ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០៥k ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាយកដុំថ្មគប់ទៅលើនិស្សិតម្នាក់បណ្តាលអោយរងរបួសធ្ងន់ នៅស្រុកព្រៃកប្បាស…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា ថ្ងៃចន្ទ ៣រោច​ ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៤នាក់៖​ ១/ឈ្មោះ​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគាស់កាត់សោរផ្ទះយកប្រាក់រអស់ចំនួនប្រហែល២០០០$ ពីរពាន់ដុល្លារនិងចិញ្ចៀនមាស…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (ប្រើកន្រ្តៃសម្រាប់កាត់ដែកកាត់សោរផ្ទះយកប្រាក់ដុល្លារអស់ចំនួនប្រហែល២០០០$ (ពីរពាន់ដុល្លារអាមេរិច) ,ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ និងខ្សែកមាស០១វង់មានទម្ងន់៣ជី ) នៅចំណុចផ្ទះលេខ៨៥A…

កងរាជអាវុធហត្ថខេត្តតាកែវបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវជាតិលេខ២ នៅស្រុកបាទី…

តាកែវ:នៅវេលាម៉ោង១០.១៥នាទី ថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៣ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្នុងការបង្ក្រាបករណីបង្ក្រាបក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ កម្លាំងស្នាក់ការសន្តិសុខ២០១ (ផ្លូវជាតិលេខ២) បានចេញបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅបង្គោលគីឡូម៉ែត្រលេខ៣៦ បណ្តោយផ្លូវជាតិលេខ២ ភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ …

កាប់មួយដាវ រត់គេចខ្លួនបាត់ស្រមោល ត្រូវកម្លាំងអន្តរាគមន៍ ស្រាវជ្រាវស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដីរហូតតាមចាប់ខ្លួនបាន…

ខេត្តព្រៃវែង:កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដី ៣ រាជធានី-ខេត្ត តាមវែកមុខជនដៃដល់មួយក្រុម ដែលបានធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវតែម្នាក់ឯង បណ្ដាលឱ្យរងរបួសធ្ងន់ ។ ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១៥នាទី នៅចំណុចភូមិបន្ទាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅខណ្ឌកំបូល…

ភ្នំពេញ:នៅវេលាម៉ោង០៧ៈ២០នាទី ថ្ងៃទី០៥.១០.២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០១លើករវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ +ភាគីម៉ូតូ ម៉ាកហុងដាC125ព៌ណខ្មៅពាក់ស្លាកលេខព្រៃវែង 1U-6038 បើកបរដោយឈ្មោះ សើរ ថាវី ភេទស្រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។…

ករណីស្រ្តីម្នាក់ដេកស្លាប់ក្នុងផ្ទះបន្សល់ទុកកូនពីរនាក់ នៅភូមិទួលពង្រ បង្កការភ្ញាក់ផ្អើល…

ភ្នំពេញ:(ពត័មានបឋម)ករណីស្រ្តីម្នាក់ដេកស្លាប់ក្នុងផ្ទះ ស្ថិតភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥.តុលា.ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ ស្រុកកំណើត ស្រុករមាសហែក ខេត្តស្វាយរៀង មានកូនចំនួន២នាក់ មុខរបរលក់ដូរ៕

ករណីបុរសម្នាក់បានវិលមុខក៏ឈប់សម្រាកលើសួនច្បារក្រោយមកបណ្តាលអោយស្លាប់…

ភ្នំពេញ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណីមនុស្សស្លាប់បុរស ០១នាក់ បាន​វិលមុខ ក៏ឈប់សម្រាកនៅលើសួនច្បារ ក្រោយមកបានដាច់ខ្យល់ស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ១២:៣៥ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ ភូមិទី១០…

ម្ចាស់មិនបានចាក់សោររបងផ្ទះជួលជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ បង្ការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលា០១៩:០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រតនា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ: លួច(យកម៉ូតូ ០១គ្រឿង) នៅចំណុចផ្ទះជួលលេខ១៣៤៥ ភូមិព្រែកតាគង់២…

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គលប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹកត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល( ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះល ស ល ហៅ ភេទស្រី…