ពេជ្រ សោភា សម្ងំថតរឿងភាគទូរទស្សន៍ ក្នុងតំណែងជាតួបងស្រី
មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីមានដំណឹងថាលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា បានតំណែងជាតួឯកក្នុងរឿងភាគថ្មីមួយរបស់ហង្សមាសដែលបានដំណើរចេញថតមួយរយៈហើយ តារាចម្រៀងពេជ្រ សោភា ឯណេះវិញក៏មានដំណឹងថាទទួលបានតំណែងតួឯកធំម្នាក់នៅក្នុងភាពយន្តភាគមួយរបស់ទូរទស្សន៍ហង្សមាសផងដែរ ដោយនាងបានសារភាពថាពិតជាសម្ងំថតមែន ដោយសឹងនឹងធ្វើអោយអ្នកនាងរកពេលសម្រាកមិនបាននោះផង។ យ៉ាងណាមិញ អ្នកនាងប្រកាសថាមិនទាន់ទម្លាយព័ត៌មានលម្អិតនោះទេដោយសារតែនោះគឺជាគោលការណ៍របស់ក្រុមហ៊ុន។ តារាសិល្បៈមួយរូបបានអះអាងភាពយន្តដែលត្រូវបានគេបិទចំណងជើងនោះ គឺពេជ្រ សោភា ត្រូវគេអោយសម្ដែងជាតួបងស្រីមានចរឹតឆ្នាស់ឆ្នើមគឺស្រដៀងនឹងចរឹតខាងក្រៅ ដោយនាងត្រូវគេសម្ដែងកាច់កុងជាមួយអ្នកនាង ខាត់ សុឃីមនោះផង ទើបខ្សែរឿងភាគនេះគ្រាន់តែមានការទម្លាយភ្លាមក៏មានការចាប់អារម្មណ៍ភ្លែត…