មន្រ្តីនគរបាលម្នាក់ខឹងម្តាយស្តីបន្ទោសរឿងចូលខារ៉ាអូខេ ដកកាំភ្លើងបាញ់រះទៅលើរថយន្តជាង១០គ្រោប់ ផ្អើលទាំងយប់!

ភ្នំពេញៈ បុរសជាមន្ត្រីនគរបាលមិនស្គាស់អត្តសញ្ញាណម្នាក់ខឹងម្តាយ ស្តីបន្ទោស ចូលខារ៉ាអូខេ ខឹងដកកាំភ្លើងបាញ់រះទៅលើរថយន្តខ្លួនឯងជាង១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្បែរខារ៉ាអូខេពិភពរាត្រី តាមបណ្តោយផ្លូវ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ តាមប្រភព័ព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើកហេតុមន្ត្រីនគរបាលដែលបាញ់បោះសេរីម្នាក់បើករថយន្តហាយលែនឌ័រមួយគ្រឿង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-3913 បើកមកឈប់នៅទីតាំងចំណុចកើតហេតុខាងលើ រួចបានចុះពីលើរថយន្តដើរចូលទៅផឹកស៊ីក្នុងខារ៉ាអូខេមួយកន្លែង…

ផឹកស៊ីកន្លែងផ្សេងគ្នា! ឌឺដងគ្នាចុះឡើង ទាញកាំបិតខ្វែវកាប់ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍!

កណ្តាលៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(កាប់គ្នាទៅវិញទៅមក) នៅ​ភូមិ​ក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ​២​នាក់ ទី១មានឈ្មោះ ដោក ទីន ភេទប្រុស អាយុ​៣២​ឆ្នាំ មុខរបរ បើករថយន្ត មានទីលំនៅ ភូមិ…

ផឹកស្រាស្រវឹងទាស់សម្ដីគ្នា ក៏ផ្ទុះហិង្សាទាញកាំបិតកាប់គ្នា របួសធ្ងន់ទាំងសងខាង ត្រូវសមត្ថកិច្ច ចាប់ចូលប៉ុស្តិ៍

កណ្ដាលៈ ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនង ក្រោយផឹកស៊ីស្រវឹង ទាស់ពាក្យសម្ដីក៏ផ្ទុះជាហិង្សាកាប់ចាក់គ្នា រងរបួសទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យទាំង២នាក់ ព្រោះឲ្យសម្រួលគ្នាមិនត្រូវ ហើយប្រកែកយកត្រូវរៀងៗខ្លួន…

Update៖ ករណីឃាតកម្ម ចាក់សម្លាប់ប្រធានប្រជាការពារភូមិតាឡី ពេលនេះដឹងការពិតហើយ

ភ្នំពេញៈ វាំងននខ្មៅត្រូវបានលាតត្រដាង ឃាតករដែលចាក់សម្លាប់ ប្រជាការពារភូមិតាឡីម្នាក់ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តាមពិតគឺមិត្តភក្ដិដែលផឹកស៊ីជាមួយគ្នាសោះ។ ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ។…

សមត្ថកិច្ចខណ្ឌទួលគោក ចាត់វិធានការក្តៅទៅលើហាងផឹកស៊ី ១០៣អាន់ឆ័រ ដែលចតរថយន្តនិងម៉ូតគ្មានសណ្តាប់ធ្នាប់ និងមានសំឡេងរំខាន

ភ្នំពេញៈ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានកាបញ្ជាផ្ទាល់ពីលោក សុខ ហេងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យលោកជិន រតនៈ អធិការងខណ្ឌទួលគោកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់បាន ដឹកនាំកម្លាំងខណ្ឌចុះទៅ មានវិធានការក្តៅទៅ លើហាងផឹកស៊ី យីហោ​១០៣ អាន់ឆ័រ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង។ ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកស៊ី…

​ជនបរទេសម្នាក់ ផឹកស្រវឹងអុកឡុករករឿងនារីៗនៅក្នុងបារបារាំងមួយកន្លែង ត្រូវនារីនោះវាយបែកក្បាល..!

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ីនៅក្នុងបារបារាំងមួយកន្លែង ពេលផឹកស្រវឹងរករឿងនារីៗដែលនៅក្នុងបារនោះនិងអុកឡុកមិនឲ្យលុយ ត្រូវនារីៗនោះវាយបែកក្បាល កាលពី​វេលាម៉ោង​១​និង៣០នាទីយប់ រំលងអធាត្រ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​១៣០ ក្នុងបារបារាំងមួយកន្លែង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ​​​ជនជាតិបរទេសខាងលើ​មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ អាយុ​ប្រហែល​៣១ឆ្នាំ​។ ក្រោយពេលកើតហេតុបានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួលដើម្បីជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលផងដែរ៕

មន្ត្រីយោធាម្នាក់ ត្រូវជនសង្ស័យបោកយករថយន្តទៅលក់ ព្រោះតែរឿងទុកចិត្តគ្នាពេក

កណ្ដាលៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដែលកើតហេតុថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៣០នាទីរសៀល ត្រង់ចំណុចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ឌិន តេក…

ចុម! ទំនាស់ក្នុងវង់ផឹកស៊ី ទាញកាំបិតកាប់ប្រហារបុរសម្នាក់សុះសាច់ ហើយរត់បាត់!

ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេកាប់ប្រហារយ៉ាងសុះសាច់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ក្នុងទំនាស់វង់ផឹកស៊ីទាស់ពាក្យសម្តីគ្នា។ ករណីនេះកើតឡើងនៅម៉ោង៨និង២០​នាទីយប់ ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅជួរមាត់ទន្លេ​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ស្រាប់តែទាញដាវ និងកាំបិតកាប់ប្រហារមកលើជនរងគ្រោះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់តែម្តង៕

ផឹកស៊ីជិតគ្នាអស់អីក្លែម មកក្លែមសម្តីមានអី ផ្ទុះហិង្សា​ប្រើសុទ្ធ​តែ​ញញួរ​និងកាំបិត

ភ្នំពេញៈ កម្មករ​សំណង់​២​នាក់ ​​បានទាស់ពាក្យសម្តី​គ្នា ​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់គ្នាទៅវិញទៅមក ក្រោយ​ផឹកស្រាស្រវឹង​ បណ្តាលឲ្យបុរសម្នាក់រ​ងរ​បួស។ ហេតុការណ៍​ខាងលើនេះ ​បានកើតទ្បើង​កាលពី​វេលាម៉ោង​៩​និង​៣៥ នាទី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ សម ប៉ាត់​ទេវី ភេទ​ប្រុស…

ក្រុមក្មេងទំនើង ផឹកស៊ីស្រវឹងបង្កអុកឡុកពេញសួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

​ឧត្តរមានជ័យៈ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុមដែលបង្កភាពរញ៉េរញ៉ៃស្រវឹង ចោលដបតាមសួនច្បា និងបង្ហោះម៉ូតូ​ ​កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបរិវេណ​សួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​។ ​​ចំពោះករណីនេះ ក្រុមក្មេងទំនើងចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចនាំយកមក សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការអប់រំ និងកិច្ចសន្យា ហើយឲ្យឪពុកម្តាយ​មកធានាយកទៅផ្ទះ​វិញ​តែម្តង៕​