មន្រ្តីកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពលក់តាមផ្ទះ នៅក្រុងសំរោង

ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញតាមផ្ទះលក់ភេសជ្ជៈនានាក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល យើងបានដកហូតទំនិញខូចគុណភាព ចំនួន ១២ ប្រភេទផ្សេងៗគ្នា ស្មើនិង ២១០គីឡូក្រាម ។ យើងក៏បានណែនាំអាជីវករឲ្យយល់ដឹងពីសុវត្ថិភាពម្ហូបអាហារផងដែរ៕

មន្រ្តីកាំកុងត្រូល ដកហូតទំនិញម្ហូបអាហារវេចខ្ចប់ នំកញ្ចប់ចម្រុះ ទឹកក្រូចចម្រុះ ហួសកាលបរិច្ឆេទ នៅស្រុកស្ទឹងហាវ!

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារ និងផែក្នុងស្រុកស្ទឹងហាវ។ ជាលទ្ធផលយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ តែយើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ មាន នំកញ្ចប់ចម្រុះ ទឹកក្រូចចម្រុះ…

មន្រ្តីកាំកុងត្រូល ដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលដាក់លក់នៅតាមផ្ទះ ក្រុងប៉ៃលិន!

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញខូចគុណភាពតាមតូបលក់នានា ដែលដាក់តាំងលក់នៅតាមគេហដ្ឋាន ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញ ផលិតផលទំនិញម្ហូបអាហារជាច្រើន ជាពិសេសនំស្រួយកញ្ចប់សម្រាប់ក្មេង។ ការចុះអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យខាងលើនេះ បានប្រព្រឹត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទួលល្វា…

ប្រហិត និងទំនិញខូចគុណភាពមួយចំនួន ត្រូវមន្រ្តីកាំកុងត្រូលរកឃើញ និងដុតកម្ទេចចោល នៅប៉ៃលិន

ប៉ៃលិនៈ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំដោយលោកសាន​ វិជ្ជាសារ៉ាវុធ​ និងមន្រ្តីក្រោមឱវាទ បានចុះពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារប៉ាហ៊ី និងគេហដ្ឋានជុំវិញផ្សារ​ ដោយបានដកហូតទំនិញខូចគុណភាព​ និងហួសកាលប្រើប្រាស់មួយចំនួន។ ក្នុងនោះរួមមាន​ ទឹកក្រូច​ដប​ មីកំប៉ុង​ និងប្រហិតចម្រុះខូចគុណភាព​ចំនួន ១៦គីឡូក្រាម​ និងបន្តធ្វើតេសបឋមលើមឹក​ បង្គា​…

មន្រ្តីកាំកុងត្រូល ឃាត់ទុកនូវសារធាតុគីមីមួយចំនួនដែលនាំចូលពីប្រទេសម៉ាឡេស៊ី

យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ មន្រ្តីកាំកុងត្រូលប្រចាំស្ថានីយអ្នកដំណើរ នៃ អាកាសយាដ្ឋានអន្តរជាតិភ្នំពេញបានធ្វើការឃាត់ទុកបណ្តោះអាសន្ននូវសារធាតុគីមីមួយចំនួនដែលនាំចូលពីប្រទេសម៉ាឡេស៊ី ដោយគ្មានលិខិតអនុញ្ញាតនាំចូល៕

មន្រ្តីកាំកុងត្រូលរកឃើញទំនិញ ទឹកក្រូច ស្រាបៀរ និងចាហួយដូង ខូចគុណភាព និងហួសកាលបរិចេ្ឆទនៅផ្សារតាំងគោក

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពង់ធំបានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងគោក ឃុំសូយោង ស្រុកបារាយ។ ជាលទ្ធផលយើងបានរកឃើញទំនិញ ខូចគុណភាព និងហួសកាលបរិចេ្ឆទមួយចំនួនធំ ដូចជាភេសជ្ជៈ(ទឹកក្រូច និងស្រាបៀរ) ចាហួយដូង សរុបប្រហែល៨០គីឡូក្រាម៕

មន្រ្តីកាំកុងត្រូលរកឃើញមានសារធាតុគីមីហាមឃាត់(លក្ខ័)នៅក្នុងផ្អកត្រីប្រា

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី២៧ ខែកញ្ញា ២០១៧ដដែល នាពេលរសៀលសាខាកាំកុងត្រូលខេត្តក្រចេះសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមានការចូលរួមពី លោកអភិបាលស្រុកស្នួល យើងបានធ្វើការត្រួតពិនិត្យ និងដកយកគំរូបន្លែផ្លែឈើ និងសាច់ រួចធ្វើការវិភាគនៅនឹងកន្លែងដោយរថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផលទទួលបានគឺ១៨ក្នុងចំណោម១៩មុខ គឺមានសុវត្ថិភាពចំណែក១មុខទៀតមានសារធាតុគីមីហាមឃាត់(លក្ខ័)នៅក្នុងផ្អកត្រីប្រា៕

មន្រ្តីកាំកុងត្រូលច្រកទ្វារអន្តជាតិភ្នំដិន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួស!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូច និងរថយន្តតូច បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ តាមដងផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣ទៅ១២៤។ មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ…

មន្ទីរពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ តម្លៃ ១.៥សែនដុល្លារ ដាក់ដំណើរការជាផ្លូវការ

មន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ តម្លៃជាង ១.៥សែនដុល្លារ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីម្សិលមិញនេះ នៅក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ម៉ូដែល​ FORD ឆ្នាំ ២០១៦ មានតម្លៃជាង ១.៥សែនដុល្លារអាមេរិក គឺជារថយន្តទី ២ បន្ទាប់ពី…

សមត្ថកិច្ចដកហូត ភេសជ្ជៈBIG ទឹកក្រូចម៉ាក Fanta ទឹកដោះគោ និងមី ដែលខូចគុណភាពលក់នៅលើទីផ្សារ

កំពង់ធំៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារចំនួនពីរផ្សារ ស្ថិតនៅផ្សារប្រឡាយ ភូមិអង់ឃ្លាំង ឃុំប្រឡាយ ស្រុកស្ទោង មានចម្ងាយ៦០គីឡូពីទីរួមេខត្ត និងផ្សារសានគរ ឃុំសានគរ…