សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ កីឡាករ-កីឡាការិនី ចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ នឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីចូលរួមប្រកួតកីឡា SEA GAMES នាពេលខាងមុខ!

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ សមាសភាពកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ ដែលនឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីបង្កើនសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023…

សាលី អូមើត ប្រាប់ពីស្ថានភាពហ្វឹកហាត់នៅអូទ្រីស និងប្តេជ្ញាចិត្តបង្កើនសមត្ថភាព ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនិងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស រយៈពេលជិតមួយខែហើយ ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិនានា និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាករ សាលី អូមើត បញ្ជាក់ថា ក្លឹបបានបញ្ជូនខ្លួនមកហ្វឹកហាត់ នៅប្រទេសអូទ្រីសជិតមួយខែហើយ ដោយកំពុងហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មី ដែលក្លឹបទើបទិញឲ្យ…

ស៊ន សៀវម៉ី ជិតបានឃើញមុខកូនស្រីដំបូងហើយ

(ភ្នំពេញ)៖ បន្ទាប់ពីរៀបចំពិធីសែនព្រេនតាមប្រពៃណី មិនបានចូលរោងការធំដុំ ដោយសារជំងឺកូវីដ-១៩ រហូតមកទល់នឹងពេលនេះ លោកស្រី ស៊ន សៀវម៉ី និងស្វាមី កំពុងទន្ទឹងជួបមុខកូនស្រីដែលកំពុងនៅក្នុងផ្ទៃបាន ៣៥សប្តាហ៍យ៉ាងអន្ទះសា។ ទន្ទឹមនឹងជិតគ្រប់ខែនេះផងដែរ លោកស្រី ស៊ន សៀវម៉ី បានថតរូបជាច្រើនសន្លឹកទុកជាអនុស្សាវរីយ៍ និងបានបង្ហាញឈ្មោះកូនស្រីតូចដែលនឹងជួបមុខគ្នាឆាប់ៗនេះថា Jessi ។ ជាការពិតណាស់…

សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧

នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។…

កម្ពុជាត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បី​ចូល​រួម​ព្រឹត្តិ​ការណ៍ 19th Asian Games Hangzhou 2022

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​មាន​ប្រ​សាសន៍​ថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​រាល់​ហើយ ដើម្បី​ចូល​រួម​ព្រឹត្ដិ​ការណ៍​កីឡា​អាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅ​ទីក្រុង Hangzhou នៃ​សា​ធារណៈ​រដ្ឋ​ប្រជាមានិតចិន ។ អគ្គលេខាធិការគណៈកម្មាធិការជាតិ…

ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា នឹង​ប្រ​កួត​ដណ្ដើម​ខ្សែ​ក្រ​វាត់​កម្រិត​ពិ​ភព​លោក​នា​ខែ​ក្រោយ

CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹង​ចូល​រួម​កម្ម​វិធីដ៏ធំ នៃការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើមខ្សែក្រវាត់ WNO Strawweight Champion អម​ជា​មួយ​ប្រាក់​រង្វាន់ ៣ម៉ឺន​ដុល្លារ នា​ថ្ងៃ​ទី​២៥-២៦ ខែ​កញ្ញា​ខាង​មុខ នៅ​លើ​សង្វៀន “Who’s Number One ឬ​នរ​ណា​លេខ១” នៅ​ស​ហ​រដ្ឋ​អា​មេ​រិក។…

ការប្រកួតកីឡាអូឡាំពិក២០២០ទីក្រុងតូក្យូ បញ្ចប់ត្រឹមថ្ងៃនេះ! ដោយអាមេរិក ដណ្តើមមេដាយបានច្រើនជាងគេ

OLYMPIC 2020៖ ការប្រកួតកីឡាអូឡាំពិក២០២០ទីក្រុងតូក្យូ បញ្ចប់ថ្ងៃនេះ។ អាមេរិកថ្ងៃចុងក្រោយដណ្តើមបានមេដាយមាសច្រើនឡើងមកបញ្ចប់នៅចំណាត់ថ្នាក់លេខ១ជាមួយមេដាយសរុប ១១៣គ្រឿង ក្នុងនោះមាស ៣៩គ្រឿង ប្រាក់៤១គ្រឿង និងសំរឹទ្ធ៣៣គ្រឿង។ ចំនែកចិនដែលគ្រងតំណែងលេខ១ជាង១០ថ្ងៃ បញ្ចប់នៅចំណាត់ថ្នាក់លេខ២វិញមានមេដាយសរុប ៨៨គ្រឿង មាស៣៨គ្រឿង ប្រាក់៣២គ្រឿង និងសំរឹទ្ធ១៨គ្រឿង។ ម្ចាស់ផ្ទះជប៉ុនលេខ៣ ចក្រភពអង់គ្លេសលេខ៤ និងរុស្ស៊ីលេខ៥។ ជារួមក្នុងចំណោមជាង២០០ប្រទេស…

TOKYO 2020៖ Jordan Pisey ទទួលបានត្រឹមចំណាត់ថ្នាក់​លេខ​៩ លើ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

CAMSOC-ភ្នំពេញ៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក​រដូវ​ក្ដៅ ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ដោយ​ទទួល​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៩ ប៉ុណ្ណោះ ។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ…

សហព័ន្ធកីឡាចំបាប់កម្ពុជា តែងតាំងអតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក ទីក្រុងឡុង ឆ្នាំ២០១២ ជាគ្រូបង្វឹកក្រុមជម្រើសជាតិចំបាប់កម្ពុជា

CAMSOC-ភ្នំពេញ៖ លោក Komeil Ghasemi អតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិកហ្គេម ដែលជាគ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំតាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជាជាង២សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាលកម្ពុជា។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក២ថ្ងៃ គឺនៅថ្ងៃពុធ ទី៤ ខែមេសា…

អូឡាំពិកតូក្យូ៖ ចិនឡើងឈរកំពូលតារាងមេដាយ

CAMSOC-ភ្នំពេញ៖ គិតត្រឹមម៉ោង ១២:៣០ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានឡើងឈរកំពូលតារាងមេដាយសរុបវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ លើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន។ ប្រទេសចិន ដែលប្រជែងបានដណ្តើមច្រើនជាងគេនេះ គឺមេដាយមាស១៤ ប្រាក់៦…