ផឹកស៊ីជុំពូមីង ស្រាប់តែក្មួយជានគរបាលកំពុងផឹកនិយាយដៀមដាមមាក់ងាយ ផ្ទុះទំនាស់វាយទៅវាយមកផ្អើលសមត្ថកិច្ចទាំងយប់
ភ្នំពេញៈ ពូក្មួយបានផឹកស៊ីជួបជុំគ្នា ពេលដល់ស្រវឹងក្មួយដៀមដាមមាក់ងាយ ក៏ផ្ទុះហិង្សាកើតឡើងវាយទៅវាយ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនបង្កដែលត្រូវជាក្មួយមានឈ្មោះ យ៉ែម ច័ន្ទតារា ភេទប្រុស អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរជានគរបាលមិនស្គាល់អង្គភាព រស់នៅភូមិកើតហេតុខាងលើ។…