​អាលីយា៖ មិនមែន​សម្រាប់ខ្លួនឯង គឺមនុស្ស ១៤ លាន​នាក់

ស្រីស្រស់សម្បុរណ៍​ស្រអែម​ពោល​ពេញ​ទៅដោយវោហាសព្ទមិនចេះរីងស្ងួត​ នោះគឺ អាលីយា ដែល​ជា​ពិធីការិនី​ស្ថានីយ៍វិទ្យុ ហើយរសាត់ខ្លួនក្លាយទៅជា​តារាសម្តែង​ និង​តារាចម្រៀង​ មកទល់នឹង​ពេល​នេះ ​តារា​ស្បែកស្រអែម​រូបនេះ​ប្រឡូកក្នុងសង្វៀន​សិល្បៈអស់រយៈ​ពេល ៩ ឆ្នាំ​ទៅហើយ ។ ទោះបី​ជា​កេរ្តិ៍ឈ្មោះ​មិន​សូវល្បីប៉ុន្មាន​​តែ​ដោយការ​ស្រលាញ់​សិល្បៈ ហើយសិល្បៈ​គឺជា​វិថី​ដែល​ដឹកដៃ​ជីវិត​របស់​នាង​ឲ្យក្លាយ​ទៅជាមនុស្ស​ម្នាក់​មាន​មុខមាត់​នៅក្នុង​សង្គម មានមនុស្ស​ជា​ច្រើន​ទទួលស្គាល់​ និង​ស្គាល់រូបនាង​ដោយសារ​តែសិល្បៈ​នេះ ។ រយៈ​ពេល​ក្រោយ​មក​មាន​អ្នកគាំទ្រ​ និង​ប្រភពដែលស្និទ្ធ​ស្នាល​នឹងតារា​រូបនេះ បាន​គិត​ថា​​”អាលីយា ប្រហែលជា​ឈប់​ពីសិល្បៈ​ហើយ​មើល​ទៅនោះ…

ឈិត សុជាតា ​ចូលប្រឡូកសិល្បៈវិញ

ពិធីការិនី និងជាតារាសម្តែងសាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា កញ្ញា ឈិត សុជាតា ក្រោយផ្អាកពីការ​សម្តែង​ជាង​ពីរ​ឆ្នាំ​កន្លង​មក នៅប៉ុន្មានខែនៃដើមឆ្នាំ២០១២ នេះ នាងបានប្រឡូកក្នុងសិល្បៈវិញហើយ ខណៈ​ដែល​កំពុង​សម្តែង​រឿងមួយឲ្យក្រុមហ៊ុនកូរ៉េ និងកំពុងក្រសោបបានកម្មវិធី៣ ក្នុងទូរទស្សន៍​អប្សរា បន្ថែមលើការងារ៣កម្មវិធីនៅប៉ុស្តិ៍លេខ៥។ កញ្ញា ឈិត សុជា នាយិកា​ក្រុមហ៊ុន​ទេសចរណ៍​​ “STA Tourism” បើទោះបីជាមួយរយៈ​ធំកន្លង​មក…

គង់​ ច័ន្ទរដ្ឋា ស្នេហា​មិន​សំខាន់​ជា​ង​សិល្បៈ

​តារា​ស្រីមួយ​ដួង​ដែល​ជា​គ្រាប់​ពេជ្រ​ដ៏មាន​សំណើម​របស់ផលិតម្ម សឹង្ហមាស ដែល​កំពុង​តែ​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​​​​កាក់កប​គ្រាន់​បើ​លើ​ថ្នាល់សិល្បៈ​ ​​​ដែល​ឈរលើ​គោលការណ៍​គ្រឹះ​របស់​ក្រុម​ហ៊ុន​ក្នុ​ង​ការ​ច្រៀង​ នឹង​ផលិត​នូ​វបទ​ចម្រៀង​ដោយ​ខ្លួន​ឯង ។ ស្រីស្រស់​ញញឹម​ស្រស់​ស្រអែម​ដែល​ធ្វើឲ្យ​ប្រុស​ៗ​​ជា​ច្រើន​ចង់​ប្រឡោម​លោម​ស្នេហ៍​​រូប​នេះ​ត្រូ​វបាន​មហាជ​ន​ជា​ច្រើន​​រិះ​គន់​ថា​ គង់​ ច័ន្ទរដ្ឋា ​មាន​ស្នេហា​ក្រៅឆាក​ជាមួយ​នឹង​អ្នកដឹក​នាំ​កម្ម​វិធី​របស់​ស្ថានីយទូរទស្សន៍មួយ​ ដែលជាបណ្តាញ​ស្ថានីយ​ទូរទស្សន៍ដ៏​ល្បីល្បាញ ។ ស្រប​ពេល​មាន​ស្នេហា​ក្រៅ​ឆា​ក​នេះ​ក៏​ធ្វើ​ឲ្យ​ គង់​ ច័ន្ទរដ្ឋា មាន​មុខ​មាត់​ឡើង​ប្រគុំ​តន្រ្តីជា​ច្រើន​ ដែល​ពេល​ខ្លះ​​សឹង​ថា​នាង​រក​ពេល​​ឈប់​សម្រាកគ្មានសម្រាប់​ថែរក្សា​នូវ​សម្រស់​ ។ ប្រភពកៀកកិត​របស់ គង់​…

អតីតពិធីការនីរបស់​ស្ថានីយ៍ទូរទស្សន៍ Asahi ស្លាប់ដោយរោគ​គាំង​បេះ​ដូង

អតីត​ពិធីការិនីរបស់​ស្ថានីយ៍​ទូរទស្សន៍មួយ​ក្នុង​ប្រទេស​ជប៉ុន ឈ្មោះអ្នកស្រី Mie Yamaguchi ក្នុង​វ័យ ៥១ ឆ្នាំ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​ពិធីការនី​រូប​នេះ បាន​ប្រទះ​ឃើញនាង​ដេក​ស្លាប់នៅ​ក្នុង​ផ្ទះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ ភ្នាក់​ងារ​គ្រប់គ្រង​ការងារ​របស់​នាង​បាន​ប្រកាស​ពី​មរណៈ​ភាព​របស់​នាងកាល​ពីថ្ងៃ សុក្រ។ មូល​ហេតុ​នៃការ​ស្លាប់​របស់​នាង​គឺ​បណ្តាលមក​ពី​រោគ​គាំង​បេះ​ដូង នេះ បើ​តាម​អ្នករួមការ​ងារ​ជា​មួយនឹងនាង បាន​ប្រាប់អ្នកសារព័ត៌មាន ។ ភ្នាកងារ​ព័ត៌មា​ន​…

ភេទទីបី ប៉ុបពី លេចធ្លាយរូបសិចស៊ី

ប៉ុបពី​​ពិធីការិនីភេទទីបី ដែល​កំពុង​ជ្រោង​យក​ភាព​ល្បីល្បាញនៅ​ឯ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេហ៍ តាមរយៈកម្មវិធី “ចុង​ភូមិ​ដើម​ភូមិ” ដែល​ចាប់​ដៃ​គូជាមួយនឹង​សេដ្ឋីអ៊ូរ៉ាន់ ហៅ​នាយ​សានម៉ៅ ។ ប៉ុបពី​ដែល​គេ​ស្គាល់​ថា​ជា​ភេទ ទីបី សាច់​សរខ្ចី​មិន​ចេញ​ក្រមុំ​ក្នុងវ័យ ១៨ ប៉ុន្មាន នា​ពេលថ្មីៗ​កន្លងមកនេះ នៅ​តាមបណ្តាញ​គេហទំព័រ​ទំនាក់​ទំនង​សង្គម​មួយ”Facebook ” មហាជន​ជា​ច្រើន​បា​ន​ឃើញ​នូវ​វត្តមានរូបថត​របស់​ ប៉ុបពី ដោយ​ស្លៀក​ពាក់ ខោ​ក្នុង​អាវ​ក្នុង ដេកសំដិល​ឲ្យគេ​ថត…

លោកគង់ វិសាល ​​ ចូលរោងការ​​​​ថ្ងៃទី​​​១៧ មករា​

លោកគង់ វិសាល ​​អ្នក​ដឹកនាំ​​សម្តែង​​មួយរូប​​ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័ន ​​​បានសម្រេច​​​​ចិត្ត​ចាប់​​ដៃ​ជាមួយ​​យុវតី​​​ក្នុង​ត្រកូល​​​​​អ្នក​​ ធូរធារ​ម្នាក់​​ចូលរោង​ការ​​​​​ទៅ​តាម​គន្លង​ប្រពៃណី​​​​នៅថ្ងៃទី​​​១៧ មករា ​​​២០១២ ​ស្អែក​នេះ ​​​នៅវិមាន​​​ពេជ្រ​​ចរណៃ ឬ​មណ្ឌល​វប្បធម៌​​​​រាជ​ធានីភ្នំពេញ ​​ដែលគ្រោង​​​​នឹង​​​​សម្បូរទៅដោយ​​​​ភ្ញៀវ​​​​​សិល្បករ សិល្ប​ការិនី អ្នកកាសែត ​មន្ត្រី​រាជ​ការ​​​​ និងអ្នកជំនួញ​​ចូលរួមច្រើន កុះករ​​​ផ្តល់​​​ជោគ​ជ័យ​​​​​ សិរីមង្គល​ វិបុល​សុ​​​ខ​​គ្រប់ប្រការ​​​​មហា​​ប្រសើរ​​ដល់​​​គូស្វាមី​​​ភរិយា​ថ្មោង​ ថ្មី​នេះ​។​ ភរិយា​ថ្មី​​ថ្មោង​របស់​លោកគង់…

សូ អេនណា មិនយកសិល្បៈជាន់ឈ្លី

តារាម៉ូដែលមានរូបសម្រស់ទាក់ទាញ និងលេចធ្លោនៅក្នុងក្រុម Sun Super Modle​ គឺ កញ្ញា សូ អេនណា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ និង​មាន​ការលេចឮថា តារារូបនេះបានទទួលការឧបត្ថម្ភពីបុរសសម្បូរទ្រព្យម្នាក់តែស្រីស្រស់អេនណាបាន​បដិសេធ​ដោយ​អះអាង​ថា វា​រឿង​បង្កាច់បង្ខួច។ កញ្ញា សូ អេនណា វ័យ ១៩ ឆ្នាំ ខ្ចីល្ហក់ដូចអន្លក់ខែវស្សា មានដងខ្លួនស្រឡូនសម្បុរស្រីអែមស្រស់…