ចិត្តខ្លាំងម្លេះ! តាមសងសឹកមិនបានទៅលួចម៉ូតូគេចុងក្រោយខ្នោះ….

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា២នាក់ ត្រូវបានប្រជាពលរដ្ឋដេញព័ន្ធចាប់បានប្រគល់ឲ្យប៉ូលីស បន្ទាប់ពីពួកគេ នាំគ្នាទៅតាមរកសងសឹកជាមួយគូរទំនាស់ តែមិនឃើញបែជាទៅធ្វើសកម្មភាពលួចម៉ូតូ អ្នកលក់ដូរ បានសម្រេចហើយ រត់មិនរួច ម្ចាស់ចេញមកទាន់ស្រែកចោរ ផ្អើលនាំគ្នាដេញព័ទ្ធចាប់បាន កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២…

ទំនាស់រឿងខ្ចីធុងបាស់ ផ្ទុះហិង្សាដាល់គ្នា រួចទាញកាំបិតបុង័តោគំរាមកាប់ ចុងក្រោយខ្នោះ

កណ្តាលៈ មានករណីហិង្សាដោយចេតនាមួយ ដោយសាររឿងធុងបាស បណ្តាលឲ្យរងរបួសរៀងខ្លួន រួចជនសង្ស័យបានដកកាំបិតបុង័តោ មកគំរាមថែមទៀត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិវត្តថ្មី…

ប្រយ័ត្នបងប្អូន! ឌុបជូនទៅរកសេវាផ្លូវភេទ ដល់កន្លែងហក់ចុះភ្លែត ព្រោះតែទប់អារម្មណ៍មិនជាប់…ក៏ត្រូវជនសង្ស័យបោកយកម៉ូតូទៅបាត់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ឆបោកយកម៉ូតូរបស់អ្នកស្គាល់គ្នា ខណៈដែលគេពឹងឲ្យឌុបជូន ទៅរកសេវាផ្លូវភេទ ហើយជនសង្ស័យ ក៏ជិះនាំទៅ រួចគេចខ្លួនបាត់មួយយប់ ដោយសារម៉ូតូមានGPS នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រូវម្ចាស់រកឃើញម្នាក់ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចនាំមកប្រគល់ជូនប៉ូលីសប៉ុស្តិ៍កាកាប២ ខណ្ឌពោធោធិសែនជ័យ ចំណែក២នាក់ទៀតគេចខ្លួនបាត់។…

អាងខ្លួនអ្នកមាន! ជិះរថយន្តឡង់គ្រីស័រ០១៨ ស្លាកលេខ ភ្នំពេញ2AU-7254 ចូលច្រៀងខារ៉ាអូខេនៅក្នុងហាង«ម្ហូបខ្មែរគាប់ចិត្ត»ខឹងស្រីកំដរ ទះ២កំផ្លៀង វាយគ្នាឯងមួយប្រ៉ាវ..

ភ្នំពេញៈ បុរសមួយក្រុម បានចូលផឹកស៊ីក្នុងហាង«ម្ហូបខ្មែរគាប់ចិត្ត»មានគ្នាប្រហែល១០នាក់ បានមកផឹកស៊ីច្រៀងខារ៉ាអូខេ ខណៈដែលហៅស្រីមកកំដរហើយស្រីនោះមិនរាក់ទាក់រកខ្លួនធ្វើឲ្យបុរសម្នាក់នោះក្នុងចំណោម១០នាក់ ស្ទុះមកទះ២កំផ្លៀងរួចវាយគ្នាមួយប្រ៉ាវ ផ្អើលដល់សមត្ថកិច្ចឫស្សីកែវចុះអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចក្នុងហាងម្ហូបខ្មែរគាប់ចិត្ត ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពពីទីតាំងកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានគ្នា៣នាក់បានមកផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងខាងលើមួយសន្ទុះ ក្រោយមកបានតេហៅពួកម៉ាកមានគ្នា៧នាក់មកទៀតបានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស ស៊េរីទំនើបផលិត…

ម្តាយស្តីបន្ទោសខ្លាចកូនជក់គ្រឿងញៀន! បុរសម្នាក់តូចចិត្តចងកស្លាប់នៅលើដើមគរ

កណ្តាលៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដើមគរ ជាប់មាត់ទន្លេ ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ មឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ…

សង្ស័យរឿងគំនុំ! បុរស​ម្នាក់ ត្រូវគេដេញតាមចាក់នឹងកាំបិត របួសធ្ងន់ដោយមិនដឹងមូលហេតុ..

ភ្នំពេញៈ ​ បុរស​ម្នាក់បានរងរបួសពេញខ្លួន បន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូកាន់កូនកាំបិតដេញតាមចាក់​ប្រហារ​ រួចជិះ​គេចខ្លួន​បាន​បាត់​សម្រោល​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង៩និង​៥០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ត្រង់ចំណុច​ខាងមុខហាងផឹកស៊ី​យីហោ​ ផ្ទះ​ផាតធី​ តាមបណ្តោយផ្លូវ​២៦១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក​។ តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​គេឃើញ​បុរសរងគ្រោះ​ខាងលើដែលមានវ័យប្រហែល៣០ឆ្នាំ​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៧​ ពណ៌ខ្មៅ​…

ចេញពីផឹកស៊ី ជិះម៉ូតូពន្លះជាមួយម៉ូតូ​រ៉ឺម៉ក​កង់​បី ​ស្លាប់​ម្នាក់​ ​របួស​២នាក់ នៅមុខ​តារាង​បាល់​ទាត់ ​រយស័រវែន

ភ្នំពេញៈ បុរស​២​នាក់ជិះ​ម៉ូតូ​ចេញ​ពី​ផឹក​ស៊ី​ ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ដូចហោះ​មិនប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្រ្ចាស​ទិស​គ្នា​ចំពីមុខពេញ​ទំហឹង​ កាលពីវេលា​ម៉ោង​១១និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាងមុខ​តារាង​បាល់​ទាត់​រយស័រវែន​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​គេឃើញ​បុរសម្នាក់​បើកម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយ​គ្រឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1I-6003 ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិស​ដៅ​មកពីស្តុបរង្វង់​កាំខូស៊ីតធី​…

ម៉ោង៤ទៀបភ្លឺឮលាន់ដូចរន្ទះ! មន្រ្តីប៉ូលិសស័ក្តិ៤ម្នាក់ ផឹកស្រវឹងបើករថយន្តCamry Hybrid ស្លាកលេខ​ភ្នំពេញ​2Z-8979បុកទ្រូងផ្លូវ

ភ្នំពេញៈ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបា​នកើតឡើង ដោយមានរថយន្តម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​2Z-8979 បើកបរដោយបុរសម្នាក់ជាមន្រ្តីប៉ូលិសស័ក្តិ៤ ដែលចេញពីផឹកស៊ីស្រវឹងបើករថយន្តបុកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ នៅ​មុខសួនក្ដានពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក់ ខណ្ឌដូនពេញ…

ដាវជាប់ទ្រូងស្នេហ៍! ពូកែខាងផឹកស៊ីរំខានគេពេក ត្រូវបុរសម្នាក់កាប់ចំទ្រូងដេរ២០ថ្នេរ…

បន្ទាយមានជ័យៈ មានករណីហិង្សារមួយបានកើតឡើង ដោយមានជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ទៀតចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ដេរជាង២០ថ្នេរ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចអាគារថ្មី ក្នុងក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចាត់ការតាមច្បាប់។ ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះផឹកស៊ីឡូឡារំខានគេ៕

បបួលគ្នាផឹកស៊ីនៅក្លឹបកំសាន្តហ្គោលថោន ទាស់ពាក្យសម្តីគ្នាវាយទៅវាយមក ស្លាប់ម្នាក់ ត្រូវអាវុធហត្ថឃាត់ខ្លួនបានម្នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយសារមរណៈភាពនៃជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់…