ចិន ប្រឆាំងអាមេរិក ដែលចង់ដាក់ប្រទេសខ្លួន ចូលក្នុងសន្ធិសញ្ញាពហុភាគីអាវុធ INF

ចិនៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុងវ៉ាស៊ីនតោននឹងដកចេញខ្លួនពីសន្ធិសញ្ញា INF ដែលជាកិច្ចព្រមព្រៀងឆ្នាំ ១៩៨៧ ជាមួយសហភាពសូវៀត ដែលបានចែងពីការបំផ្លិចបំផ្លាញមីស៊ីលផ្លោង រយៈចម្ងាយពី ៣១០ ទៅ ៣,៤០០ ម៉ាយ បន្ទាប់ពីការរំលោភបំពានរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥…

អាមេរិក ព្រមាន និងទុកពេលឲ្យរុស្ស៊ី ៦០ ថ្ងៃ ដើម្បីអនុវត្តតាមសន្ធិសញ្ញានុយក្លេអ៊ែរ

រុស្ស៊ីៈ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារបានព្រមានរុស្ស៊ីថា នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្គ្រាមត្រជាក់ ដែលបានកំណត់ព្រំដែនអាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងម៉ូស្គូ មិនព្រមរុះរើប្រព័ន្ធមីស៊ីលថ្មីរបស់ពួកគេចេញ ក្នុងរយៈពេល ៦០ ថ្ងៃនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo…

នាវាដឹកយន្តហោះចម្បាំងអាមេរិក ឆ្ពោះទៅកាន់ឈូងសមុទ្រពែក្ស ក្រោយអ៊ីរ៉ង់បង្ហាញវត្តមាននាវាពិឃាតថ្មី

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងតេអេរ៉ង់ថា បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងមួយ ដែលបានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីការបង្ហាញវត្តមាននាវាពិឃាតថ្មី សន្លាងមួយគ្រឿង របស់អ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ មិនប៉ុន្មានថ្ងៃផង បន្ទាប់ពីនាវាពិឃាត Sahand របស់អ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ឈូងសមុទ្រពែក្ស មន្ដ្រីមន្ទីរប៉ង់តាហ្គោន បានប្រកាសថា…

រុស្ស៊ី ចាប់ផ្តើមកសាងនាវាមុជទឹកមីស៊ីលផ្លោង ២ គ្រឿងបន្ថែមទៀត

រុស្ស៊ីៈ សេចក្ដីប្រកាសមួយ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋរុស្ស៊ី បានឲ្យដឹងថា ពួកគេមានបំណងកសាងនាវាមុជទឹកមីស៊ីលផ្លោងប្រភេទ Borey ពីរគ្រឿងបន្ថែមទៀតនៅទសវត្សរ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ ដំបូងទ្បើយនាវាមុជទឹកប្រភេទ Borey នេះ មានទម្ងន់ ២៤,០០០ តោន ត្រូវបានណែនាំឲ្យផលិតនៅក្នុងឆ្នាំ ២០០៧…

កម្លាំងចម្រុះដឹកនាំដោយអាមេរិក បើកការវាយប្រហារបាញ់មីស៊ីលជាច្រើនគ្រាប់ នៅមូលដ្ឋានយោធាស៊ីរី

ស៊ីរីៈ ប្រភពមួយមកពីយោធាស៊ីរី បានរាយការណ៍ថា ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក បានវាយប្រហារដែនអាកាស ទៅលើទីតាំងយោធាស៊ីរី ស្ថិតនៅភាគខាងកើតប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។ ទីភ្នាក់ងារព័ត៌មានស៊ីណា បានឲ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអាមេរិក បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ទីតាំងរបស់ស៊ីរី ដែលបង្កឲ្យមានការខូចខាតសម្ភារៈមួយចំនួន។ ប្រភពដដែលបានបញ្ជាក់ទៀតថា មីស៊ីលទាំងនោះ…

អាមេរិក ថ្កោលទោសចំពោះការធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង

អាមេរិកៈ រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលោក Mike Pompeo កាលពីថ្ងៃសៅរិ៍ បានថ្កោលទោស ចំពោះអ្វីដែលលោក បានពណ៌នាថា ការធ្វើតេស្តសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយមធ្យម របស់អ៊ីរ៉ង់ ដែលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ នេះបើយោងតាមសារតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២…

ស៊ីរី ធ្វើអន្តរាគមន៍បាញ់ទម្លាក់មីស៊ីល ដែលវាយប្រហារចូលទៅកាន់ទីក្រុងដាម៉ាស

ស៊ីរីៈ តាមរយៈរូបភាពវីដេអូមួយ បានបង្ហាញពីការវាយប្រហារ ដោយគ្រាប់មីស៊ីល ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដោយយោធាអ៊ីស្រាអែល បានបដិសេធការចោទប្រកាន់ ពីការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ វីដេអូនេះ បានលេចទ្បើងនៅលើអ៊ីនធឺរណែត ដែលបានបង្ហាញឲ្យឃើញពីប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី…

កងទ័ពជើងទឹកអ៊ីរ៉ង់ បន្ថែមនាវាមុជទឹកចំនួន ២គ្រឿង ដល់កងនាវាខ្លួន

អ៊ីរ៉ង់ៈ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់ ទទួលបាននាវាមុជទឹក ២គ្រឿងបន្ថែមទៀត ដើម្បីបង្កើនប្រតិបត្តិការរបស់កងទ័ពខ្លួន នៅដែនទឹក ជាក់ស្ដែងគឺនៅឈូងសមុទ្រពែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ កាសែតអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកខ្នាតតូចនេះ បានចំណាយពេលប្រហែល ១៨ ខែដើម្បីសាងសង់។…

អ៊ុយក្រែន ថ្កោលទោសផែនការរុស្ស៊ី ក្នុងការពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ទៅតំបន់គ្រីមៀ

អ៊ុយក្រែនៈ ក្រសួងការបរទេសអ៊ុយក្រែន បានថ្កោលទោសចំពោះផែនការរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ទៅកាន់ឧបទ្វីបគ្រីមៀ ខណៈដែលកំពុងមានជម្លោះដ៏ខ្លាំងក្លា ជាមួយក្រុងគៀវ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ កាលពីថ្ងៃពុធ អ្នកនាំពាក្យកងកម្លាំងយោធាភាគខាងត្បូងរបស់រុស្ស៊ីលោក Vadim Astafiyev បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា…

រដ្ឋមន្រ្តីការបទេសតួកគីថា ការទិញប្រព័ន្ធប្រឆាំងមីស៊ីល S -400 របស់រុស្ស៊ីនៅតែបន្ត ទោះបីមានការព្រមានពីអាមេរិកក៏ដោយ

តួកគីៈ S-400 គឺជាប្រព័ន្ធប្រឆាំងមីស៊ីលចល័តជំនាន់ក្រោយ ដែលអាចផ្ទុកមីស៊ីលបីប្រភេទខុសៗគ្នា មានសមត្ថភាពអាចបំផ្លាញគោលដៅបាញ់ពីអាកាសផ្សេងៗ និងស្ទាក់ចាប់មីស៊ីលផ្លោង រយៈចម្ងាយខ្លី និងវែងពីយន្តហោះឈ្លបយកការណ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។ មន្រ្តីអាមេរិក បានព្រមានថា ប្រសិនបើរដ្ឋាភិបាលក្រុងអាន់ការ៉ា នៅតែបន្តផែនការរបស់ខ្លួន ក្នុងការទិញប្រព័ន្ធ S-400 ពីរុស្ស៊ីនោះ…