លោកពូទីន ជួបលោក Bolton ចំពេលមានភាពតានតឹង ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអាមេរិក

រុស្ស៊ីៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចរចាកាលពីថ្ងៃអង្គារ លោក Bolton បាននិយាយថា ក្រុងវ៉ាស៊ីនតោន ចង់ដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់ជាមួយរុស្ស៊ី…

ជប៉ុន ប្តេជ្ញាជំទាស់យ៉ាងដាច់អហង្ការទៅនឹងរុស្ស៊ី ជុំវិញការធ្វើសមយុទ្ធមីស៊ីលលើកោះគូរូល

ជប៉ុនៈ អគ្គលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា ក្រុងតូក្យូបានបង្ហាញការតវ៉ាមួយ ទៅកាន់ក្រុងម៉ូស្គូអំពីការធ្វើសមយុទ្ធមីស៊ីល ដែលបានគ្រោងទុកនៅលើកោះគូរ៉ូល ដែលកំពុងមានជម្លោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Suga បាននិយាយថា «យើងតែងតែតាមដានយ៉ាងជិតស្និទ្ធ នូវសកម្មភាពរបស់រុស្ស៊ី…

​មេដឹកនាំកូរ៉េខាងត្បូង ថាបំណងកូរ៉េខាងជើង ពិតជាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងមែន

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ពិតជាមានបំណង ដើម្បីសម្រេចបាននូវការលុបបំបាត់រាល់អាវុធនុយក្លេអ៊ែរ សមា្ភរ និងគ្រឿងបរិក្ខារពាក់ព័ន្ធទាំងអស់ប្រាកដមែន។ នេះបើយោងតាមសារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា…

​កូរ៉េខាងត្បូង​ ស្នើឲ្យអាមេរិក​ និង​កូរ៉េខាងជើង​ ផ្លាស់ប្ដូរជំហរតឹងរឹងដាក់គ្នា ដើម្បីសន្តិភាព

កូរ៉េៈ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានស្នើក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ប្ដូរឥរិយាបថប្រឈមមុខដាក់គ្នា តាមរយៈការបញ្ចប់សង្រ្គាមកូរ៉េ ជាថ្នូរមកវិញនូវការរំលាយចោល ទីតាំងរោងចក្រអាវុធនុយក្លេអ៊ែរ ដើម្បីអាចចាប់ផ្តើមការចរចា ដែលបានជាប់គាំងកន្លងមក រវាងអាមេរិក និងកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៨។…

រុស្ស៊ី បញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល S-300 ទៅកាន់ស៊ីរី

រុស្ស៊ីៈ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រកាសថា ក្រុងម៉ូស្គូបានបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធការពារអាកាស S-300 ចំនួន ៤៩ គ្រឿងទៅកាន់ស៊ីរីហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។ ការសម្រេចចិត្តបញ្ជូនប្រព័ន្ធនេះ គឺដើម្បីលើកកម្ពស់ផ្នែកសន្តិសុខរបស់កងទ័ពរុស្ស៊ីនៅឯមូលដ្ឋានក្នុងប្រទេសស៊ីរី បន្ទាប់ពីការធ្លាក់យន្តហោះយោធាធុន…

រុស្ស៊ី និងឥណ្ឌា គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ប្រព័ន្ធប្រឆាំងមីស៊ីល S-400 ក្នុងទំហំទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ

រុស្ស៊ីៈ ប្រភពពីវិមានក្រឹមឡាំង បានឲ្យដឹងថា រុស្ស៊ី និងឥណ្ឌា គ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃទឹកប្រាក់ជាង ៥ពាន់លានដុល្លារ សម្រាប់ការបញ្ជូនប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីទៅកាន់ទីក្រុងញូវដេលី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។ ជំនួយការជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri…

អ៊ីរ៉ង់ បាញ់មីស៊ីលប្រឆាំងក្រុមភេរវករនៅស៊ីរី

អ៊ីរ៉ង់ៈ ប្រភពពីយោធាអ៊ីរ៉ង់ បានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារគ្រាប់មីស៊ីល ឆ្លើយតបទៅលើក្រុមភេរវករ ក្រោមបទចោទប្រកាន់ ចំពោះការវាយប្រហារក្បួនដង្ហែរយោធាមួយ នៅទីក្រុងអាហ្សាវ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។ ការធ្វើវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅលើទីតាំងក្រុមភេរវករ ដែលស្ថិតក្នុងតំបន់ Boukamal ភាគខាងកើតច្រាំងទន្លេ Euphrates របស់ប្រទេសស៊ីរី…

រុស្ស៊ី អភិវឌ្ឍប្រព័ន្ធកាំភ្លើងធំដ៏ទំនើប សម្រាប់យោធាខ្លួន

រុស្ស៊ីៈ ឧត្តមសេនីយ៍ឯក និងមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក Oleg Salyukov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រព័ន្ធកាំភ្លើងធំ Nabrosok ដ៏ទំនើបរបស់រុស្ស៊ី កំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍ ហើយនឹងត្រូវបានប្រើ នៅក្នុងជួរកងទ័ពមីស៊ីល និងកាំភ្លើងធំរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា…

អាមេរិក ថាការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 នៅស៊ីរី ជាកំហុសឆ្គងដ៏ធំមួយ

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការផ្គត់ផ្គង់នូវប្រព័ន្ធមីស៊ីល ដើម្បីការពារដែនអាកាសកម្រិតខ្ពស់នៅស៊ីរី គឺជាកំហុសឆ្គងដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន​ Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។ កាលពីថ្ងៃច័ន្ទក្រុងម៉ូស្គូ បាននិយាយថា ខ្លួននឹងបង្កើនការការពារផ្លូវអាកាសរបស់ស៊ីរី ដោយនឹងបញ្ជូនប្រព័ន្ធ S-300 ទៅឲ្យកងទ័ពស៊ីរី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត ដែលវាបានកើតទ្បើង បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី…

រុស្ស៊ី នឹងបង្កើនការការពារដែនអាកាសនៅស៊ីរី ក្រោយការបាញ់ទម្លាក់យន្តហោះយោធាខ្លួន

រុស្ស៊ីៈ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា ក្រុងម៉ូស្គូនឹងបង្កើនការការពារផ្លូវអាកាស របស់ស៊ីរី ដោយការបញ្ជូនប្រព័ន្ធការពារមីស៊ីល S-300 ដ៏ទំនើបទៅកាន់កងទ័ពស៊ីរី ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខទៀត បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។…