គាំ ចន្ធី ប្រាប់មូលហេតុក្ដោបក្ដាប់ប៉ុស្ដិ៍អប្សរា តែផលិតរឿងអោយ PNN

នៅថ្ងៃទី២៤ មេសា ផលិតករល្បីឈ្មោះដែលត្រូវគេស្គាល់ថាជាប្រធានផលិតកម្មវិធីអោយទូរទស្សន៍អប្សរាជំនួសអោយលោកហ្វៃ សំអាង បានក្រុងពាលីចេញថតរឿងថ្មី ដែលភាពយន្តនោះជារឿងដែលលោកផលិតសម្រាប់ដាក់បញ្ចាំងនៅទូរទស្សន៍PNN។ លោកបានលើកឡើងពីមូលហេតុជាច្រើនដែលនាំអោយលោកទើបនឹងទទួលតំណែងជាមន្ត្រីជាន់ខ្ពស់នៅក្នុងទូរទស្សន៍PNN តែបែរជាមកផលិតស្នាដៃសម្រាប់អោយបណ្ដាទូរទស្សន៍មួយផ្សេងទៀត។ លោកគាំ ចន្ធី និយាយថាហេតុផងដែលលោកនៅគ្រប់គ្រងទូរទស្សន៍អប្សរាផ្នែកផលិតកម្មវិធី ហើយអាចផលិតរឿងអោយ PNN គឺដោយសារតែមុនទទួលតំណែងជាអ្នកផលិតកម្មវិធីផ្ដាច់មុខអោយទូរទស្សន៍អប្សរា គឺ លោកបានចុះកុងត្រាផលិតរឿងអោយPNN ក្នុងមួយឆ្នាំ២រឿង។ លោកថាស្ថាប័នដែលលោកគ្រប់គ្រងមិនមានបញ្ហាចំពោះករណីនេះទេ ដោយសារតែពេលផលិតរឿងលោកក៏មានក្រុមការងារទទួលខុសត្រូវ ដោយលោកគ្រាន់តែមើលបញ្ហាបច្ចេកទេសពីលើដើម្បីអោយល្អ។…

តារាល្បីៗ បង្អួតសម្រស់ ថ្ងៃសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»កាលពីល្ងាចថ្ងៃទី១៤ ធ្នូ នៅផ្សារទំនើបអ៊ីអន គេកត់សម្គាល់ថាសិល្បករជាផលិតករ ជាអ្នកនិពន្ធ និងជាតារាៗល្បីឈ្មោះយ៉ាងណែនតាន់តាប់ ត្រូវប្រមូលផ្ដុំគ្នាអបអរពិធីនោះ។ នេះជាការជាជួបជុំមួយកម្រខណៈដែលផលិតកម្ម Galaxy គឺជាផលិតកម្មថ្មី ដែលទើបផលិតរឿងបើកឆាក តែអាចកន្ទ្រាក់តារាល្បីៗឲ្យចូលរួមកកកុញ ដែលធ្វើឲ្យរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ ក្នុងថ្ងៃបើកសម្ពោធ។ តារាសិល្បៈដែលបានបង្ហាញវត្តមាន នៅក្នុងនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច, លោកនាយឃ្លោក,…

តារាល្បីៗកកក្ដាំង គ្មានកន្លែងចូលនៅ «វីហ្វ្រេន» បឹងត្របែក

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ កញ្ញា ភោជនីយដ្ឋាន «វីហ្រ្វេន» ដែលតារាៗចូលចិត្តជ្រើសជាកន្លែងធ្វើខួបកំណើតបង្អួតគ្នា បានប្រារព្ធពិធីខួបគម្រប់១០ឆ្នាំរបស់ខ្លួនយ៉ាងអធឹកអធម ដោយមានតារាសិល្បៈបង្ហាញខ្លួនយ៉ាងច្រើនកុះករ។ នៅត្រង់ទីតាំង«វីហ្វ្រេន»ស្ថិតនៅម្ដុំបឹងត្របែក ដែលជាទីតាំងមួយក្នុងចំណោមទីតាំងទាំង៤ដែលត្រូវរៀបចំពិធីទទួលភ្ញៀវ ត្រូវគេឃើញកកកុញដោយឡានម៉ូតូ និងតារាល្បីៗរហូតដល់កន្លែងមានកន្លែងចូលតែម្ដង។ យ៉ាងហោចភ្ញៀវកិត្តិយស និងតារាៗមិនតិចជាង៥០-៦០នាក់ ត្រូវបង្ខំឈរចាំតុដល់យប់ជ្រៅនៅខាងមុខហាងត្រៀបត្រា ខណៈដែលតារាខ្លះក៏សម្រេចចិត្តត្រលប់ទៅវិញ ក្រោយជូនកន្ត្រកផ្កា ឬកាដូដល់ម្ចាស់ហាង។ នេះជាពិធីគម្រប់ខួបដ៏កម្រមួយដែលឃើញវត្តមានតារាល្បីៗស្ទើរតែដូចគ្នានឹងព្រឹត្តិការណ៍សម្ពោធរឿង«ចន្ទ្រា»កាលពីថ្ងៃទី៨ កញ្ញា…

សួង សុវណ្ណារ៉ា ម៉ៅក្លិបធ្វើខួបកំណើតធំ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៨ សីហា លោកសួង សុវណ្ណារ៉ា ដែលគេស្គាល់ថាជាផលិតករទូរទស្សន៍ល្បីឈ្មោះបានប្រារព្ធពិធីខួបកំណើតគម្រប់វ័យ២៥យ៉ាងអធឹកអធមនៅក្នុងក្លិបធំមួយនៅវត្តភ្នំ ដោយលោកចំណាយរហូតដល់រង្វង់១ម៉ឺនដុល្លារម៉ៅក្លិបទាំងមូលដើម្បីទទួលភ្ញៀវតែម្ដង។ ក្នុងពិធីនោះ ក៏ត្រូវគេឃើញធ្វើផ្គួបជាមួយពិធីសម្ពោធផលិតថែរក្សាសម្រស់ឈ្មោះ Dr. Tiara ផងដែរ ទើបគេឃើញតារាល្បីឈ្មោះយ៉ាងច្រើនកុះករបង្ហាញខ្លួនក្នុងយប់នោះ។ លោក សួង សុវណ្ណារ៉ា ដោយសារតែកម្មវិធីដែលលោកផលិតនាពេលកន្លងមកនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTV8HD និង…

វ៉ាន់ នីឡា នៅតែញញឹមក្នុងពិធីសាធារណៈ

ភ្នំពេញៈ បើទោះជានាងបានបង្ហាញអារម្មណ៍លែងចង់រស់ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ ក៏តារាចម្រៀងផលិតកម្ម Plheng Record នាងវ៉ាន់ នីឡា នៅតែបានបង្ហាញខ្លួនជាមួយតារាសិល្បៈក្នុងពិធីចែកអំណោយដល់សិស្សលាលាកាលពីថ្ងៃទី១៧មិថុនា នៅសាលាបឋមសិក្សាហ៊ុនសែនយាយសល់ នៅស្រុកពោធ៍រាង ខេត្តព្រៃវែង។ នាងបានបង្ហាញស្នាមញញឹម និងរួសរាយរាក់ទាក់ដាក់តារាសិល្បៈគ្រប់គ្នា ដើម្បីបង្ហាញនូវជំហររឹងមាំបន្ទាប់ពីមានការវាយសន្ធាប់ដោយរូបអាក្រាត។ លោកវីជេ អាឡាស្កូ ដែលបានរួមដំណើរទៅចែកអំណោយនៅក្នុងឱកាសនោះបានអះអាងថា កញ្ញា វ៉ាន់ នីឡា…

បេប៊ី ធ្វើខួបកំណើតគម្រប់១៩ឆ្នាំ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២ ឧសភា តារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ My TV កញ្ញា ជុំ តារាពេជ្រ ហៅបេប៊ី បានធ្វើពិធីខួបកំណើតធំដុំគួរសមនៅហាងសារ៉ាយសក្ខិណា ស្ថិតនៅជិតទួលគោក។ នៅក្នុងពិធីនោះគេឃើញតារាជាច្រើនបង្ហាញមុខ ដោយក្នុងនោះលោកប៉ែន ចំរ៉ុង ក៏បានបង្ហាញខ្លួនផងដែរ ប៉ុន្តែលោកបានទៅអង្គុយផឹកនៅក្នុងហាងផ្សេងភ្លាមៗ បន្ទាប់ពីឃើញអ្នកកាសែត និងតារាសិល្បៈកុះករ។…