ជនសង្ស័យម្នាក់លួចម៉ូតូមិត្តភក្តិទៅលក់ឲ្យហាងបញ្ចាំមួយកន្លែងបាន ១៥០ដុល្លារ រួចគេចខ្លួនបាត់ជិត ១ខែ ទើបម្ចាស់ប្រទះឃើញ និងឃាត់ខ្លួន

ភ្នំពេញៈ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីម្ចាស់ប្រទះឃើញ និងចាប់ជនសង្ស័យម្នាក់ ដែលបានលួចម៉ូតូទៅបញ្ចាំនៅម្ដុំផ្លូវ២៤៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ជិត ១ខែ។ ជនសង្ស័យឈ្មោះ ហ៊ីម រតនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ…

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជិះម៉ូតូធ្វើសកម្មភាព ទាក់សត្វឆ្កែតាមផ្លូវសាធារណៈ

ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ជិះម៉ូតូដើរទាក់សត្វឆ្កែ តាមផ្លូវសាធារណៈ បង្កឲ្យមានកាលភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចក្បែរផ្ទះសំណាក់ មហាលាភ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា…

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ អិល អេស ឃាត់ខ្លួនមនុស្សប្រុសបាន ១៥នាក់

ភ្នំពេញៈ នៅវេលាម៉ោង​ ៨និង១៥នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព ខណ្ឌ ដូនពេញ បានដឹកនាំ កម្លាំងចម្រុះដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្រ្កាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ឈ្មោះអិលអេសមួយកន្លែង នៅក្នុងនោះឃាត់ខ្លួន មនុស្សប្រុសស្រី ១៥នាក់ រួមទាំងគ្រឿងញៀនប្រភេទក្រាមពណ៌សមួយចំនួនធំ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ចំណុចក្នុងផ្ទះសំណាក់…

ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសថា គម្រោងពង្រីកផ្លូវជាតិលេខ ១១ បានប្រគល់ដោយជោគជ័យ

គម្រោងពង្រីកផ្លូវជាតិលេខ១១បានប្រគល់ដោយជោគជ័យថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។ ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។ ក្នុងរយៈពេលនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ…

ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងបរិបទកូវីដ ការជំរុញចលនាការទទួលភ្ញៀវក្នុងស្រុក និងការទទួលភ្ញៀវអន្តរជាតិបានល្អគឺអាស្រ័យលើភាពសាំក្នុងសហគមន៍

(ភ្នំពេញ)៖ ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក គឺជាលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ ហើយការទទួលភ្ញៀវទេសចរអន្តរអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម​ ថោង ខុន ដែលបានមានប្រសាសន៍រនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម​រដ្ឋមន្ត្រីបានផ្ដល់ខ្លឹមសារបន្ថែមថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍…

បង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ ករណីធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូ

ភ្នំពេញៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រឿងញៀននាំឲ្យយុវជន០១ក្រុមបែកគំនិតចេញប្លន់ម៉ូតូ ។ ជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលធ្វើសកម្មភាព ក្នុងអំពើប្លន់យកម៉ូតូជនរងគ្រោះ ដោយធាក់ផ្តូល ប្លន់បានសម្រេច ខណៈជនរងគ្រោះជិះម៉ូតូលើផ្លូវជាតិលេខ៥ នៅព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ត្រូវបាននគរបាលខណ្ឌ ប្ញស្សីកែវបង្រ្កាបចាប់ខ្លួន ។…

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់មនុស្ស៤នាក់និងរឹបអូសជាង១គីឡូក្រាមនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង២១នាទីកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)ដឹកនាំដោយលោកនាយករងឃឹងសារ៉ាត់និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានទៅបង្ក្រាបបាននៅចំណុចផ្ទះសំណាក់ប៉ោយប៉ែតផាសភូមិក្បាលស្ពាន់២សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យ០៤នាក់៖ ១-ឈ្មោះប៉ៅហ៊ឹងហៅប៉ាវភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ។ ២-ឈ្មោះម៉ៅទូចភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរ។ ៣-ឈ្មោះម៉ៅងស្រស់ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ។ ៤-ឈ្មោះថោងផល្លាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន៖១-មេតំហ្វេតាមីន(ICE)១កញ្ចប់ធំទម្ងន់សុទ្ធ1034.90g,២-កញ្ឆាក្រៀម4.95g,៣-ទូរស័ព្ទ៣គ្រឿង,៤-ម៉ូតូ៤គ្រឿងនិង៥-លុយថៃ៨៦,៤០០បាត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី៕  

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ…

សម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន

(ភ្នំពេញ-បាត់ដំបង)៖ បុរសម្នាក់យកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក…

សម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ យកសពទៅប្លុងចោល នៅខេត្តត្បូងឃ្មុំ រត់គេចខ្លួនដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន

បាត់ដំបងៈ បុរសម្នាក់យកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកសពទៅប្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ ចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ…