុល)៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) នៃប្រទេសស៊ុយអែត បានឱ្យដឹងថាការលក់អាវុធ និងសេវាយោធាដោយក្រុមហ៊ុនលក់អាវុធធំៗទាំង១០០ នៅលើពិភពលោក រកកម្រៃបានដល់ទៅ ៥៣១ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឬកើនឡើង ១.៣ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩។ ឆ្នាំ២០២០ គឺជាឆ្នាំទី៦ជាប់គ្នា ដែលវិស័យលក់អាវុធរបស់ក្រុមហ៊ុនធំៗទាំង១០០ អាចរក្សាបាននូវកំណើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ COVID-19 ក៏ដោយ។ វិទ្យាស្ថានដដែលបានបន្ថែមទៀតថាក្រុមហ៊ុនលក់អាវុធនៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តគ្រប់គ្រងឧស្សាហកម្មអាវុធ…