A L T R O Z   N E W S

ព្រះវិហារ

វត្ត​បុរាណ​និង​ជា​កន្លែង​បរ​មី​ស័ក្ដ​សិទ្ធ​ដែល​ព្រះអង្គ​ធិប រត់គេច​ពី​បារាំង​តាម​ចាប់​​មក​លាក់​ខ្លួន​ទីនេះ​

​ខេត្ត​កំពង់ធំ​៖ វត្ត​សាលា​ទំនប់​ជា​វត្ត​បុរាណ​និង​ជា​កន្លែង​បរ​មី​ស័ក្ដ​សិទ្ធ​១ ស្ថិត​នៅ​ជើងភ្នំ សន្ទុក...

កូន​ទាហាន​ដែល​កាប់​ផ្តាច់​បំពង់​ក​មេ​របស់​ខ្លួន​ហើយ​រត់​គេចខ្លួន​ទៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ប៉េ​អ៊ឹម​ចាប់បញ្ជូន​មក​បន្ទាយមានជ័យ​វិញ​ហើយ​

​បន្ទាយ​មានជ័យះ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​តាម​ប្រមាញ់​ចាប់បាន​ហើយ​ឃាតករ​ជា​កូន​ទាហាន​ដែល​ប្រើ​ក្វែវ​កាប់សំលាប់​មេ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី ២២ តុលា...

ម្ចាស់​សិប្បកម្ម​ដែល​ទទួលរង​ការបង្ក្រាប​ក្ដៅក្រហាយ​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​មិន​ហ៊ាន​រឹបអូស​ឈើ​ប្រណីត​របស់​យោធា​ខេត្ត​ម្នាក់​

​ខេត្ត​ព្រះវិហារ​៖​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ក្រុង​ព្រះវិហារ​ដែល​ក្រុម​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដឹកជញ្ជូន​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​យក​ស្តុក​ទុក​ក្នុង​ទីតាំង​សិប្បកម្ម​ធំៗ​កែច្នៃ​ឈើ​ប្រណីត​របស់​ខ្លួន​ដើម្បី​កុហក​យក​លេស​ជា​ឈើ​ស្របច្បាប់​ទីបំផុត​អស់លក្ខណ៍​ត្រូវ​កំលាំង​អាជ្ញាធរ​ចម្រុះ​ចុះ​បោសសំអាត​បង្ក្រាប​រឹបអូស​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៨​ដល់​២៩​តុលា​២០១៤​នេះ​។​ ​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ធ្វើ​ទ្បើង​ប្រកប​ដោយ​ភាព​ហ្មត់ចត់​មាន​ការចូលរួម​តាមដាន​ត្រួតពិនិត្យ​និង​ឃ្លាំមើល​ជាប្រចាំ​ពី​សំណាក់​លោក ហ៊ុន អៀង នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​និង​លោក...

ឈើ​ប្រណីត​ខុសច្បាប់​រាប់រយ​ដុំ​ស្តុក​ទុក​ក្នុង​ទីតាំង​សិប្បកម្ម ល្មើស​ច្បាប់​ធំៗ​៤​កន្លែង​ត្រូវ​កំលាំង​អាជ្ញាធរ​បង្ក្រាប​រឹបអូស​

​ខេត្ត​ព្រះវិហារ​៖​កំលាំងចម្រុះ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​មន្ដ្រី​តុលាការខេត្ត​និង​មន្ដ្រី​ជំនាញ​មេព្រៃ​នៃ​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប​ចុះបង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​ធំៗ​កែច្នៃ​ឈើ​ប្រណីត​បេង ធ្នង់ នាងនួន សរុប​ចំនួន...

ប្រជាពលរដ្ឋ​២១​នាក់​ឡើង​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់​

​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៥...

អ្នកសារព័ត៌មាន​ម្នាក់​នៅ​ព្រះវិហារ ត្រូវ​ឈ្មួញ​ឈើ​ដេញ​វាយ ខណៈ​ឈ្មួញ​ឈើ​អះអាងថា​ជា​ឈើ​លោក​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​

​ខេត្ត​ព្រះវិហារ​៖​លោក សៅ វ៉ាន់ឌី អ្នកយក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​និង​ក្រុមបក្ខ​ពួក​ជន​អន្ធពាល​ប្រើ​អំពើហិង្សា​ដេញ​វា​យខ​ណះ​ចុះ​ថត​យក​ព័ត៌មានស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២​តុលា​២០១៤​ស្ដិតនៅ​ភូមិ​អូរ​ខ្លែង​ពណ៌​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​ បន្ទាប់​ពី​កើត​ហេតុការណ៍​បង្ក​ទ្បើង​ដោយ​ក្រុម​ជន​អន្ធពាល​ជា​ឈ្មួញ​ឈើ​នោះ​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​ចុះ​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ប៉ុន្ដែ​ពួកវា​បាន​នាំគ្នា​រត់​គេចខ្លួន​អស់​ចំណែក​ជនរងគ្រោះ​បាន​ខំ​រត់​ប្រវេរ​ប្រវ៉ា​យករួចខ្លួ​ន​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ចំណែក​សមត្ថកិច្ច​នៅ​ជាប់​តាម​ដងផ្លូវ​ជាតិ​៦២​ប្រមាណ​២០​កន្លែង​សុទ្ធតែ​ជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​មិន​អាច​ចាប់​ឃាត់​រថយន្ដ​ល្មើស​១​គ្រឿង​ខាងលើ​បាន​ហើយ​មាន​ចេតនា​បណ្តោយ​អោយ​ឈ្មួញ​ឈើ​បើក​រត់​រួច​ដល់​ទឹកដី​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​អ្នកសារព័ត៌មាន​២​នាក់​បាន​ខិតខំ​ទំនាក់ទំនង​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​សៅ​វ៉ាន់ឌី​អោយ​ចេញពី​ក្នុងព្រៃ​វិញ​គឺ​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​គាត់​ព្រម​ដើរចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​វិល​ត្រទ្បប់ទៅផ្ទះ​វិញ​ហើយ​មិន​ឃើញ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​ លោក​សៅ​វ៉ាន់ឌី​អ្នកកាសែត​រស្មី​កម្ពុជា​បាន​រៀបរាប់​អោយដឹងថា​ហេតុការណ៍​ខាងលើ​កើត​ទ្បើង​នៅវេលា​ម៉ោង​៧​យប់​ខ​ណះ​ពេល​គាត់​បើកបរ​រថយន្ដ​នៅតាម​ដងផ្លូវ​ហើយ​បាន​ប្រទះ​ឃើញ​រថយន្ដ​សាំ​យ៉ុង​ពណ៌​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​២A១០៣៣​ដឹកឈើ​សន្លឹក​ប្រណីត​ខ្នាត​មុខ​១​ម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣​សន្លឹក​ពេលនោះ​គាត់​បាន​តាម​ថត​យក​ព័ត៌មាន​។​ចាប់ពី​ឧទ្យាន​លោកតា​ឌី​រហូតមកដល់​ចំណុចកើតហេតុ​ឈ្មួញ​ឈើ​បាន​ឈប់​រថយន្ដ​ហើយ​ជេរប្រមាថ​ទៅ​លើ​អ្នកកាសែត​និង​គំរាមកំហែង​ថា​ឈើ​ប្រណីត​ទាំងនេះ​ដឹក​អោយ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យក​ទៅ​ភ្នំពេញ​។​ឈើ​ប្រណីត​៣​សន្លឹក​នេះ​មាន​តំលៃ​ថ្លៃ​ណាស់​។​ លោក​សៅ​វ៉ាន់ឌី​បន្តទៀតថា​មិនទាន់​បាន​សួរនាំ​ឈើ​ប្រណីត​ទាំងនេះ​ដឹក​ចេញ​ពី​ណា​ផង​ស្រាប់តែ​ឃើញ​បក្ខពួក​គ្នា​វា​១​ក្រុម​ចុះ​ពី​រថយន្ដ​ធុន​ត្រា​ពណ៌​ស​ស្ទុះ​មក​ដេញ​វាយ​ទាត់​ធាក់​គាត់​យ៉ាង​កំរោល​ដោយ​មាន​កាន់ដំបង​ថែម​ទៀត​។​ឃើញ​ស្ថានភាព​មិន​ល្អ​គាត់​បាន​ខំ​រត់គេចខ្លួន​ពី​ក្រុម​ជន​អន្ធពាល​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នោះ​ទេ​គ្រាន់តែ​ដឹងថា​ក្នុង​ពេល​កើតហេតុ​គាត់​ឃើញ​ឈ្មោះ​ឈឿន​ចាន់​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​ជនដៃដល់​ជិះ​រថយន្ដ​ធុន​ត្រា​ក្នុងចំណោម​បក្ខពួក​ជន​អន្ធពាល​ចំនួន​៦​នាក់​។​ នៅ​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ចូលខ្លួន​ទៅ​រាយការណ៍​ប្រាប់​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​ដើម្បី​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនដៃដល់​ជា​ឈ្មួញ​ឈើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ជនរងគ្រោះ​បាន​ស៊ើប​ស្គាល់ឈ្មោះ​ជនដៃដល់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤​គឺ​ឈ្មោះ​ធី​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​មកពី​ខេត្ត​កំពង់ធំ​ហើយ​តែងតែ​យក​ឈ្មោះ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​រាជធានី​ភ្នំពេញ​មក​កាង​មុខរបរ​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​ក្នុង​រូបភាព​បុរស​ម្នាក់​មាន​សញ្ញា​ខ្វែង​ខ្មៅ​ជា​ជនល្មើស​កំពុង​និយាយ​ទូរស័ព្ទ​និង​ម្នាក់​ទៀត​ឈរ​អោបដៃ​ជា​ជនដៃដល់​។​ គួរបញ្ជាក់​ថា​ចូល​ដល់​ខែ​តុលា​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​និង​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ស្រុក​ជ័យ​សែន​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​លើស​ដើម​។​ប្រជាពលរដ្ឋ​ធ្វើ​ការប៉ាន់ស្មាន​ថា​ក្នុង​១​ថ្ងៃៗ​អាច​មាន​រថយន្ដ​ម៉ាក​សាំ​យ៉ុង​និង​តាកូ​ម៉ាប្រមាណ​៧០​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​រីឯ​សមត្ថកិច្ច​មិន​បង្ក្រាប​។​ គួរអោយ​កត់សំគាល់​ក្នុង​ឆ្នាំ​២០១៤​នេះ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​គេ​រំលោភបំពាន​តាមរយះ​ការប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ពី​សំណាក់​ជន​អន្ធពាល​ហើយ​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រដែ​ល​មាន​លោក...

រថយន្តក្រុង​ក្រុមហ៊ុន ជុំ​សុវណ្ណ​ដឹក​អ្នកដំណើរ បន្លំ​ដឹកឈើ​ប្រណិត ជាប់អន្ទាក់​សមត្ថកិច្ច

បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត ត្រូវបាន​ចរាចរណ៍ ចេញពី​ខេត្តព្រះវិហារ ដូច​ហែរ​កឋិន...

សមិទ្ធផល​វិទ្យុជាតិ​ FM៩៧MHz​ ភ្នំ​ត្បែង​និង​អគារ​វិទ្យុជាតិ​ត្រូវបាន​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

​ខេត្ត​ព្រះវិហារ​៖​វិទ្យុជាតិ FM៩៧.០០MHz ភ្នំ​ត្បែង​ព្រះវិហារ​និង​សមិទ្ធផល​អគារ​ស្ថានីយ៍​វិទ្យុ​មាន​ទីតាំង​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ត្រូវបាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៨​តុលា​២០១៤​។​ ​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៥៥​នាក់​។​ ​ ​លោក​រ៉ាត់​សោភា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ​បាន​ជំរាប​ជូន​គណះអធិបតី​ថា​វិស័យ​ព័ត៌មាន​នៅ​ទូ​ទាំង​ខេត្ត​ព្រះវិហារ​មាន​ការរីកចំរើន​គួរអោយ​មោទនភាព​គឺ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​សំបូរបែប​។​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​ជីវភាព​រស់នៅ​ក្នុង​សង្គម​ចាប់​ពី​ទីក្រុង​រហូតដល់​ជនបទ​។​ ​...

រន្ទះបាញ់​ស្លាប់​១១​នាក់​ខណៈ​ឡើង​ភ្នំ​ជួប​អ្នក​សច្ចំ​បន់ស្រន់​សុំ​សេចក្ដីសុខ​

​រន្ទះបាញ់​កណ្ដាល​ហ្វូង​មនុស្ស​ដែល មាន​អ្នក​សច្ចំ​កំពុងតែ​ធ្វើ​ពិធី​សុំ​សេចក្ដីសុខ​ពី​ព្រះ​អទិទេព​នៅលើ​កំពូលភ្នំ​ក្នុង ប្រទេស​កូ​ឡំប៊ី ។...