គេ​ផ្ញើ​កាំភ្លើង​ទុក​នឹង​​ខ្លួន! លោក​ប្តី​កាន់តែ​បានដៃ​និង​កាន់តែ​កាច​សាហាវឡើង…!

ភ្នំពេញៈ ​បុរស​ម្នាក់​មិនដឹង​ថា​យ៉ាងម៉េច​ក្នុង​ខ្លួន​នោះ​ទេ ឲ្យ​តែ​បានផឹកស្រា​ស្រវឹង​ម្ដង​ៗ គឺ​តែងតែ​បង្ករឿង​ប្រើ​ហិង្សា​និង​ជេរ​ប្រមាថ​ទៅ​លើ​ប្រពន្ធ​ដែល​មាន​វ័យចាស់​ជាងខ្លួន ជា​ញឹកញាប់​។ លុះ​លើក​ចុង​ក្រោយ​នេះ បន្ទាប់​ពីត្រឡប់​មក​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ខាងក្រៅ​វិញ បាន​ជេរ​ប្រមាថ​រួច​យក​កាំភ្លើង​ដែល​មិត្តភក្តិ​ជា​មន្ត្រី​នគរបាល​ម្នាក់​ផ្ញើ​ទុក បែរ​យក​គំរាម​បាញ់​សម្លាប់​ប្រពន្ធ ខណៈ​នោះ​ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច​ប្ដី​ពេក ទើប​ស្ត្រី​ជា​ប្រពន្ធរ​ត់ទៅ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​​២ និង​៥០​នាទី​ទៀប​ភ្លឺ ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១០ ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣…

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិស្បែកខ្មៅចំនួន ១១នាក់ ក្រោយបង្កការអុកឡុក ក្នុងហាងមួយកន្លែង នៅម្តុំក្រោយផ្សារសុវណ្ណា

ភ្នំពេញៈ បុរសជនជាតិស្បែកខ្មៅចំនួន ១១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានអុកឡុក នៅក្នុហាងផឹកស៊ីមួយកន្លែង ដែលមានទីតាំងនៅម្តុំខាងក្រោយផ្សារសុវណ្ណា និង បង្កឲ្យមានរបួសស្នាមទៅដល់គ្នា គេម្នាក់ផងដែរនោះ។ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤ និង ០០នាទីល្ងាច ថ្ងៃទី ២៦ ខែ កញ្ញា…

អត្ថន័យរិះគន់ឡើងកប់ បទភ្ជុំ សុគន្ធ ដេវីត

មិនខុសពីការសន្យា តារាចម្រៀងយុវវ័យ លោក សុគន្ធ ដេវីត បានបញ្ចេញបទពាក់ព័ន្ធនឹងបុណ្យភ្ជុំរបស់ខ្លួនមែន ដោយបទចម្រៀងមួយនេះ គឺជាលើកទី១សម្រាប់បទចម្រៀង ដែលមានអត្ថន័យពាក់ព័ន្ធនឹងបុណ្យភ្ជុំ ចាប់តាំងពីលោកបានក្លាយជាតារាចម្រៀងអាជីព។ បទចម្រៀងរបស់លោក ត្រូវគេឃើញបង្ហោះឡើងចំ ថ្ងៃបិណ្ឌ១ ទី២៥ កញ្ញានេះតែម្ដង ដោយមានការរំពឹងថា នឹងមានការចាប់អារម្មណ៍ មិនចាញ់បទរបស់លោកមុនៗនោះទេ ដោយសារតែមានអត្ថន័យរិះគន់មនុស្សមួយចំនួន ក្នុងអំឡុងបុណ្យភ្ជុំឡើងកប់…

លួចចូលទៅកាច់.ក​ម៉ូតូ តែបានចូលគុកដោយចំហរ!..

​ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ​២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចកាច់ សោ ក ម៉ូតូ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២០:៣០នាទី នៅចំណុច ផ្លូវលេខ៨៦…

ចេញពីKTV ខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូបញ្ច្រាស់ផ្លូវ ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញៈ យុវជន៤នាក់ ចេញចេញពីផឹកស៊ីខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូត្រឡប់ក្រោយបញ្ច្រាស់ផ្លូវ ត្រូវបានរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។ ចំណែក៣នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ ម៉ៃដា តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតគេឃើញយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧…

ចង់ដឹងកាន់តែច្បាស់! ករណីចាប់ខ្លួនជនសង្ស័យ១៤នាក់ ក្នុងខារ៉ាអូខេ ពីរ៉ាមីត

សៀមរាបៈ ទីបំផុតជនសង្ស័យ១៤នាក់ ដែលត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួននៅក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត បានទម្លាយឈ្មោះហើយ។ ជនសង្ស័យទាំង១៤នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួន ទី១ឈ្មោះ ជុំ ប៊ុលលីយ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរលក់ថ្នាំពេទ្យ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុក…

ឲ្យរថយន្តទៅមិត្តភក្តិបើកជូនមិត្តភក្តិម្នាក់ទៀតមកផ្ទះ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងផ្លូវ របួសធ្ងន់ម្នាក់

ភ្នំពេញៈ បន្ទាប់ពីបានជួបជុំផឹកស៊ីជាមួយគ្នារួចរាល់ហើយ បុរសម្នាក់បានឲ្យរថយន្តទៅមិត្តភក្តិបើកជូនមិត្តភក្តិម្នាក់ទៀមកផ្ទះមិនទាន់ដល់ផងបានជួបគ្រោះចរាចរណ៍បុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង បណ្តាលវៀចអស់១កង់ រថយន្តបង្កផ្ទប់ជាប់នឹងរបាំងថ្មខ្ទេចផ្នែកមុខទៅលែងរួច។ ចំណែកអ្នកបើកបររងរបួសធ្ងន់ អ្នករួមដំណើររងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីបុរសម្នាក់ដែលអះអាងថាជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានជួបជុំផឹកស៊ីនៅហាងមួយកន្លែង បន្ទាប់ពីបានផឹកស៊ីរួចរាល់ហើយរូបគាត់ជាម្ចាស់រថយន្តបានឲ្យរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស…

ទើបតែចេញពីផឹក ស្រាប់តែរថយន្ដកុងតឺន័រដឹកស្រូវកំណត់លើស្ពាន ស្លាប់ម្នាក់ របួស២នាក់!

ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្ដកុងតឺន័រដឹកស្រូវសង្កត់ពីលើយ៉ាងច្រង៉ាង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈពេលដែលចេញពីផឹកស៊ីបើករថយន្ដចេញពីភ្នំពេញឡើងទៅខេត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានទំនប់៧មករា នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធាត្រ ឈានចូលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបានស្លាប់នៅខាងលើ និងបុរស២នាក់ទៀតធ្វើដំណើរនិងរថយន្ដកុងតឺន័រ ដែលពាក់ស្លាកលេខ 3-A 2545 ដែលបានដឹកស្រូវពេញរថយន្ដតែម្ដង…

សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិនចំនួន២នាក់ទៅកាន់សាលាដំបូងខេត្ត ក្នុងករណីដកកាំភ្លើងបាញ់ក្នុងហាង «ស៊ី ហ៊ូ»បណ្តាលឲ្យមនុស្ស៤នាក់របួស

ព្រះសីហនុៈ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ពន្ធ័បទល្មើស ប្រើប្រាស់អាវុធ បាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ» ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។…

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបានសម្រេច រត់រួចម្នាក់ ខណៈម្នាក់ទៀត ត្រូវប្រជាពលរដ្ឋចាប់វាយទ្បើងទ្រោមខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេ បានជិះមូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តភ្ញៀវ ចូលមកផឹកស៊ីក្នុងហាងបានសម្រេច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨-៤០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន វិចិត្រសម្បត្តិ តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនសង្ស័យមានឈ្មោះ…