រុស្ស៊ី ច្រានចោលការអំពាវនាវរបស់អាមេរិក ដែលជំរុញឲ្យប្រទេសទាំងអស់ កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង
រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំងលោក Sergey Lavrov បានច្រានចោលការអំពាវនាវរបស់អាម៉េរិក ជុំវិញការជំរុញឲ្យប្រទេសទាំងអស់ កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោង ដ៏មានសក្ដានុពលរបស់ខ្លួន កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរដ្ឋធានីម៉ិកស៊ិក លោក…