A L T R O Z   N E W S

ព្រះវិហារ

អ្នកសារព័ត៌មាន​ក្នុងស្រុក​ទាមទារ​ឲ្យ​តុលាកា​រព្រះវិហារ ដោះលែង​អ្នកកាសែត​២​រូប​

​ព្រះវិហារ​៖ ទ័ព​អ្នកសារព័ត៌មាន មាន​ទូរទស្សន៍ កាសែត...

ដល់​ថ្ងៃ​ធ្វើ​សាច់សត្វ​ជ្រូក​មួយ​ក្បាល​រត់​ទៅ​លុតជង្គង់​រាប់​ម៉ោង​មុខ​ព្រះវិហា​សុំ​ព្រះ​ឲ្យជួយ​ (មានវីដេអូ)

​សត្វ​ជ្រូក​“​មានចិត្ដ​ស្មោះស​”​បាន​លុត ជង្គង់​ជើង​មុខ​ទាំង​២​នៅមុខ​ខ្លោងទ្វារ​ចូល ព្រះវិហារ​រាប់​ម៉ោង​មិន​ព្រម​ងើបឈ​របើ ទោះបី​មាន​មនុស្ស​កកកុញ​មក​ឈរ​មើល...

រថយន្ត​ដឹក​ជ្រូក​របស់​ក្រុម​CP​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​ ​ស្ទឹងត្រែង​៖​រថយន្ត​ដឹក​ជ្រូក​របស់​ក្រុមហ៊ុន​CP​បើក​បុក​អ្នកជិះ​ម៉ូតូ​ឌុប​គ្នា​ចេញពី​ផ្ទះ​ឡើង​លើ​ផ្លូវជាតិ​បណ្តាលអោយ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ឯ​ម្នាក់​ទៀត​បាន​រងរបួស​ជា​ទម្ងន់...

លំនៅដ្ឋាន​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ម៉ត់ ធ្វើអោយ​ស្ដ្រី​ទុរគត​និង​កូនតូចៗ​៥​នាក់​ទៀត​ខ្វះ​ជម្រក​ស្នាក់នៅ​

​ខេត្ត​ព្រះវិហារ​៖​លំនៅដ្ឋាន​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​នៅ​ខាងក្រោយ​រដ្ឋបាល​សាលា​ស្រុក​ត្បែងមានជ័យ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ក្លាយជា​ផេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ក្បែរៗ​ទីនោះ​កាលពី​រសៀល​ថ្ងៃទី​២៣​កុម្ភះ​២០១៥​ស្ថិតនៅ​ភូមិ​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខ​ណះពេល​ស្ដ្រី​ម្ចាស់​លំនៅដ្ឋាន​មិន​នៅ​។ នៅ​ជុំវិញ​សាលា​ស្រុក​ត្បែងមានជ័យ​មិន​មាន​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះ​ទេ​ភាគច្រើន​ពួកគាត់​ប្រមាណ​៩៩​ភាគរយ​ជា​កសិករ​ច្រើន​តែ​ទុក​ផ្ទះ​ចោល​ហើយ​នាំគ្នា​ចាកចេញ​ទៅ​ធ្វើស្រែ​ចំការ​និង​ពនេចរ​ដង​ជ័រទឹក​។​ភូមិសាស្ដ្រ​នៅ​ទីនោះ​ក៍​សំបូរ​ទៅដោយ​គុម្ពោធ​ព្រៃ​ក្រាស់ៗ​ថែម​ទៀត​ជា​ហេតុ​បណ្តាល​អោយ​ងាយ​រងគ្រោះ​អណ្តាតភ្លើង​រាលដាល​ឆាបឆេះ​ដល់​លំនៅដ្ឋាន​នា​រដូវប្រាំង​ជារឿយៗ​។​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ម្ចាស់​លំនៅដ្ឋាន​នោះ​ជា​ស្ដ្រី​ម៉េ​ម៉ាយ​ទុរគត​ឈ្មោះ​ផាន់​គីម​អាយុ​ជាង​៥០​ឆ្នាំ​គ្មាន​ទីពឹង​មាន​កូនតូចៗ​ចំនួន​៥​នាក់​ក្នុង​បន្ទុក​។​ខ​ណះពេល​អគ្គីភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​និង​រហូត​ដល់​ឆេះ​ផ្ទះ​អស់​នាពេលនោះ​ដោយសារ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិន​បានដឹង​ទើប​មិន​អាច​កេណ្ឌ​គ្នា​ទៅ​ជួយ​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​។​សម្ភា​រះ​ប្រើប្រាស់​ដែល​បាត់បង់​ដោយសារ​អគ្គីភ័យ​មិនមាន​អ្វី​ធំដុំ​នោះទេ​។​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សួរនាំ​លោក​ប៉ាង វ៉ាន់ឌី អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានទេ​ថា​តើ​ក្នុង​ពេល​កើត​ហេតុការណ៍​ភ្លើង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង​ខាងលើ​លោក​និង​មន្ដ្រី​សមត្ថកិច្ច​ក្រោម​ឱ​វ៉ាទ​កំពុង​ធ្វើ​អ្វី​បានជា​បណ្តោយ​អោយ​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស្រួល​ដូច្នេះ​គឺ​ហៅ​ទូរស័ព្ទ​ចូល​ចំនួន​៣​ដង​មិន​លើក​ទទួល​នៅ​រសៀល​ថ្ងៃទី​២៤​កុម្ភះ​នេះ​៕​

ជន​ល្មោភកាម​ឃើញ​នាង​ដើរ​ម្នាក់ឯង​ចាប់ដៃ​ទាញ​ចូល​ក្នុង​ព្រៃ​ដើម្បី​រំលោភ

​កំពង់ធំៈ ជន​ល្មោភកាម តណ្ហា​របាំងមុខ សំរុក​ធ្វើ​ខុស...

សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កូនប្រុស​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ព្រះវិហារ​និង​ស្រី​ស្នេហ៏​សេព​គ្រឿងញៀន​

កូនប្រុស លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​ព្រះវិហារ​ម្នាក់ និង​ស្រី​ស្នេហ៏...

ឈ្មួញ​ប្រុស​ស្រី​ដុះ​ស្លែ​៧​នាក់​ដឹកឈើ​ជ្រាយ​និង​ប្រណីត​គេច​​ពន្ធ​ចេញពី​ស្រុក​គូលែន​ចូល​ក្រុង​សៀមរាប​សមត្ថកិច្ច​មិន​បង្ក្រាប​

​ខេត្តសៀមរាប​៖​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​បទល្មើស​ព្រៃឈើ​បាន​ចរាចរ​យ៉ាង​រលូន​ដឹក​តាម​រថយន្ដ​សាំង​យ៉ុង​និង​យី​ឌុប​ប្រមាណ​១០​គ្រឿង​និង​រថយន្ដ​តា​កូម៉ា​១​បាំង​កន្លះ​ប្រមាណ​១០​គ្រឿង​ផ្សេងទៀត​ចេញពី​ឃុំ​ស្រយង់​ឆ្ពោះទៅកាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​សមត្ថកិច្ច​នោះ​ទ្បើយ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ប្រភព​ឈើ​ប្រណីត​និង​ឈើ​ជ្រាយ​ប្រភេទ​ដួងចែម​,​ផ្តៀក​,​គគីរ​,​សុ​ក្រំ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ​និង​១​ភាគ​ធំ​ទៀត​ជន​ខិលខូច​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តាម​តំបន់ភ្នំ​ត្បែងមានជ័យ​ដែល​ជា​តំបន់​ការពារ​អភិរក្ស​ដ៍​តឹងរ៉ឹង​។​ ​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​នៅតាម​ដងផ្លូវ​ឃើញ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ប្រចាំ​តាម​ទីស្នាក់ការ​រាយ​គ្នា​បណ្តាក់​ដូច​ខ្យង​ប៉ុន្ដែ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ទៅវិញ​ព្រោះ​តែ​បាន​ទទួល​ផលប្រយោជន៍​លាភ​សក្កា​រះ​ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប​។​បើទោះបី​ក្រុម​ឈ្មួញ​ឈើ​រត់ការ​បង់លុយ​ក្បាល​រថយន្ដ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ច្រើន​ក៍​ដោយ​ក៍​ឈ្មួញ​នៅតែ​អាចមាន​លទ្ធភាព​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​កាក់កប​រហូត​ឈាន​ដល់​ពង្រីក​មុខរបរ​នេះ​ថែមទៀត​គឺ​បាន​ដើមទុន​ទិញ​រថយន្ដ​សាំ​យ៉ុង​២​ទៅ​៣​គ្រឿង​ក្នុង​ឈ្មួញ​ម្នាក់​ដើម្បី​ដឹកឈើ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និត​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​ថា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​តំបន់​ស្រយង់​រួមមាន​ទី​១​ឈ្មោះ​យាយ​លី​ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ខាង​ចេញ​ក្បាច់គុណ​វាយតប់​អ្នកកាសែត​និង​សមត្ថកិច្ច​,​វ៉ា​,​ហាក់​,​ណាក់​,​តាំង​គា​និង​យាយ​បារាំង​ប្រពន្ធ​តា​គិត​,​យាយ​អេង​ឈ្មួញ​ឈើ​ធំ​ប្រចាំ​ទីរួមស្រុក​គូលែន​។​ក្រុម​ឈ្មួញ​ប្រុស​ស្រី​រកស៊ី​ដឹកឈើ​គេចពន្ធ​ទាំង​៨​នាក់​នេះ​បាន​ធ្វើ​អធិរាជ​ដឹក​ឈើ​ដឹកឈើ​ប្រណីត​និង​ឈើ​ជ្រាយ​យកទៅលក់​នៅ​ខេត្តសៀមរាប​បាន​ចំណូល​យ៉ាង​កាក់កប​និង​យ៉ាង​រលូន​ជិត​២០​ឆ្នាំ​មកហើយ​។​ ​ជំនាញ​មេព្រៃ​ប្រចាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​សព្វ​ថ្ងៃនេះ​មិនឃើញ​មាន​ក្រុម​ឈ្មួញ​ឈើ​ដឹក​ឆ្លងកាត់​តំបន់​គាត់​គ្រប់គ្រង​ទ្បើយ​។​ ​រី​ឯ​ឈ្មួញ​ឈើ​ខ្លះ​ក្នុងចំណោម​ឈ្មួញ​ឈើ​ទាំង​៧​នាក់​ខាងលើ​បាន​និយាយ​បោះពាក្យ​សំដី​ថា​ពួកគាត់​បង់​លុយ​ក្នុង​១​ក្បាល​រថយន្ដ​ចំនួន​១០​ម៉ឺន​រៀល​ទៅ​អោយ​គ្រប់​ជំនាញ​មេព្រៃ​នៅតាម​ទីស្នាក់ការ​ជាប់​ដងផ្លូវ​ជាតិ​និង​បង់​ចំនួន​៤​ម៉ឺន​រៀល​ផ្សេង​ទៀត​ទៅ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ចម្រុះ​រាប់សិប​កន្លែង​ឈរជើង​នៅតាម​ដងផ្លូវ​ទើប​ពួក​គាត់​អាច​ដឹក​ឈើ​ខុសច្បាប់​យកទៅលក់​អោយ​ឈ្មួញ​កណ្តាល​ដល់​គោលដៅ​៕ ​

សូ​ជី​អូ​ និ​ង​ ​ម៉ា​រី​ម៉ា​​ ចូ​ល​រោ​ង​កា​រ​ម្សិល​មិ​ញ​​

តារាសម្តែង​ដ៏ល្បីល្បាញរបស់ហ្វីលីពីន លោក សូជីអូ (Dingdong...