សហរដ្ឋអាមេរិក ប្រាប់តៃវ៉ានពីការពន្យារពេលប្រគល់កាំភ្លើងធំ ខណៈជាប់ដៃជួយអ៊ុយក្រែន
(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកសម្រេចចិត្តពន្យារពេលបញ្ជូនកាំភ្លើងធំ មកឲ្យ កោះតៃវ៉ាន់ រហូតដល់ក្រោយឆ្នាំ២០២៦។ បើតាមក្រុមមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់, ការពន្យាពេលនេះ គឺដោយសារតែមានបញ្ហាខាងខ្សែចង្វាក់ផលិតកម្ម តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ មួយចំនួនបានរាយការណ៍ថាគឺដោយសារតែសមត្ថភាពផលិតអាវុធរបស់អាមេរិក បានរងផលប៉ះពាល់ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ដ្បិត ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យទីក្រុងកៀវ ក្នុងនោះរួមមានទាំងកាំភ្លើងធំផងដែរ។ ក្រុមមន្ត្រីទាំងនេះដដែល បានបន្ថែមទៀតថាបច្ចុប្បន្ន តៃវ៉ាន់កំពុងពិចារណាលើផែនការទិញអាវុធផ្សេងជំនួស…