មាស សុខសោភា យកក្រមាច្នៃម៉ូដសក់

ភ្នំពេញៈ ក្នុងចំណោមតារាល្បីៗ ដែលលេចធ្លោដូចជា អ្នកនាង ស្រីតូច ចំណាន និងអ្នកនាង លី ម៉ារីណា ដែលបានបង្ហាញមុខយ៉ាងកម្រនៅក្នុងពិធីសម្ពោធរឿង «ចន្ទ្រា» កាលពីយប់ថ្ងៃទី៨ កញ្ញា តារាចម្រៀងមាស សុខសោភា ក៏ត្រូវគេកត់សម្គាល់លេចធ្លោផងដែរ។ នោះគឺដោយសារតែនាងបានបង្ហាញស្ទីលច្នៃម៉ូដសក់ជាមួយនិងក្រមាខ្មែរយ៉ាងស្រស់ស្អាតខុសប្លែកពីគេ ដែលធ្វើឲ្យអ្នកសារព័ត៌មានរូបណាក៏តាមប្រមាញ់ និងមានតារាសិល្បៈភាគច្រើនលួចគយគន់។ មាស…

កំរាលព្រំក្រហមរឿង«ចន្ទ្រា» កកស្ទះដោយតារាល្បីៗ

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៨ កញ្ញា គេឃើញតារាៗយ៉ាងច្រើនកុះករបានបង្ហាញខ្លួនដើរលើកំរាលព្រំក្រហម ដើម្បីប្រារព្ធពិធីបើកសម្ពោធដាក់បញ្ចាំងរឿង«ចន្ទ្រា»ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំតារាសិល្បៈជាទ្រង់ទ្រាយធំដ៏កម្រ ខណៈដែលទាំងមូល ក្រៅពីមានវត្តមានតារាល្បីស្ទើរតែគ្រប់ជំនាន់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ច្រើនកកកុញខុសពីព្រឹត្តិការណ៍សម្ពោធរឿងផ្សេងៗ។ តារាសិល្បៈដែលបានបង្ហាញខ្លួនបង្អួតសម្រស់នៅលើកំរាលព្រំក្រហមនាល្ងាចនោះរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា, អ្នកនាង យុគ ចិន្តា, ទ្រង់ស៊ីសុវត្ថិ សិរីវុឌ្ឍ(តួអង្គជ័យវរ្ម័នទី៧), លោកទេព…

លី ម៉ារីណា ធ្វើឲ្យមន្ទិលរឿងអាស្រូវ កម្រើកឡើងជាថ្មី

ភ្នំពេញៈ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលអ្នកនាង លី ម៉ារីណា បង្ហាញមុខយ៉ាងគ្រឡឺម ក្នុងពិធីខួបកំណើតកាលពីយប់មិញ ព្រមជាមួយដែលអ្នកនាងបញ្ជាក់ថា ខ្លួនរស់នៅស្រុកខ្មែរ ប្រមាណជាងកន្លះឆ្នាំមកហើយ ដោយគ្មានវត្តមានរបស់ស្វាមី ព្រោះតែហេតុផលជំនួញ។ នេះ ជាការលើកឡើងដែលធ្វើរឿងពាក្យចចាមអារ៉ាម កាលពីគ្រាមុន ត្រូវគេគិតឡើងវិញ ដោយសារតែមុននេះបន្តិច គឺមានការបង្ហោះជាហូរហែររួចទៅហើយថា អ្នកនាងរៀបការជាមួយលោក សាត…

ខួបកំណើត បញ្ញា សិទ្ធិ ផ្អើលអស់តារាសិល្បៈ

ភ្នំពេញៈ មិនមែនជាលើកទី១នោះទេ ដែលតារាសម្ដែងលោក បញ្ញា សិទ្ធិ ធ្វើខួបកំណើត ហើយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ប៉ុន្តែអ្វីដែលគេមើលឃើញថា ពិធីខួបរបស់លោកកាលពីថ្ងៃទី៩ មិថុនា មានភាពកក្រើកអស់តារាសិល្បៈខុសប្លែកពីមុនៗនោះ គឺដោយសារតែលោកអាចកន្ទ្រាក់ឲ្យតារាសិល្បៈ ដែលបាត់មុខយូរដូចជាអ្នកនាង លី ម៉ារីណា និងតារាដែលទើបហោះទៅដល់អាមេរិកអ្នកនាង សារ៉ាយ សក្ខិណា ជាដើមមកចូលរួមជុំគ្នាបាន។ នៅក្នុងពិធីនោះ…