ប៉ះពាល់សុខភាពទៀតហើយ! មន្រ្តីកាំកុងត្រូល រកឃើញសារធាតុជាតិគីមីក្នុងគ្រឿងសមុទ្រដែលនាំចូលពីវៀតណាម

កំពតៈ មន្រ្តីកាំកុងត្រូលបានធ្វើការដុតកម្ទេច បង្គារដែលមានជាតិចាហួយគីមី ជាង៤០០គីឡូ បាននាំចូលពីវៀតណាមតាមច្រកព្រែកចាក ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្រោយពីធ្វើការដុតកម្ទេច មន្ត្រីកាំកុងត្រូល បន្តត្រួតពិនិត្យការនាំចូលគ្រឿងសមុទ្រជាបន្តបន្ទាប់ បានរកឃើញបង្គារមានសារធាតុជាតិគីមីចំនួន៣កេះបន្ថែមទៀត។ ក្នុងប្រតិបត្តិការ ការត្រួតពិនិត្យរកឃើញបង្គារជាតិគីមី៣កេះបន្ថែមទៀត ដោយសុំគោលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង និងដឹកនាំដោយលោក ព្រៅ ខេមរិទ្ធិ ប្រធានសាខាកាំកុងត្រូលខេត្តកំពត…

ប៉ះពាល់ដល់សុខភាពខ្លាំងណាស់! អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលខូចគុណភាព មានដូចជា…

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប ចុះពិនិត្យ និងឃ្លាំពិនិត្យទំនិញនៅផ្សារបន្ទាយស្រី និងនៅតាមផ្ទះជុំវិញ នៃផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន អំបិល…

ប៉ះពាល់ខ្លាំងណាស់! មន្រ្តីកាំកុងត្រូល រកឃើញស្លឹកគូឆាយ មានកាកសំណល់គីមីហាមឃាត់ និងការ៉ែមម៉ាកPINO ពុំមានកាលបរិច្ឆេទ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលផែស្ងួតបានចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងកេងកង និងយកគំរូមួយចំនួនមកពិសោធន៏នៅក្នុងរថយន្ត ដូចជា បន្លែស្រស់ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវ មី ។ល។ ហើយបានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច ធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ ដល់អាជីវករ…

គួរប្រយ័ត្នចំពោះសុខភាព! មន្រ្តីកាំកុងត្រូលរកឃើញកាកសំណល់សារធាតុគីមីហាមឃាត់ នៅក្នុងខ្ទឹមស

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលផែស្ងួត រួមជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារទំនប់ ខណ្ឌឫស្សីកែវ និងយកគំរូចំនួន៧២គំរូ មកពិសោធន៏នៅក្នុងរថយន្តពិសោធន៏ ដូចជា បន្លែស្រស់ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវ មី។ ជាលទ្ឋផលបានរកឃើញកាកសំណល់សារធាតុគីមីហាមឃាត់…

សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផលិតទឹកក្រូច ម៉ាកSmile រកឃើញទឹកក្រូចជាង៣២តោន គ្មានកាលបរិច្ឆេទ

ភ្នំពេញៈ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួល ពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី…

ប្រយត្ន័! រកឃើញសសៃគុយទាវបាញ់កាញ់ជាង៤០គីឡូមានគីមី និងគ្រឿងកំប៉ុងមួយចំនួនហួសកាលបរិច្ឆេទ

តាកែវៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីជំនាញរបស់កាំកុងត្រូលខេត្តតាកែវ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចំណីអាហារ នៅក្នុងផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។ ការត្រួតពិនិត្យនេះមានការដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយ និង មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យក្នុងផ្សារខាងលើ រកឃើញ រកឃើញ…

ប៉ះពាល់សុខភាពខ្លាំងណាស់លោកអើយ ! ឆ្អឹងនិងសាច់មាន់ខូចគុណភាពជិត១តោន

បន្ទាយមានជ័យ: ភ្នាក់ងារ Post News ប្រចាំខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា ការហូរចូលប្រភេទសាច់មាន់ឆ្អឹងមាន់ជារៀងរាល់ថ្ងៃពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុង និងជង្គង់មាន់ខូចគុណភាពនាំចូលពីថៃ ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត…

រឹបអូសជង្គង់មាន់ខូចគុណភាពជិត ២៥គីឡូក្រាម នៅបាត់ដំបង ទាំងព្រឹកព្រលឹម

មន្ត្រីកាំកុងត្រូលប៉ុស្តិ៍អូររំដួល សាខាខេត្តបាត់ដំបង បានត្រួតពិនិត្យ និងរឹបអូសនូវ ទំនិញជាង ៧០គីឡូក្រាម យកទៅដុតចោល កាលពីម៉ោង ៥ព្រឹក ថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រអគ្គនាយកដ្ឋានកាំកុងត្រូល។ ក្នុងនោះដែរ មន្រ្តីកាំកុងត្រូល រឹបអូសបាន សាច់មាន់ និងជង្គង់មាន់ខូចគុណភាពចំនួន ២៥គីឡូក្រាម នឹងនំខូចគុណភាព ៣០គីឡូក្រាម។…

ស្លឹកកាឆាយ ស្លឹកខ្ទឹម និងផ្លែម្ទេស ដែលមានផ្ទុកសារធាតុកាកសំណល់ថ្នាំកសិកម្ម មិនអនុញ្ញាតឲ្យនាំចូលប្រទេសកម្ពុជានោះទេ

តាកែវៈ នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន បានបន្តពិនិត្យ និងស្រាវជ្រាវធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ លើគ្រប់មុខទំនិញជាប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ ជាពិសេស ម្ហូបអាហារ ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ពិសេសនោះគឺធានាបាននូវគុណភាពអនាម័យ និងគ្មានសារធាតុគីមីដែលចរាចរលើទីផ្សារ។ ប៉ុន្តែជាលទ្ធផល មន្រ្តីកាំកុងត្រូលច្រកទ្វារភ្នំដិន…

ក្នុងខែមករា ផលិតផលម្ហូបអាហារខូចគុណភាពនិងដាក់សារធាតុគីមី ២.៥តោន ត្រូវបានរឹបអូស

ក្នុងខែមករា ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានរឹបអូសផលិតផលម្ហូបអាហារខូចគុណភាព និងមានដាក់សារធាតុគីមីទាំងការនាំចូលតាមច្រកព្រំដែន និងការចុះត្រួតពិនិត្យនៅលើទីផ្សារទូទាំងប្រទេស ចំនួន ២.៥តោន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសចាត់វិធានការ លុបបំបាត់ឲ្យបានចំពោះម្ហូបអាហារ និងផលិតផលខូចគុណភាព​ ដែលបន្តដាក់លក់នៅលើទីផ្សារ ជាពិសេសកែសម្រួលឡើងវិញនូវបែបបទ នៃការផលិតទំនិញ ម្ហូបអាហារ នៅតាមកន្លែងសិប្បកម្មផលិតតែម្តង។…