អ៊ីស្រាអែល មានលទ្ធភាពគ្រប់គ្រាន់ប្រឆាំងនឹងប្រព័ន្ធអាវុធ S-300 និង S-400 របស់រុស្ស៊ី នៅស៊ីរី

អ៊ីស្រាអែលៈ អ្នកនាំពាក្យអ៊ីស្រាអែលលោក Avigdor Eskin បានឲ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-300 នៅប្រទេសស៊ីរី មិនអាចបញ្ឈប់ការវាយប្រហាររបស់យោធាអ៊ីស្រាអែលបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក Avigdor Eskin បានបញ្ជាក់ថា អ៊ីស្រាអែលមានសមត្ថភាព អាចយកឈ្នះបាន…

អាមេរិក ប្រកាសប្រឆាំងនឹងវិធានការយោធាឯកតោភាគីរបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន មានបំណងចង់ឲ្យក្រុងប៉េកាំងដកអាវុធមីស៊ីលរបស់ខ្លួន ចេញពីប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមក្រុមមន្ត្រីអាមេរិក បានប្រកាសក្នុងអំឡុងកិច្ចចរចា នៅឯនាយកដ្ឋានរដ្ឋ។ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងប្រទេសសឹង្ហបុរី នៅខាងក្រៅកិច្ចប្រជុំអាស៊ានថា រដ្ឋាភិបាលអាមេរិក បានជំទាស់នឹងវិធានការយោធាឯកតោភាគីរបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ហើយបានបង្កើនសេរីភាពនៃការនាវាចរណ៍របស់កងទ័ពអាមេរិក ទៅកាន់តំបន់ដែនទឹក…

ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍

បរទេសៈ ខណៈដែលសេដ្ឋកិច្ចធំជាងគេនៅសហភាពអឺរ៉ុប កាន់តែធ្វើពាណិជ្ជកម្ម ជាមួយក្រុងម៉ូស្គូមានចំនួនអ្នកការទូតកើនឡើង បានសបញ្ជាក់ឲ្យឃើញថា ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ីនៅពេលនេះ គឺជាភាពបរាជ័យមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការដាក់កំហិតប្រឆាំងនឹងរបបដឹកនាំរុស្ស៊ី នៅក្នុងខែមីនា ឆ្នាំ ២០១៤កន្លងមក ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានប្ដេជ្ញាថា នឹងកាត់បន្ថយការចូលទៅរកធនធានអាជីវកម្ម…

ក្រុមអ្នកស្រាវជ្រាវអាមេរិក អះអាងថា កូរ៉េខាងជើង កំពុងលាក់បាំងមូលដ្ឋានអភិវឌ្ឍមីស៊ីល

អាមេរិកៈ ការសិក្សាថ្មីដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ ជុំវិញគំនិតផ្តួចផ្តើមគោលនយោបាយការបរទេស របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរកឃើញការសង្ស័យថ្មីៗ ដែលអះអាងថា កូរ៉េខាងជើង កំពុងលាក់លៀមប្រតិបត្តិការ មូលដ្ឋានមូដ្ឋានអភិវឌ្ឍមីស៊ីលយ៉ាងហោចណាស់ ១៣ ទីតាំង ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣…

អាមេរិក មានបំណងចង់ឲ្យរុស្ស៊ី បើកដៃឲ្យអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

ស៊ីរីៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅស៊ីរី បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការគ្រាំទ្រ ពីកងកម្លាំងយោធាបរទេសទាំងអស់ នៅក្នុងប្រទេសស៊ីរី ដើម្បីសម្រេចបាននូវក្ដីសង្ឃឹមរបស់ពួកគេ ជាក់ស្ដែងគឺរុស្សីតែម្ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដោយលោក James Jeffrey បាននិយាយថា អាមេរិក សង្ឃឹមថា…

កងទ័ពអាកាសអាមេរិក សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប នៅរដ្ឋកាលីហ្វ័រនីញ៉ា

អាមេរិកៈ កងកម្លាំងទ័ពអាកាសរបស់អាមេរិក បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Minuteman III នៅសប្ដាហ៍នេះ ពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដែលជាផ្នែកមួយ នៃការសាកល្បងប្រតិបត្តិការថ្មីបំផុត របស់ទីភ្នាក់ងារមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ មីស៊ីលផ្លោងនេះ បានបាញ់ចេញពីរូងក្រោមដីមួយ នៅឯមូលដ្ឋានកងទ័ពអាកាសនាម៉ោង…

អ៊ីស្រាអែល គំរាមវាយប្រហារប្រព័ន្ធមីស៊ីលស៊ីរី S-300s ប្រសិនបើយន្តហោះចម្បាំងខ្លួន ត្រូវបានបាញ់ទម្លាក់

អ៊ីស្រាអែលៈ រដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ បាននិយាយថា ការបញ្ជូនប្រព័ន្ធមីស៊ីល S-300 ប្រឆាំងយន្តហោះចម្បាំង របស់រុស្ស៊ី គឺជាកំហុសដ៏ធំមួយ ដោយលោកលើកទ្បើងថា អ៊ីស្រាអែល នឹងតម្រង់ទិសដៅទៅពួកគេ ប្រសិនបើយន្តហោះអ៊ីស្រាអែល ត្រូវបានវាយប្រហារ នៅក្នុងដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។…

អាមេរិក កំពុងត្រៀមខ្លួនដើម្បីធ្វើការវាយលុកនៅក្នុងទីអាវកាស

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិលោក James Mattis បាននិយាយនៅឯវិទ្យាស្ថានសន្តិភាពអាមេរិក (USIP) ថា កងកម្លាំងប្រដាប់អាវុធអាមេរិក ត្រូវតែប្រើប្រាស់ក្របខ័ណ្ឌ នៃបញ្ជាការអវកាសថ្មី ដែលត្រូវបានប្រកាស ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅដើមឆ្នាំនេះ ដើម្បីបន្តការវាយលុករបស់ពួកគេ សម្រាប់ការរក្សាអធិបតេយ្យភាពយោធានៅទីអវកាស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១…

ចិន កំពុងសម្លឹងមើលការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរ លើនាវាមុជទឹក ដើម្បីទប់ទល់សត្រូវ

ចិនៈ របាយការណ៍ថ្មីចេញផ្សាយ កាលពីថ្ងៃច័ន្ទដោយមជ្ឈមណ្ឌលអន្តរជាតិ Carnegie-Tsinghua សម្រាប់គោលនយោបាយសកល បានបង្ហាញថា ប្រទេសចិន កំពុងសម្លឹងមើលការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែការព្រួយបារម្ភថា ស្តុកដែលមានស្រាប់របស់ខ្លួន មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់ប្រឆាំងនឹងបណ្ដាប្រទេសដទៃ។ នេះបើយោងាតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ លោក Tong Zhao…

លោក ពូទីន៖ ប្រសិនបើអាមេរិក បញ្ជូនមីស៊ីលទៅទ្វីបអឺរ៉ុប រុស្ស៊ីនឹងឆ្លើយតបចំពោះរឿងនេះ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋាភិបាលនឹងឆ្លើយតប តាមករណីជាក់ស្ដែង ប្រសិនបើអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ ការព្រមានរបស់លោក ពូទីន បានកើតទ្បើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…