បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ​

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២២ ខែកមរា ឆ្នាំ២០១៧នេះ៖ Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ នារី២នាក់ ត្រូវខ្មាញ់កាំភ្លើងបាញ់៦គ្រាប់ ខណៈកំពុងជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល សង្ស័យរឿងគំនុំបាញ់សម្លាប់!.. បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ សង្ឃក្លែងក្លាយ…

Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ដោយខាងបុរស រងរបួសត្រូវគ្រាប់កាំភ្លើង(ស្លាប់ក្រោយសង្គ្រោះ) រី​ឯខាងនារីរង​របួសដោយសារឡានកិន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤Bស្ទួន ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ…

នារី២នាក់ ត្រូវខ្មាញ់កាំភ្លើងបាញ់៦គ្រាប់ ខណៈកំពុងជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល សង្ស័យរឿងគំនុំបាញ់សម្លាប់!..

ភ្នំពេញៈ នារី២នាក់ ត្រូវបានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមួយគ្រឿង ដកកាំភ្លើងបាញ់រះចំនួន៦គ្រាប់ ទៅលើនារីរងគ្រោះដែលកំពុងជិះក្នុងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ផ្អើលពេញក្រុងទាំងយប់។ ករណីបាញ់បោះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅតាមផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេបានជួបជុំគ្នាកម្មវិធីនៅហាងយីហោ…

ផ្តើមចេញពីការបោក ទើបឃាតករ​សម្លាប់ជនរងគ្រោះ​៣នាក់នៅក្រុងសៀមរាប

សៀមរាប៖បន្ទាប់ពីកម្លាំងនគរបាលខេត្តសៀមរាបបានបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សចំនួន៣នាក់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាបបានដោយជោគជ័យរួចមកនាល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០១៧នេះសមត្ថកិច្ចបានប្រមូលសំណុំរឿងនិងធ្វើសន្និសិទកាសែតដើម្បីឲ្យមហាជនទូទៅបានដឹង។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតនោះ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងថា៖ ក្រោមការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ សត ណាឌីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបំបែកករណីឃាតកម្មក្នុងបន្ទប់ជួលបណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប…

សមត្ថកិច្ចក្រសួងមហាផ្ទៃកំពុងបង្ហាញមុខក្រុមឧក្រិដ្ឋជន៨នាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនៅចំការមន

ភ្នំពេញៈ ក្រោយប្រតិបត្តិការស្រាវជ្រាវរបស់សមត្ថកិចចម្រុះ រយៈពេល២សប្ដាហ៍ ពាក់ពន្ធករណីបំផ្ទុះគ្រាប់នៅក្រុងភ្នំពេញ ពេលនេះត្រូវបានបំបែកហើយ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានបង្ហាញមុខក្រុមឧក្រិដ្ឋជន៨នាក់ផងដែរ នាព្រឹកថ្ងៃទី២៣ កញ្ញានេះ នៅក្រសួងមហាផ្ទៃ ក្នុងនោះមានជនជាតិវៀតណាម៣នាក់ ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះ ជារឿងគំនុំ ប៉ុន្តែពាក់ព័ន្ធនឹងរឿងអ្វីនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់បានទេ…

សមត្ថកិច្ចបង្ហើបវាំងននខ្មៅបន្តិច ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្ដាលក្រុងភ្នំពេញ

ភ្នំពេញៈ កងកម្លាំងសមត្ថកិច្ចចម្រុះបានចំណាយពេលប្រមាណជិត៤ម៉ោង ក្នុងការស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលនៅមិនឆ្ងាយប៉ុន្មានពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលមនុស្ស៤នាក់ ទទួលរងរបួសធ្ងន់ស្រាល ក្នុងនោះ មានទាំងជនបរទេស២នាក់ និងរថយន្ត៤គ្រឿង ក៏ត្រូវបានរងការខូចខាតផងដែរ។ ក្រោយហេតុការណ៍បំផ្ទុះភ្លាមៗ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ…

បោកគ្រាប់បែកនៅចំការមន របួសមនុស្ស ០៤នាក់ ក្នុងនោះមានបរទេស ០២នាក់

ភ្នំពេញៈ ហេតុការណ៍បោកគ្រាប់បែកនៅទឹកដីខណ្ឌចំការមន កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃអង្គារ ទី០៦ ខែកញ្ញានេះ បណ្តាលឲ្យមនុស្សចំនួន ០៤នាក់របួស ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ បើតាមសាក្សីបាននិយាយថា គេបានឃើញជនសង្ស័យជាបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវលេខ ១៦៣ បានគប់គ្រាប់បែកចូលក្រោមរថយន្តម៉ាកលុចស៊ីស ដែលកំពុងបើកបណ្តាលរថយន្តខូចខាតបែកកញ្ចប់…

នាយផ្នែករដ្ឋបាលព្រៃឈើរវាង ចាប់ឈើផ្ទះចាស់មិនព្រមដោះលែងវិញ សង្ស័យជារឿងគំនុំ

ព្រះវិហារៈ រថយន្តដឹកផ្ទះចាស់របស់ប្រជាពលរដ្ឋក្រីក្រ ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើរវាង ឃាត់ទុកដោយ សង្ស័យថាមានបង្កប់ឈើប្រណិត តែក្រោយពីបាននាំរថយន្តធ្វើការត្រួតពិនិត្យផ្នែករដ្ឋបាលព្រៃឈើរវាង ដោយពុំប្រទះឃើញមានឈើប្រណិត បែរជាមេព្រៃពុំបានដោះលែង ថែមទាំងយកដកលិខិតសុំការអនុញ្ញាតិដឹកឈើទៅវិញទៀតផង។ ហេតុការណ៍ដឹកឈើផ្ទះចាស់ តាមរយៈរថយន្តផ្លាឌឺកម ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់ទុក បានកើតឡើងកាលពីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅត្រង់ចំនុចភូមិភ្នំដែក ឃុំរមណី…

ខ្មាន់កាំភ្លើង២នាក់ បាញ់ប្រហារបុរសម្នាក់៣គ្រាប់ បណ្តាលឲ្យធ្លាយភ្លៅ

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណៈកំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ Scoopi ពណ៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនាម៉ោង៨:០០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង ត្រង់ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលករណីនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចផ្តើមចេញពីរឿងគំនុំ។ សាច់ញាតិបានប្រាប់ថា…

ឃាតកម្មសម្លាប់បុរសជាកូនកំព្រាម្នាក់ ខណៈកំពុងដេក

កំពតៈ ករណីឃាត់កម្មស្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង១និង១៥នាទី រលអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ឧសភា នៅចំនុចភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។ ប្រភពបានឲ្យដឹងថា ជនមិនស្គាល់មុខបានលបកាប់បុរសម្នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈកំពុងដេកលក់ក្នុងផ្ទះចាស់មួយ នៅដីចំការមួយកន្លែង។ បើតាមលោក ព្រំ វាសនា អធិការស្រុកបន្ទាយមាសបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះ កើតឡើងនៅយប់រំលងអាធ្រាតចូលថ្ងៃទី០៩ ខែឧសភា…