បន្ទាប់ពីផ្ទុះប្រតិកម្ម ផលិតកម្មហង្សមាសបានសម្រេចប្ដូរចំណងជើង និងសំណេរនៅក្នុងអត្ថបទដូចភ្នែកបន្ទោរឆ្លើយតបនឹងការរិះគន់ចំពោះបទចម្រៀង«រាំអញ្ចេក!»។ ការផ្លាស់ប្ដូរនេះមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែត្រូវគេឃើញតាមរយៈ បទចម្រៀងចេញជាMV ផ្លូវការ ហើយមិនសរសេរពាក្យ«អញ្ចេក»ដូចមុន។ គ្មានអ្នកណាមិនដឹងនោះទេ ថាផលិតកម្មហង្សមាសបានដាក់ចំណងបទថ្មីរបស់តារាចម្រៀងនាងឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ ថា«រាំអញ្ចេក!» ដោយចំណងជើង និងសំណេរពាក្យនោះ បានធ្វើអោយមានការរិះគន់យ៉ាងពេញបន្ទុក ដោយសារតែពាក្យ«អញ្ចេក»ដែលហង្សមាសបានប្រើគ្រាន់តែជាក្រៀមភាសា ឬគ្រាន់តែជាភាសានិយាយ ដែលមិនគួរយកមកសរសេរនៅក្នុងខ្លឹមសារបទចម្រៀងបាន។…