ឆ្ងាញ់មែនទេ​? សមត្ថកិច្ចដកហូតពងមាន់ខូចគុណភាពចំនួន៧០០ គ្រាប់ ដែលនាំចូលពីប្រទេសថៃ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៣០នាទីព្រឹក មន្រ្តីកាំកុងត្រូលប៉ុស្តិ៍ភ្នំដី សាខាខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ច គយ ប៉ូលិស និងសមត្ថកិច្ចពាក់ព័ន្ធ បានត្រួតពិនិត្យ និងដកហូត ពងមាន់ ខូចគុណភាព ចំនួន ៧០០ គ្រាប់…

សមត្ថកិច្ចត្រួតពិនិត្យគ្រឿងសមុទ្រស្រស់ៗ ដែលនាំចូលពីប្រទេសវៀតណាម!

កំពតៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០យប់ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៧​ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពត-កែប​ ប៉ុស្តិ៍ព្រែកចាកបានបន្តត្រួតពិនិត្យគ្រឿងសមុទ្រស្រស់ដែលនាំចូលមកពីប្រទេសវៀតណាម។ ការត្រួតពិនិត្យនេះ គោលបំណងសំដៅទប់ស្កាត់ការហូរចូលម្ហូបអាហារដែលគ្មានគុណភាពនិងមានសារធាតុគីមីដែលច្បាប់ហាមឃាត់ ជាលទ្ធផលយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នោះទេ៕

អ្នកដែលចូលចិត្តញុាំ! សមត្ថកិច្ចរកឃើញ ជង្គង់មាន់ ស្លាបមាន់ ខូចគុណភាពនាំចូលពីប្រទេសថៃ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលប៉ុស្ដិ៍អូររំដួលនៃសាខាកាំកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយសមត្ថកិច្ចគយ ប៉ូលិស ធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃដូចជា ស្ពៃក្ដោប ខ្ទឹម ត្រសក់ ស្ពៃជ្រក់ ខ្ញី ប្រហិត ត្រីស្រស់ ដើមខាត់ណា ដើម្បីរកសារធាតុគីមី ហាមឃាត់…

សមត្ថកិច្ចកាំកុងត្រូល ដកហូតទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព នៅផ្សារវាលរេញ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់ នៅផ្សារវាលរេញ។ ជាលទ្ធផលយើងបានរកឃើញ និងដកហូតទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគហួសកាលបរិច្ឆេទ និងហាមលក់លើទីផ្សារសរុប៤.៩៨kgs ដែលមានដូចខាងក្រោមៈ -ចាហួយ Thanh Binh…

មន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យគ្រឿងសមុទ្រស្រស់ នាំចូលមកពីប្រទេសវៀតណាម

កំពត-កែបៈ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពត-កែប​ ប៉ុស្តិ៍ព្រែកចាក នៅវេលាម៉ោង០១ទៀបភ្លឺ ថ្ងៃទី១៦​ ខែកក្កដា​នេះ​ ​ បានបន្តចុះត្រួតពិនិត្យគ្រឿងសមុទ្រស្រស់ ដែលនាំចូលមកពីប្រទេសវៀតណាម។ គោលបំណង ដើម្បីទប់ស្កាត់ការហូរចូលម្ហូបអាហារគ្មានគុណភាព និងមានសារធាតុគីមី ដែលច្បាប់ហាមឃាត់ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នោះទេ៕

គ្រឿងសមុទ្រវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ត្រួតពិនិត្យទាំងកណ្តាលយប់!

កំពតៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូវបានឲ្យដឹងថា កាលពីវេលាម៉ោង១ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពតប៉ុស្តិ៍ព្រែកចាក បានបន្តស្វែងរកសារធាតុគីមីនៅលើគ្រឿងសមុទ្រស្រស់ៗដែលនាំមកពីប្រទេសវៀតណាម។ តែជាលទ្ធផលយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នោះទេ៕

ឆ្ងាញ់ណាស់មែនទេ! សមត្ថកិច្ចដកហូតពងមាន់ ឆ្អឹងមាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ស្អុយខូចគុណភាពនាំចូលពីប្រទេសថៃជាច្រើនគីឡូនៅលើទីផ្សារ

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣០នាទីរសៀល មន្រ្តីកាំកុងត្រូលប៉ុស្តិ៍ភ្នំដី សាខាខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ច គយ ប៉ូលិស និងសមត្ថកិច្ចពាក់ព័ន្ធ បានត្រួតពិនិត្យ និងដកហូតពងមាន់ខូចគុណភាព ចំនួន ៦៩០ គ្រាប់…

សមត្ថកិច្ចកាំកុងត្រូល ដុតបំផ្លាញពងមាន់ខូចគុណភាពជាង១ពាន់គ្រាប់!

បាត់ដំបងៈ យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០និង២០នាទីព្រឹក មន្រ្តីកាំកុងត្រូល ប៉ុស្តិ៏ភ្នំដី ខេត្តបាត់ដំបង បានសហការជា មួយសមត្ថកិច្ចគយនគរបាល បានធ្វើការត្រួតពិនិត្យ និងធ្វើការដកហូតបានពងមាន់ខូចគុណភាព ចំនួន១២០០ គ្រាប់ យកមកដុតកំទេចចោលភ្លាមៗ ចៀសវាងបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ៕

មន្រ្តីកាំកុងត្រូល រកឃើញខ្ទឹមស និងខ្ទឹមក្រហម សង្ស័យមានសំណល់ថ្នាំជាតិកសិកម្ម

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ លោក ប៊ុន ចំរើន ប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៣៥គំរូ ដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់…

អ្នកដែលចូលចិត្តញ៉ាំជង្គង់មាន់! ព្រឹកនេះមន្រ្តីកាំកុងត្រូល រកឃើញជង្គង់មាន់ខូចគុណភាពស្អុយរលួយ ដែលនាំចូលពីប្រទសថៃ

បាត់ដំបងៈ យោងតាមផេកអគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលប៉ុស្តិ៍ភ្នំដី ខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ច គយ ប៉ូលីស និង សមត្ថកិច្ចពាក់ព័ន្ធនៅមាត់ច្រក ចាប់បានស្លាបមាន់ ជង្គង់មាន់ ខ្លាញ់ជ្រូក សាច់ជ្រូក ស្អុយរលួយ ខូចគុណភាព ដែល…