លោក គីម ជុងអ៊ុន បញ្ជាឱ្យដាក់ពង្រាយយោធាកូរ៉េខាងជើង ចូលរួមទប់ស្កាត់កូវីដ-១៩

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការរក្សា ស្ថិរភាពនៃការផ្គត់ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង ខណៈកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាល COVID-19។ កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសឯកោមួយនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។ ក្នុងនៅកិច្ចប្រជុំការិយាល័យបន្ទាន់មួយ…

រុស្ស៉ីបាត់បង់កងទ័ពជើងគោកមួយភាគបី ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមចារកម្មអង់គ្លេស

(ឡុងដ៍)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេស បាននិយាយថារុស្ស៉ីប្រហែលជាបានបាត់បង់កងទ័ពជើងគោកប្រហែលជា ១ភាគ៣ ដែល ខ្លួនបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ហើយការវាយលុកនៅក្នុងតំបន់ដុនបាស់ មានភាពរីកចម្រើនទៅមុខតិចតែប៉ុណ្ណោះ ប្រឈមមុខនឹង ការវាយតបតយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែន។ នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិអង់គ្លេសបានសង្កត់ធ្ងន់ដូច្នេះថា «បើទោះជា មានការរីកចម្រើនតិចតួចក៏ពិតមែន, តែរុស្ស៉ីមិនអាចសម្រេចឱ្យបាននូវសមិទ្ធផលធំដុំគួរឱ្យកត់សម្គាល់អ្វីនោះទេ ហើយប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរទៀតផង ដោយរុស្ស៉ីប្រហែលជាបានបាត់បង់កងទ័ពជើងគោកមួយភាគបី…

រុស្ស៉ី ព្រមានហ្វាំងឡង់ពីផលវិបាក ជុំវិញការសុំចូល NATO

(ឡុងដ៏)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា ការជំរុញឲ្យហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO) គឺជាសកម្មភាព ដែលនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៉ី ហើយទីក្រុងមូស្គូនឹងធ្វើការឆ្លើយតបវិញ ដោយអាស្រ័យលើការចល័តទ័ពរបស់ NATO ឆ្ពោះទៅកាន់ ព្រំដែនហ្វាំងឡង់-រុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីឌ្រី ប៉េសកូវ (Dmitry Peskov)…

រដ្ឋមន្ត្រីពារជាតិអាមេរិកថា លោក ពូទីន មិនចង់ធ្វើសង្រ្គាមជាមួយ NATO ទេ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនមិនចង់មានជម្លោះដោយផ្ទាល់ជាមួយអង្គការណាតូ (NATO) នោះទេ ដោយសារតែលោកដឹងច្បាស់ថា ខ្លួននឹងចាញ់ ប្រសិនបើធ្វើសង្រ្គាមជាមួយ NATO។ ការអត្ថាធិប្បាយរបស់លោក…

បេឡារុសថា នឹងដាក់ពង្រាយកងកម្លាំងពិសេស នៅតាមព្រំដែនភាគខាងត្បូង ក្បែរអ៊ុយក្រែន

(មីនស្ត៍)៖ កងកម្លាំងប្រដាប់អាវុធបេឡារុស បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេសក្នុងតំបន់ចំនួន ៣ ដែលស្ថិតនៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីបេឡារុស លោក អាឡិចហ្សង់ឌឺ លូកាសិនកូ (Alexander Lukashenko) បានលើកឡើងពីតួនាទីនៃមីស៉ីលផលិតឡើងដោយរុស្ស៉ី សម្រាប់វិស័យការពារជាតិ។ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៉ី, បេឡារុស ធ្លាប់បានឱ្យដឹងកាលពីខែមីនាកន្លងទៅនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មិនបានចូលរួមក្នុងអ្វីដែល…

អតីតនាយករដ្ឋមន្រ្តីស្រីលង្កា លោក Mahinda នឹងមិនភៀសខ្លួនចេញពីប្រទេស ទេ, នេះបើតាមកូនប្រុសរបស់លោក

(កូឡុំបូ)៖ អតីតនាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) ដែលទើបតែបានលាលែងចេញពីតំណែង នឹងមិន ចាកចេញពីប្រទេសនោះទេ បើទោះជាអំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងន់ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារលើក្រុមបាតុករប្រឆាំង រដ្ឋាភិបាលក៏ដោយ។ លោក ម៉ាហ៊ីនដា ត្រូវបានយោធាជម្លៀសចេញពីវិមានរដ្ឋាភិបាល កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករដែលមាន ការខឹងសម្បារយ៉ាងខ្លាំងលើរូបលោក។ តែទោះបីជាបែបនេះក្តី…

លោក ពូទីនថា សង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងដោយសារលោកខាងលិច

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយនៅឯពិធីប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក…

សមាជិកសភារុស្ស៉ីម្នាក់ ចោទថាសហរដ្ឋអាមេរិកកំពុងចូលរួមដោយផ្ទាល់ ក្នុងសង្រ្គាមអ៊ុយក្រែន

(កៀវ)៖ សមាជិកសភាជាន់ខ្ពស់រុស្ស៉ី លោក វីយ៉ាឆេសស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុង សម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានលោកផ្ទាល់ថាចាត់ទុកថាសហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។ ថ្លែងនៅក្នុងសារមួយបង្ហោះលើឆាណែល Telegram នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការសម្របសម្រួលប្រតិបត្តិការយោធា ដែលនេះជាការចូលរួមដោយផ្ទាល់ក្នុងសកម្មភាព…

មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ ឯកភាពគ្នាថានឹងមិនទទួលស្គាល់ទឹកដី ដែលរុស្ស៉ី ដណ្ដើមពីអ៊ុយក្រែនឡើយ

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលសិ៍ (Olaf Scholz) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថានឹងមិនទទួលស្គាល់ ទឹកដីដែលរុស្ស៉ីវាយយកបាន ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត។ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ខាងលើដដែល បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ធ្លាក់ចូលសមុទ្រ, នេះបើតាមយោធាកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលមិនទាន់ស្គាល់ប្រភេទមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីលោក គីម ជុងអ៊ុនប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លែអ៊ែររបស់ខ្លួនឲ្យបានឆាប់បំផុត។ នេះអាចជាការបាញ់សាកល្បងមីស៊ីលជាលើកទី១៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់តំណែង…