ជ​ម្លោះ​ដ​ណ្ហើ​ម​កោះ​រ​វា​ង​ចិ​ន​ និ​ង​ជ​ប៉ុ​ន​កា​ន់​តែ​តឹ​ង​ស​រ​សៃ​ក​​ដា​ក់​គ្នា​

កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ចេញនាវាដឹកយន្តហោះដ៏ ធំរបស់ខ្លួនចេញមកក្រៅ កាលពីថ្ងៃអង្គារម្សិលម៉ិញ ខណៈដែលមានភាព តានតឹងខាងនយោបាយ បានកើតឡើងរវាងប្រទេសទាំងពីរ ជុំវិញជម្លោះ ដណ្តើមយកកោះនៅក្នុងមហាសមុទ្រ។ លោករដ្ឋមន្រ្តីការពារជាតិចិនបានឲ្យដឹថា ការបញ្ចេញនាវាដឹក យន្តហោះចម្បាំងចេញមកក្រៅនេះ គឺក្នុងគោលបំណងពង្រឹងសុវត្ថិភាព សន្តិសុខនៅក្នុងប្រទេស ខណៈដែលមានភាពតានតឹងខាងនយោបាយ ជាមួយនឹងប្រទេសជប៉ុន ហើយការបញ្ចេញនាវា លីអៅមីង ចេញមកក្រៅ នេះ…

យ៉ាងហោច​ណាស់មនុស្ស ៨០ នាក់​បាត់បង់ជីវិត​ដោយ​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់បែក

នៅថ្ងៃទី ២១ ខែ ឧសភា នេះ​នៅឯ Yemen ដែល​យើង​តែងតែស្គាល់ថា ជា Arabic យ៉ាង​ហោច​ណាស​ក៏​មាន​មនុស្ស ៨០នាក់​បានបាត់បង់ជីវិត​ក្នុងហេតុការណ៍​វាយ​ប្រហារ​ដោយគ្រាប់បែក​នេះ ។ ប្រភពព័ត៌មាន​នានាបានចុះផ្សាយ​ថា គ្រាប់បែក​នេះ​វាយ​ប្រហារ​ទៅលើ​ក្រុម​យោធា​ដែលការ​ពារ​សន្តិសុខ​នៅ​ទីក្រុង Sanaa ប្រទេស Yemen ដែលកំពុង​តែ​ហាត់សម​នូវ​ក្បូន​យោធា​ ៕ ដោយ៖…

បន្ទុះគ្រាប់បែកនៅអាហ្គានីស្ថានគួរឲ្យ​ភ្ងាក់ផ្អើល​សម្លាប់មនុស្ស ៨​នាក់

ភាព​តក់ស្លុត​ដោយសារ​តែ បន្ទុះគ្រាប់បែក​នៅ អាហ្គានីស្ថាន ដែលហេតុការណ៍នេះ​កើតឡើងរាជ​ធានី កាប៊ុល​ កាលពីថ្ងៃទី ២ ម្សិលមិញនេះ ។ ក្នុងបន្ទុះគ្រាប់បែកនេះ​ដែរ​ យ៉ាងហោច​ណាស់​មានមនុស្ស ៨ នាក់​បាន​បាត់បង់​ជីវិត ហើយ​១៧ នាក់​ផ្សេងទៀត​រងរបួសកាលព្រឹកថ្ងៃ ពុធ។ ប្រភពព័ត៌មាន​ពី មន្ត្រីយោធា​ម្នាក់បានប្រាប់គេហទំព័រ ស៊ីនហួរថា ហេតុការណ៍​នេះ​កើតឡើង​នៅជិត​ជម្រុំ​ជន​ភាគខ្លួន…

ប្រទេសអ៊ីរ៉ង់​គ្រោង​នឹងផលិតយន្ត​ហោះឈ្លប​យកការណ៍ដូច​អាមេរិក

ប្រទេស​អ៊ីរ៉ង់​ មន្ត្រី​ជំនាញ​ខាង​បច្ចេក​វិទ្យា​របស់​ បាន​បង្ហាញ​នូវ​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​របស់​សហ​រដ្ឋ​ អាមេរិក​សារ​ជា​ថ្មី​ ដើម្បី​យក​គំរូ​តាម​យន្ត​ហោះ​នេះ​ កែ​ឆ្នៃ​និង​ផលិត​សារ​ជា​ថ្មី​មួយ​ទៀត​។​ ​ កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​ កង​ទ័ព​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់​ ខណៈ​ដែល​យន្ត​ហោះ​នេះ​ កំពុង​ហោះ​ហើរ​ឈ្លប​យក​ការណ៍​ពី​មូល​ដ្ឋាន​នុយ​ក្លេ​អ៊ែ​របស់​អ៊ីរ៉ង់​។​ ចំណែក​មន្ត្រី​មន្ទីរ​បញ្ច​កោណ​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ប្រកាស​ច្រាន​ចោល​នូវ​សេច​ក្តី​ប្រកាស​របស់​អ៊ីរ៉ង់​ នូវ​ការ​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​នេះ​ ដោយ​មន្ត្រី​នោះ​បាន​បញ្ជាក់​ថា​ កង​ទ័ព​អ៊ីរ៉ង់​មិន​អាច​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការ​របស់​អាមេរិក​បាន ​ទេ​។​ ប៉ុន្តែ​យោធា​អ៊ីរ៉ង់​ បាន​បង្ហាញ​ព័ត៌មាន​យន្ត​ហោះ​ឈ្លប​យក​ការណ៍​នេះ​…

ពួក​ទា​ហាន​​ប្រ​ទេស​ហ្គី​​ណេ​​ប៊ីស្យូ​បាន​​ប៉ុន​​ប៉ង​​ធ្វើ​​រដ្ឋ​ប្រហារ​​

ពួក​ទាហាន​នៅ​ក្នុង​ប្រទេស​ ហ្គីណេ​ប៊ីស្យូ បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​បាន​កាន់​កាប់​ផ្លូវ​, ​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​និង​ការិយាល័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ រដ្ឋធានី​របស់​ប្រទេស។កាល​ពី​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ គឺពួក​ទាហាន​បាន​វាយ​ ប្រហារ​ទៅ​លើ​ផ្ទះ​លោក​​ រ៉ាយម៉ូនដូ ផឺរីរ៉ា (Raimundo Pereira​) ប្រធានាធិបតីបណ្តោះ​អាសន្ន​និង​លោក​ ហ្កាឡូស ហ្គូមេស ជេ (Carlos Gomes Jr.)​អតីត​​នាយក​រដ្ឋមន្ត្រី ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ក៏​ប៉ុន្តែ​គេ​ដឹង​ថា​លោក​គ្មាន​ ប្រជាប្រិយភាព​ជា​មួយ​ពួក​យោធាទាំងនោះ​ទេ៕…

គីម​ ជុង​អ៊ុន​ថា​សព្វា​វុធ​​យោ​ធា​ទំនើប​​លែង​​ជា​របស់​​ផ្តាច់​​មុខ​​របស់​​ប្រ​ទេស​​ចក្រពត្តិ

  ទីក្រុង​ព្យុងយ៉ាង​ប្រារព្ធ នៅថ្ងៃអាទិត្យម្សិលមិញ នេះ អបអរ​ខួប​១០០​ឆ្នាំ​នៃ​កំណើត​ប្រធានាធិបតី គីម អ៊ីលស៊ុង ស្ថាបនិក​កូរ៉េខាងជើង។ លោក​គីម ជុងអ៊ុន ចៅ​របស់លោក​គីម អ៊ីលស៊ុង ​ដែល​ចូលកាន់​តំណែង​ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង បន្ទាប់ពី​មរណភាព​របស់​ឪពុក គឺ​លោក​គីម ជុងអ៊ីល បាន​ថ្លែង​សុន្ទរកថា ជា​សាធារណៈ ដែល​និយាយ​ពី​ការអភិវឌ្ឍន៍ និង​សមត្ថភាព​កាន់តែខ្ពស់​របស់កងទ័ពជាតិ​កូរ៉េខាងជើង…

ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែសង្ឈឹមតិច​តួច​ណាស់

ជាងមួយ ​ឆ្នាំ​ក្រោយទៅហើយ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ជាប់គាំង ប្រទេស​មហា​អំណាច​ទាំង​៦ (អាមេរិក​បារាំង រុស្ស៊ី ចិន អង់គ្លេស និង​អាល្លឺម៉ង់) បាន​ត្រលប់​ចូល​មក​ចរចា​ជាថ្មី ជាមួយ​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍កន្លងទៅ​នេះ នៅទីក្រុង​អ៊ីស្តង់ប៊ូល ក្នុង​ប្រទេស​តួកគី។ ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ជឿថា អ៊ីរ៉ង់​កំពុង​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ក្នុង​កម្រិតខ្ពស់​ដើម្បី​យកទៅ​ផលិត ​អាវុធ​នុយក្លេអ៊ែរ។ ការចោទ​ប្រកាន់​ដែល​ ទីក្រុង​តេអេរ៉ង់…

បណ្តា​​ប្រទេស​​ជិត​ខាង​​បាន​​ឈាន​​ដល់​​កិច្ច​​ព្រម​ព្រាង​​ជា​មួយ​មេ​ដឹក​នាំ​​រដ្ឋ​ប្រហារ​​ម៉ាលី​

មេដឹកនាំ​រដ្ឋ​ប្រហារ​យោ​ធា​​ក្នុង​ប្រទេស​ម៉ាលីវីញនោះ បាន​ឈាន​​ដល់​កិច្ច​ព្រម​ព្រៀង​​មួយ​ជាមួយ​​ក្រុម​ប្រទេស​ក្នុង​តំបន់​ដែល​ មាន​សមាជិក​ចំនួន​១៥​ប្រទេស​ដែលហៅ​​កាត់​ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បី​ធ្វើ​ឲ្យ​​អំណាច​​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជាតិ​ ដែល​មាន​ជម្លោះ​នោះ។ ក្នុងជំនួប​ប្រជុំ​នៃ​កិច្ចព្រម​ព្រៀង​នោះ​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍​​ រដ្ឋ។ ទូរទស្សន៍​នោះ​បាន​ប្រកាស​​ថា​ក្រុម​ប្រឹក្សា​យោធា​​បាន​ព្រម​ព្រៀង​គ្នា​​ បង្កើត​រដ្ឋាភិបាល​អន្តរកាល​​មួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​​ដែល​បាន​ ព្រម​ព្រៀង​គ្នា​​​នៅ​ក្នុង​ការ​ដោះដូរ​នឹង​ការ​លើក​លែង​ទោស​ដល់​មេដឹកនាំ​ រដ្ឋ​ប្រហារ​​ហើយ​នឹង​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្លុក អ៊ីកូវ៉ាស បាន​ដាក់​លើ​ប្រទេស​ម៉ាលី។ ប្រធាន​រដ្ឋ​សភា​ជាតិ ត្រូវ​ធ្វើ​ជា​ប្រធានាធិបតី​អន្តរកាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត។ បណ្តាល​រដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិច​​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​​ដល់​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រទេស​ម៉ាលី​កាន់​កាប់​តំបន់​ខាង​ជើង​ឡើង​ វិញ។…

សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្រ្វិក​ខាង​លិចកៀប​សង្កត់​មេដឹកនាំ​ប្រទេស​ម៉ាលី​ចាក​ចេញ​ពី​តំ​ណែង

មេ​ដឹក​នាំ​របស់​បណ្តា​ប្រទេស​ក្នុង​សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្វ្រិក​ខាង​ លិច​ បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ​ជា​លើក​ទី​ពីរ​ ដើម្បី​ដាក់​សំពាធ​ និង​កៀប​សង្កត់​បន្ថែម​ទៅ​លើ​មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ម៉ាលី​ ឲ្យ​ចុះ​ចេញ​ពី​អំណាច​ ក្រោយ​ពី​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋា​ភិបាល​​។​ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្វ្រិក​ខាង​លិច​ បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មេ​ដឹក​នាំ​កង​យោធា​របស់​ប្រទេស​ម៉ាលី​ ហើយ​មេ​ដឹក​នាំ​របស់​សហ​គមន៍​មួយ​នេះ​ក៏​បាន​នឹង​កំពុង​ព្យាយាម​កៀប​សង្កត់​ ឲ្យ​មេ​ដឹក​នាំ​កង​យោធា​ចុះ​ចេញ​ពី​អំណាច​ផង​ដែរ​។​ ចំណែក​ស្ថាន​ភាព​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ក៏​កំពុង​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ផង​ដែរ​ ខណៈ​ដែល​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​ និង​ប្រឆាំង​ចំពោះ​កង​កម្លាំង​យោធា​ បាន​ប៉ះ​ទង្គិច​គ្នា​ជា​ញឹក​ញយ​ ដែល​អាច​ពុះ​រំលែក​ប្រទេស​នេះ​ឲ្យ​បែក​ចេញ​ជា​ពីរ​ផ្នែក​ តាម​ចលនា​នយោ​បាយ​របស់​មេ​ដឹក​នាំ​ស៊ីវីល​ និង​យោធានេះ​៕​…

ជប៉ុន​ដាក់​ពង្រាយឧបករណ៍​ចាប់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង

នៅកង​យោធា​ជំនាញ​របស់​ប្រទេស​ជប៉ុន​ បាន​ដាក់​ពង្រាយ​ឧប​ករណ៍​ចាប់​គ្រាប់​រ៉ុក​កែត​ និង​ប្រព័ន្ធ​ការ​ពារ​គ្រាប់​មីស៊ីល​យ៉ាង​ច្រើន​ នៅ​ទីក្រុង​ អូគីណាវ៉ា​ អ៊ីស៊ីកាគី​ និង​អ៊ីស៊ីកា​គីជីម៉ា​ ដើម្បី​ចាប់​យក​គ្រាប់​មីស៊ីល​ និង​គ្រាប់​រ៉ុក​កែត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​មាន​គម្រោងបាញ់​បង្ហោះ​នៅ​ចុង​ខែ​នេះ​។​ គម្រោង​បាញ់​បង្ហោះ​គ្រាប់​រ៉ុក​កែត​បញ្ជូន​ផ្កាយ​រណប​របស់​ប្រទេស​កូរ៉េ​ខាង ​ជើង​ កំពុង​តែបង្កឲ្យ មាន​ភាព​តាន​តឹង​ខាង​នយោ​បាយ​នៅ​ឧប​ទី្វប​កូរ៉េ​ កើត​ឡើង​កាន់​តែ​ខ្លាំង​ ហើយ​មេ​ដឹក​នាំ​របស់​ប្រទេស​ជប៉ុន​ និង​សហ​រដ្ឋ​អាមេរិក​ ក៏​កំពុង​ចាត់​វិធាន​ការ​ទប់​ស្កាត់​ចំពោះ​សកម្ម​ភាព​របស់​កូរ៉េ​ខាង​ជើង​ នេះ​ដែរ​។​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​ប្រទេស​ជប៉ុន​…