A L T R O Z   N E W S

រថយន្ត

រថយន្ត​SpykerC12Zagoto មិន​ថោក​ទេ​តម្លៃ​តែ 740,000 ដុល្លារ​

​រថយន្ត​SpykerC12Zagoto ដែល​ជា​រថយន្ត​ប្រណាំង លំដាប់​ខ្ពស់​បំផុត​របស់ Spyker...

ស​ង្គ្រា​ម​អ៊ី​រ៉ាក់៖​​អា​មេរិក​​ទទួលបាន​​បទ​ពិសោធ​ន៍​​ការ​​ពារ​ខ្លួន​ច្រើន​(មាន​វីដេអូ​)

រំឭក​​កាលពី​ពេល​ដែល​អាមេរិក​វាយលុក​អ៊ីរ៉ាក់​កាលពី​10​ឆ្នាំ​មុន​នៅ​លើ​ទឹកដី​វាល​ខ្សាច់​ដែល​កាលពី​ពេល​នោះ​រថយន្ត​ដែល​បាន​ប្រើប្រាស់​មួយចំនួនធំ​មិន​មាន​បំពាក់អាវុធ​ប្រយុទ្ធ​និង​ការពារ​គ្រប់គ្រាន់​នោះទេ តែ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ការបើកបរ​និង​ធ្វើ​ដំណើរ​របស់​ទាហាន​អាមេរិក​នៅ​លើ​ទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​គ្រាប់បែក​និង​ក្រុម​អត្តឃាត​ដែល​បានសម្លាប់​ទាហាន​និង​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​រាប់​មិន​អស់​នោះ​លែង​ជា​ភាព​កង្វល់​ទៀតហើយ​។​ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​បាន​ធ្វើឲ្យ​អាមេរិក​ទទួលបាន​បទពិសោធ​ជាច្រើន​ពី​ការ​គេចខ្លួន​ចេញ​ពីកា​រ​បច្ចេកទេស​ដាក់​គ្រាប់​និង​វាយប្រហារ​តាមបែប​អត្តឃាត​របស់​សត្រូវ​ហើយ​ហេតុ​ដូច្នេះ​បានជា​អាមេរិក​បាន​អភិវឌ្ឍន៍​នូវ​គ្រឿង​សព្វាវុធ​និង​ឧបករណ៍​ការពារ​ជាច្រើន​។​ ​បើទោះជា​យ៉ាងណា​ក៏ដោយ​អាមេរិក​នៅ​តែ​មាន​ការតិះ​តៀន​ពីព្រោះបើ​ប្រៀបធៀប​ទៅនិ​ង​ការកើនឡើង​នៃ​ពួក​ភាវ​រករ​និង​ចំនួន​ទាហាន​និង​អ្នកស្លាប់​គឺ​នៅ​មាន​ភាពខុសគ្នា​ឆ្ងាយ​បន្តិច​៕​ខាងក្រោម​នេះ​ជា​វិដេអូ​ដែល​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ការការពារ​ខ្លួន​របស់​ទាហាន​អាមេរិក​ពេល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​:​

កម្មវិធី​ដាក់​បង្ហាញ​រថយន្ត​នៅ​ប្រទេស Algeria លើក​ទី ១៦

កាលពី​ថ្ងៃ​ទី ១៩ ខែ មិនា...

បំ​ផ្ទុះ​គ្រា​ប់​បែ​ក​នៅ​អ៊ី​​រ៉ាក់​​​យ៉ាង​ហោច​​ណាស់ ២០ នាក់​បាន​​ស្លាប់ និង ៩៧ របួស​

បា​ដា​ដ​: មនុស្ស​ប្រហែល​ដល់​ទៅ​20​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ផ្សេង​គ្នា​ក្នុង​ទីក្រុង​បា​ដា​ដ​ហើយ​97​នាក់​ផ្សេង​ទៀត​រងរបួស​ផង​កាលពី​ព្រឹក​មិញ​នេះ​។​ ​នៅ​ចំ​កណ្តាល​ទីក្រុង​បា​ដា​ដ​តែម្តង​ឡាន​ជាច្រើន​គ្រឿង​បាន​ខូចខាត​ខ្ទេចខ្ទី​ទាំងស្រុង​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​វា​កើតឡើង​នៅក្នុង​ខណ្ឌ​Shiite​ដែល​ជា​ទីកន្លែង​ដែល​ប្រមូលផ្តុំ​ទៅដោយ​មនុស្ស​ជា​ច្រើន​កុះករ​។​ប្រភព​អនាមិក​មួយ​ពី​មន្ត្រី​នៃ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​បាន​រាយការណ៍​ថា​មនុស្ស​15​នាក់​ស្លាប់​និង​73​នាក់​ទៀត​របួស​នៅក្នុង​ហេតុការណ៍​នេះ​។​ ​ប្រភព​អនាមិក​នៅ​ក៏​បាន​បន្ថែម​ទៀត​ថា​ក្នុង​ថ្ងៃ​ជាមួយគ្នា​នេះ​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​បំផ្ទុះ​ស្លាប់​ក្នុង​ឡាន​របស់ខ្លួន​ដោយ​គ្រាប់បែក​ដែល​បាន​ដាក់​បំពាក់​ក្នុង​ឡាន​ខ្លួន​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ទីក្រុង​បា​ដា​ដ​ក្នុងពេលដែល​ជនរងគ្រោះ​ទី​បី​ដែល​បាន​ស្លាប់​ដោយ​ការបាញ់ប្រហា​រនា​ភាគខាងត្បូង​នៃ​ទីក្រុង​នេះ​ដេរ​។​ ​ស្ថិត​ក្នុង​ហេតុការណ៍​ផ្សេង​គ្នា​មួយ​ទៀត​ដែល​បាន​បំផ្ទុះ​កំទេច​រថយន្ត​ហើយ​បង្ក​ឲ្យមាន​ជន​រង​គ្រោះថ្នាក់​ដល់​ទៅ​10​នាក់​ផង​ដែរ​។​ចំណែក​របាយការណ៍​មួយ​ផ្សេង​ទៀត​ដែល​បានមកពី​ប៉ូលីស​ក្នុង​ស្រុក​ម្នាក់​បាន​និយាយ​ថា​ទាហាន​ចំនួន​4​នាក់​បាន​រងរបួស​ពី​ការ​បំផ្ទុះ​ឡាន​មួយ​នៅក្បែរ​កន្លែង​ប៉ុស្តិ​ត្រួតពិនិត្យ​ស្ថិតនៅ​ប្រហែល​40​គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​។​នៅ​មាន​មនុស្ស​2​នាក់​ទៀត​ដែល​បាន​ស្លាប់​និង​10​នាក់​រង​គ្រោះថ្នាក់​ក្នុងការ​បំផ្ទុះ​រថយន្ត​ដែល​ផ្ទុក​ទៅដោយ​គ្រាប់បែក​ហើយ​បាន​បើក​សម្រុកចូល​ទៅក្នុង​មូលដ្ឋាន​ទ័ព​របស់​អ៊ីរ៉ាក់​ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​ក្រុង​Iskandariyah​ចំងាយ​50​គីឡូ​ម៉ែត​ពី​បា​ដា​ដ​។​ ​ចំនួន​នៃ​អ្នក​ស្លាប់​មិន​អាច​កំណត់​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ​ព្រោះ​ក្នុង​ពេល​ដែល​កើតមានឡើង​នូវ​ហេតុការណ៍​នេះ​មាន​រថយន្ត​សង្គ្រោះ​ជាច្រើន​ផ្សេង​គ្នា​ដឹកនាំ​អ្នករងគ្រោះ​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​ដែរ​។​ ​អំពើហិង្សា​និង​ការបាញ់ប្រហារ​តាម​គ្រប់​រូបភាព​ហាក់ដូចជា​បាន​ញាំញី​អ៊ីរ៉ាក់​ដដែលៗ​ជារឿយៗ​បើទោះជា​វិនាសកម្ម​ទាំង​នោះ​ដូចជា​មាន​ភាព​ធូរស្រាល​ជាង​កាលពី​ឆ្នាំ​2006​និង​2007​ដែល​ជា​ឆ្នាំ​កល​យុគ​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​៕​

Chevrolet Corvette Stingray និង​ចេញ​លក់​នៅ​ខែ សីហា ឬ កញ្ញាឆ្នាំ ២០១៣

​រថយន្ត​ម៉ាក​ល្បី Chevrolet Corvette Stingray...

អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​ ​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​ ​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​ ​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

តារា​ម៉ូ​ដែល Carly Baker ចូលចិត្ត​ប្រដាល់​វាយ​ក្នុង​ទ្រូង ឬ UFC

​នៅក្នុង​កម្មវិធី វាយ​ដាក់​ទ្រូង Award Ultimate...

កីឡា​ករ​Sebastian Vettel យក​ឈ្មោះ​តារា​ម៉ូ​ដែល​ដាក់​ឈ្មោះ​ឲ្យ​ឡាន​ខ្លួន​

​កីឡាករ​ប្រណាំង​រថយន្ត Sebastian Vettel ប្រើ​ឈ្មោះ​ស្រី​ស្អាត​នៅ​កន្លែង​ប្រណាំង​រថយន្ត​ ​តារា​ប្រណាំង...

ផែនការ​ចុះចត​នៃ​យាន​អវ​កាស​របស់​រុស្ស៊ី​ត្រូវបាន​ផ្អាក​ដំណើរការ​

ផែនការ​ចុះចត​នៃ​យាន​អវ​កាស​របស់​រុស្ស៊ី​ត្រូវបាន​ផ្អាក​ដំណើរការ​បន្ទាប់ពី​មាន​លក្ខណ​អាកាសធាតុ​មិនល្អ​បាន​គ្របដណ្តប់​តំបន់​ដែល​ត្រូវ​ចុះចត បើ​តាម​ការ​និយាយ​ពី​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​ ​អ្នក​តំណាង​នៃ​ក្រុម​អ្នកឃ្លាំមើល​សុវត្ថិភាព​នៃ​ផ្លូវអាកាស​របស់​រុ​ស្ស៊ី​Rosaviatsia​បាន​និយាយថា​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​នៅតែ​បន្ត​ដែល​ធ្វើឲ្យ​ពេលវេលា​នៃ​ការចុះច​តត្រូវបាន​ពន្យា​ពេល​ពីព្រោះ​ថា​វា​មាន​ការលំបាក​ដល់​ក្រុម​អ្នក​ចាំ​ជួយ​សង្គ្រោះ​ក្នុងករណី​អាក្រក់​ណាមួយ​កើតឡើង​។​ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​យន្តហោះ​3​គ្រឿង​ឧទ្ធម្ភាគចក្រ​14​និង​រថយន្ត​ដល់​ទៅ​7​គ្រឿង ពួកគេ​បាន​ទៅដល់​កន្លែង​ចុះចត​រួចរាល់​អស់ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​តំបន់​ក្បែរ​ទីក្រុង​Arkalyk​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កា​ហ្សា​ស្ថាន​។​ ​យាន​អវ​កាស​Soyuz TMA-06M​ដែល​មាន​អវ​កាស​យានិក​ជនជាតិ​រុ​ស្ស៊ី​ពីរ​នាក់​និង​អាមេរិក​ម្នាក់​នឹង​ផ្តាច់ខ្លួន​ពី​ស្ថានីយ​អវ​កាស​អន្តរជាតិ​នៅ​ប្រមាណ​ជា​ម៉ោង​04​និង​30​នាទី​ក្នុង​ស្រុក​រុ​ស្ស៊ី​ត្រូវជា​ម៉ោង​00:30​ម៉ោង​សកល​ហើយ​គំរោង​នឹង​ចុះចត​នៅ​ម៉ោង​07:57​ម៉ោង​ក្នុង​ស្រុក​របស់​រុស្ស៊ី​។​ ​យោងតាម​Roscosomos​បានបញ្ជាក់​ថា​ការសម្រេចចិត្ត​ថា​ការផ្អាក​រឺ​អត់​របស់​យាន​អ​វ​កាស​Soyuz​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​បន្ទាប់ពី​ការ​ផ្តាច់ខ្លួន​ពី​ស្ថានីយ​អ​វ​កាស​បី​រឺ​បួន​ម៉ោង​ក្រោយ​៕​