ឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ​ក្នុងបុរីចតុមុខស៊ីធី!

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធនឹង​ករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០​២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ​៣​នាក់ ទី​១​ឈ្មោះ សឿន សៀត ភេទប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករសំណង់…

ផឹកស៊ីកុំតាប៉ែ កុំនិយាយដដែលៗ អញកាប់អ៊ីចឹង!!!

កំពង់ស្ពឺៈ មានករណីហិង្សាមួយបានកើតឡើង ផ្តើមចេញពីការផឹកស៊ីដោយនិយាយថា៖ «អញប្រាប់ហើយថា៖ ផឹកស៊ីកុំតាប៉ែ កុំនិយាយដដែលៗ អញកាប់អ៊ីចឹង។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យភាគីរងគ្រោះរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យនិងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់៕

ចេញពីផឹកស៊ីជិះម៉ូតូឌុបមិត្តតិភក្តិទៅផ្ទះ ធ្លាក់ជង្ហុកដួលបោកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបានចេញពីផឹកស៊ី ជិះម៉ូតូមួយគ្រឿងឌុបមិត្តភក្តិត្រឡប់ទៅផ្ទះវិញ បានធ្លាក់ជង្ហុកដួលបោកនឹងថ្នល់ពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខច្រកចូលបុរីហ្គ្រេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ ជា សុភ័ក្ត្រា…

Update៖ ចាប់បានឃាតក​​ ដែលចាក់សម្លាប់បុរសម្នាក់ ខឹងរឿងគេហៅប្អូន​ពេលផឹកស៊ី​!

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន ពាក់ពន្ធ័ឃាតកម្ម (ចាក់និងវត្ថុចុងស្រួចបណ្តាឲ្យស្លាប់) កាលពីថ្ងៃទី០៥ខែឆ្នាំដដែល វេលាម៉ោង​២១​និង០០ នៅចំណុចតាមផ្លូវបេតុង…

ជនសង្ស័យចំនួន ៨នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីពីរផ្សេងគ្នា នៅព្រះសីហនុ

ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យចំនួន ៨នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្សយ័ទាំង៨នាក់នេះ បានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា៖ ករណីទី១ គឺប៉ុនប៉ងមនុស្សឃាត ជនសង្ស័យ៣នាក់ បានប្រើដាវកាប់ជនជាតិចិន២នាក់ ឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា​​ទៅលើជនជាតិចិន!

ព្រះសីហនុៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា (​ទៅលើជនជាតិចិន​)​មួយកើតឡើង បង្កឡើងដោយជនសង្ស័យ​៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ​​២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់…

មន្ត្រីយោធាម្នាក់ បាញ់បោះសេរី ត្រូវសមត្ថកិច្ចបញ្ជូនចូលប៉ុស្តិ៍

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនបាញ់បោះ មកកងរាជអាវុធហត្ថ ដែលបានបាញ់១គ្រាប់ឡើងលើ រួចជិះម៉ូតូចេញបាត់ ដែលកើតហេតុ នៅភូមិត្រពាំងចឹក្សា សង្កាតកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនសង្ស័យបង្កឈ្មោះគង់ ដារ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ បម្រើការងារផ្នែកខាងហិរញ្ញវត្ថុ…

ក្រុមជើងខ្លាំង! ចេញពីផឹកស៊ី​នៅខារ៉ាអូខេរ៉ូយ៉ាល់កំពត ដកកាំភ្លើងបាញ់​លាន់កក្រើកមេឃ ចុងក្រោយជាប់ខ្នោះ​

កំពតៈ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាញ់បោះអនាធិបតេយ្យ នៅខារ៉ាអូខេរ៉ូយ៉ាល់កំពត នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជនល្មើសមានគ្នា​៦នាក់ ភេទប្រុស​មិនទាន់ស្គាល់អត្តសញ្ញាណ និងជិះម៉ូតូចំនួន​៤គ្រឿងក្នុងមានម៉ាក ហុងដាឌ្រីម ស៊េរីមិនចាំ ពាក់ស្លាកលេខ កំពត​1J​.5257,ម៉ូតូម៉ាកToday គ្មានស្លាកលេខ ពណ៌ទឹកខ្មៅ…

ប្រពន្ធស្តីបន្ទោសជេរកូនសោះ ទាត់ប្រពន្ធ៣ជើង​និងទះ​កំផ្លៀងកណ្តាលមុខ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ!

​បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព វាយដំប្រពន្ធ​រហូតដល់សន្លប់បាត់ស្មារតី ក្រោយមកស្ត្រីរងគ្រោះ​ត្រូវបានអ្នកស្រុក ប្រជាការពារ និងកម្លាំងនគរបាល ចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះ តែអកុសលស្រ្តីរងគ្រោះ ក៏បានដាច់ខ្យល់​នៅមន្ទីរពេទ្យ​ កាលពីវេលា​ម៉ោង១១និង៥០នាទី​ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូ ម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…

ផឹកស្រាស្រវឹងទាស់សម្ដីគ្នា ផ្ទុះជាហិង្សា ៣នាក់ចូលប៉ុស្តិ៍ ឯងម្នាក់ទៀតស្លាប់យ៉ាងអាណោចអាធ័ម

ព្រះសីហនុៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងជនសង្ស័យ ០៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចផ្លូវកោះព្រាប (ក្បែរកន្លែងនគរបាលព្រំដែនទឹក)។ ជនសង្ស័យពាក់ព័ន្ធខាងលើ៖ ទី១.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ និងទី២.ឈ្មោះ ឆាយ…