ផ្អើលឆោទ្បោ បុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង៦ និង០៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីចង.កសម្លាប់ខ្លួន នៅចំណុចភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី។ ជនរងគ្រោះឈ្មោះ ជឹម ធាយ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ជាមនុស្សមានសតិមិនគ្រប់៕

​ក្មេងស្រី៤នាក់ ទៅលេងទឹកស្រះនៅ​អនុវិទ្យាល័យមោងឬស្សី លង់ទឹកស្លាប់ម្នាក់!

បាត់ដំបងៈ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ លង់ទឹកស្លាប់ នៅចំណុចស្រះទឹកសាលាអនុវិទ្យាល័យមោងឬស្សី ពីខាងលិចសាលាចម្ងាយប្រហែល៤០០​ម៉ែត្រ ស្ថិតនៅក្រុមទី១៦ ភូមិ​កន្សៃបន្ទាយ ​ឃុំមោង​ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដោយមុនពេលកើតហេតុ ​ក្មេងរងគ្រោះឈ្មោះ​ អាន និមល ភេទ​ស្រី​ អាយុ១៣ឆ្នាំ​…

រថយន្តព្រុសបើកបុកម៉ូតូ ស្លាប់យុវជនម្នាក់ នៅមិនទាន់រកសាច់ញាតិឃើញ..!

បាត់ដំបងៈ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៣​-២២៤ ស្ថិតនៅក្រុមទី១០ ភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់យុវជនម្នាក់នៅនឹងកន្លែង។ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ព្រុស ពណ៌ត្រួ​យចេក ពាក់ស្លាកលេខ…

​បុរសម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត!

បាត់ដំបងៈ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លា​ប់ខ្លួន នៅ​ភូមិចុងចំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ​ជនរងគ្រោះមានឈ្មោះ នួម វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ។ មូលហេតុ តូចចិត្តមានជំងឺប្រចាំកាយ៕

​ប្តីចិត្តខ្លាំង! ​​ខឹងសុំលុយប្រពន្ធមិនឲ្យ ចង.កសម្លាប់ខ្លួន!

បាត់ដំបងៈ នៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅ​ភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ មឿត រឿប ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ។ មូលហេតុ ខឹងសុំលុយប្រពន្ធមិនឲ្យ៕

អាសូរណាស់! បុរសម្នាក់ ដើរធ្លាក់ទឹក បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ កាលពីវេលាម៉ោង ០១ និង១៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅចំណុចភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី។ ជនរងគ្រោះឈ្មោះ ចក់ សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ សមត្ថកិច្ច…

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួបុរស​២នាក់និងនារី​ជាបុគ្គលិកហាងខារ៉ាអូខេម្នាក់ ដកហូតគ្រឿងញៀនជិតកន្លះគីឡូ!

ភ្នំពេញៈ ជនង្ស័យជាអ្នកជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនជិតកន្លះគីឡូក្រាម​ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចផ្ទះមួយកន្លែងភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។ ​ជនសង្ស័យទី១ឈ្មោះ ឯម វិបុល​ ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរ ជាងម៉ាស៊ីត្រជាក់ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ខណ្ឌពោធិ៍សែនជ័យ​…

​ក្មេងប្រុសម្នាក់ដែលបង្ហោះហ្វេសប៊ុក​បរិហារកេរ្តិ៍លោក​ស្នងការ​ខេត្តបាត់ដំបង ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ!​

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី​១០​ ខែ​​តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ)បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​​-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​-…

បុរសម្នាក់ កំពុងបើកត្រាក់ទ័រដឹកប្រឹងទៅភ្ជួរស្រែ បែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ ត្រូវរន្ទះបាញ់ចំបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ អុន សំអាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយ…

បើកគោយន្ត​ដឹកបងប្អូនទៅធ្វើបុណ្យកាន់បិណ្ឌ រេចង្កូតក្រឡាប់ចូលប្រឡាយ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៩នាក់!

បាត់ដំបងៈ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៨​ នៅ​បឹងជ្រៃតូច កោះថ្កូវ ឃុំគារលើ ផ្លូវប្រឡាយថ្មី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តកន្រ្តៃ​ ម៉ាកគូបូតាដឹកបងប្អូនសាច់ញាតិទៅធ្វើបុណ្យកាន់បិណ្ឌទៅវត្តកោះថ្កូវ បណ្តាលឲ្យក្រឡាប់ខ្លួនឯង ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៩នាក់​ បើកក្នុងទិសដៅ​ពីជើង​ទៅត្បូងលុះមកដល់ចំណុចកើតហេតុ​បានរេចង្កូតចូលប្រឡាយ។ ចំពោះករណីនេះ គោយន្ត ត្រូវបានសមត្ថកិច្ចយករក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី រីឯសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​