អាមេរិក ទំនងជាត្រៀមវាយប្រហារដែនអាកាស ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អាមេរិកៈ វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលថាយោធាអាមេរិក បានប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរជាបណ្តើរ ៗ នៅលើឧបទ្វីបកូរ៉េ ចាប់តាំងពីក្រុងព្យុងយ៉ាង ចាប់ផ្តើមសាកល្បងមីស៊ីលផ្លោង កាលពីខែមេសាកន្លងមក ដោយអាមេរិកបានបង្កើនកងទ័ពខ្លួន ឆ្លងកាត់តំបន់ព្រំដែននៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ តាមសេចក្ដីរាយការណ៍នៅពេលនេះ ទំនងជាមន្ទីរបញ្ចកោណ…

យោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ជំនាន់ចុងក្រោយបង្អស់ទៅកាន់ស៊ីរី

រុស្ស៊ីៈ ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានប្រគល់គ្រឿងបន្លាស់ថ្មី នៃប្រព័ន្ធការពារដែនអាកាស S-400 ទៅកាន់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីការមកដល់នៃប្រព័ន្ធប្រឆាំងមីស៊ីលចំនួនបួន ដោយពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានអាកាស Khmeimim នៅតំបន់ Latakia…

យោធាអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធ នៅច្រកសមុទ្រនៃកោះ Hormuz

អ៊ីរ៉ង់ៈ ប្រព័ន្ធមានព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យោធាអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ នៅច្រកសមុទ្ររបស់កោះ Hormuz ជាយុទ្ធសាស្ត្រ និងផ្លូវទឹកដ៏សំខាន់ សម្រាប់ផ្នែកសេដ្ឋកិច្ច ដែលជាទីតាំងបំបែកឈូងសមុទ្រពែក្ស ចេញពីឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ សមយុទ្ធដែលមានការរង់ចាំអស់ជាយូរមកនេះ មានឈ្មោះថា Mohammad…

លោកត្រាំចោទ​រុស្ស៊ីថា​ ជាអ្នកគាំទ្រពីក្រោយកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាន​ចោទ​ប្រកាន់ប្រទេស​រុស្ស៊ីថា​បាន​ជួយ​ប្រទេស​កូរ៉េខាង​ជើង​ឱ្យគេច​ពី​ការ​ដាក់ទណ្ឌកម្មអន្តរជាតិ​ហើយ​បាននិយាយ​ថា​រដ្ឋាភិបាល​ក្រុង​ Pyongyang កំពុង​ធ្វើឱ្យមានការ​ជឿនលឿន​ប្រចាំ​ថ្ងៃ​ក្នុងការ​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ដល់សហរដ្ឋអាមេរិក។នេះបើតាមរយៈសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។ នៅក្នុង​សេចក្តីសម្ភាសន៍​មួយ​ក្នុង​បន្ទប់រាង​ពង​ក្រពើ​នៃ​សេតវិមាន​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី Trump បានសរសើរ​ប្រទេស​ចិន​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​ប្រទេស​នេះក្នុង​ការ​រឹតត្បិត​ការ​ដឹក​ជញ្ជូន​ប្រេង​និង​ធ្យូងថ្ម​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​ក៏​ប៉ុន្តែគាត់​បាននិយាយ​ដែរ​ថា​រដ្ឋាភិបាល​ក្រុងប៉េកាំង​អាច​ចាត់វិធានការ​ច្រើន​ជាង​នេះ​ក្នុង​ការ​ជួយបង្ខិតបង្ខំរដ្ឋាភិបាល​ក្រុង Pyongyang។ ​ក៏​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បានថ្លែង​ថា​ប្រទេសរុស្ស៊ី​ហាក់ដូចជា​ជួយ​បំពេញ​ភាពចំហ​បន្សល់​ទុក​ដោយ​ពួក​ចិន។​ ប្រធានាធិបតី Trump បាននិយាយ​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters…

ជប៉ុន ចាប់ផ្តើមផលិតមីស៊ីលមហាល្បឿនប្រឆាំងនាវាមុជទឹក XASM-3

ជប៉ុនៈ ក្រសួងការពារជាតិក្រុងតូក្យូ បានបញ្ចប់ការអភិវឌ្ឍមីស៊ីលប្រឆាំងនាវាមុជទឹកជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា XASM-3 ជាមួយនឹងការផលិតទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ តាមរបាយការណ៍ពីអ្នកការទូត បាននិយាយថា មីស៊ីល XASM-3 ត្រូវបានគេរំពឹងថា នឹងជំនួសម៉ូដែលចាស់…

កូរ៉េខាងជើង រិះគន់ជប៉ុនរឿងជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម គាបសង្កត់ប្រទេសខ្លួន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរិះគន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ចំពោះការបង្កើន យុទ្ធនាការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងប្រទេសខ្លួន តាមរយៈវោហាសាស្ត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ អ្នកនាំពាក្យវិទ្យាស្ថានសិក្សាជប៉ុននៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក អាបេ ទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួន…

ឥណ្ឌា ជោគជ័យបាញ់មីស៊ីលផ្លោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌាៈ​ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលក្រុងញូដេលី បានទទួលជោគជ័យលើការបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប Agni-5 ដែលមានសមត្ថភាពអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ (ICBM) រយៈចម្ងាយ​ឆ្ងាយ គឺគ្រប់គ្រាន់ល្មមបាញ់ដល់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន indiatime ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ មីស៊ីល Agni-5 នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជាការដ្ឋានយុទ្ធសាស្ត្រកងកម្លាំងអាកាស ទាហាន និងកងទ័ពជើងទឹករបស់ឥណ្ឌា ដោយវានឹងក្លាយជាផ្នែកមួយ…

រុស្ស៊ី ចាប់ផ្តើមបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស S-400 ទៅប្រទេសចិន

រុស្ស៊ីៈ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថ្ងៃព្រហស្បតិ៍នេះថា យោធារុស្ស៊ី បានចាប់ផ្តើមប្រគល់ប្រព័ន្ធការពារមីស៊ីល S-400 ទៅឲ្យប្រទេសចិន ដោយការផ្ដល់នេះ បានស្ថិតនៅក្រោមកិច្ចសន្យារវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ ២០១៤ កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិចនៅថ្ងៃទី១៨ ខែមករា…

ពលរដ្ឋហាវ៉ៃភ័យស្លន់ស្លោ ក្រោយឃើញសារអាសន្តពីការវាយប្រហារមីុសីលប៉ាឡេស្ទិចលោតលើទូរសព្ទ

កាលពីថ្ងៃសៅរ៍មុននេះ ពលរដ្ឋនៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានការភ័យតក់ស្លុតក្រោយពីបានទទួលសារប្រកាសអាសន្តមួយពីការវាយប្រហារដោយមីស៊ីលប៉ាលេស្ទិកផ្ញើចូលទូរសព្ទដៃរបស់ពួកគេ និងផ្សព្វផ្សាយតាមទូរទស្សន៍។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រព័ត៌មាន CBS ចេញផ្សាយនៅថ្ងៃនោះ។ ប៉ុន្តែ ក្រោយមកបន្តិច អាជ្ញាធរក៏បានចេញដំណឹងថា សារព្រមាននោះគឺប្រកាសចេញដោយសារកំហុសមនុស្ស។ នៅក្នុងសារ Twitter មួយរបស់លោកស្រី Tulsi Gabbard សមាជិកសភារដ្ឋហាវ៉ៃម្នាក់ បានសរសេរថា គ្មានការវាយប្រហារដោយគ្រាប់មីស៊ីលណាមួយមកលើដែនកោះកណ្តាលសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួនឡើយ…

ប្រជាពលកោះហាវ៉ៃផ្អើលនាំគ្នារត់ ខណៈមានការជូនដំណឹងថា រដ្ឋរងការវាយប្រហារគ្រាប់មីស៊ីលផ្លោង តែ…

អាមេរិកៈ អភិបាលរដ្ឋហាវ៉ៃបាននិយាយថា មានការខុសឆ្គងបន្ទាប់ពីការជូនដំណឹងប្រកាសអាសន្នមួយ ត្រូវបានបញ្ជូនដោយច្រឡំ កាលពីថ្ងៃសៅរ៍ ទៅកាន់ប្រជាពលរដ្ឋនៅកោះហាវ៉ៃ ជុំវិញការព្រមានអំពីការវាយប្រហារ ដោយគ្រាប់មីស៊ីលផ្លោង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ មន្រ្តីរដ្ឋ និងយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា ពុំមានសកម្មភាពគំរាមគំហែងបន្ទាន់ណាមួយ អាចបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ…