រុស្ស៉ី ធ្វើតេស្ដមីស៊ីលអាចពំាក្បាលគ្រាប់នុយក្លេអ៊ែរ ដោយជោគជ័យ
(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើពិភពលោក។ លោក ពូទីន បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោកថាមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត (Sarmat) ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពីតំបន់ប្លេសិក (Plesetsk) នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែល បានកំណត់នៅឯឧបទ្វីប…