សាំងយ៉ុងដឹកទឹកបរិសុទ្ធ ពន្លះម៉ូតូសង់ធ្លាក់ទឹកទាំងអស់គ្នា របួសធ្ងន់ម្នាក់!
ភ្នំពេញៈ រថយន្តសាំយ៉ុងដឹកទឹកសុទ្ធ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀត បន្ទាប់មកបានជ្រុលទៅធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងអស់គ្នា ហើយបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបែកក្បាលយ៉ាងដំណំ ហើយម៉ូតូបានរងការខូចខាតទាំងស្រុងផងដែរ ចំណែកអ្នកបើកបររថយន្តបានរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវព្រៃស ត្រង់ចំណុចមុខវត្តឫស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។…