រុស្ស៊ី ព្រមានថា ជាការប្រកាសសង្រ្គាម ជាមួយកូរ៉េខាងជើងហើយ ខណៈហាមប្រាមមិនឲ្យមានការផ្គត់ផ្គង់ប្រេងនោះ
រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានព្រមានថា ការដាក់បម្រាមហាមឃាត់លើការនាំចេញប្រេងរបស់បណ្ដាប្រទេសនានា ទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាការបិទផ្លូវជាតិទាំងស្រុង ដែលនាំឲ្យក្រុងព្យុងយ៉ាងចាត់ទុកថា វាជាការប្រកាសសង្គ្រាមមួយ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។ កាលពីខែធ្នូឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឯកភាពលើការដាក់ទណ្ឌកម្មថ្មីមួយ…