ឃាតកម្មសម្លាប់កាត់ក្បាលបុរសម្នាក់ នៅស្រុកភ្នំស្រួចជនដៃ ដល់ជាស្ត្រី២នាក់
កំពង់ស្ពឺ: ឃាតកដែលបានសម្លាប់កាត់ក្បាល បុរសចំណាស់ម្នាក់ កាលពីថ្ងៃទី២២មេសាកន្លងទៅនេះ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ សហការជាមួយអធិការនគរបាល ស្រុកភ្នំស្រួច បានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ឈានដល់ឃាត់ខ្លួនស្ត្រីចំនួន ២នាក់នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២១០៦នេះ។ លោកវរៈសេនីយ៍ត្រី សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃទី…