តុលាការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន

ប៉ៃលិនៈ នៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកងកម្លាំងចម្រុះដើម្បីចុះអនុវត្តតាមដីកាលើករណីបង្គាប់ឲ្យចូលខ្លួន លេខ ៣២៤…

​តា​រា​ល្បី​ៗ​ចេ​ញ​មុ​ខ​ប្រ​កូ​ក​ប្រ​កា​ស​ ​កុំ​អោ​យ​ភ្លេ​ច​អេ​ដ​ស៍​ ​

កាលពីថ្ងៃទី១១ វិច្ឆិកា តារាសិល្បៈល្បីៗមួយចំនួនបានស្ម័គ្រចិត្តចេញមុខឃោសនាដល់សាធារណជន ជាពិសេសដល់អ្នកធ្វើដំណើរតាមផ្លូវ និងសិស្សនិស្សិតចូលរួមកុំឲ្យភ្លេចអេដស៍។ នេះជាការស្ម័គ្រចិត្តមួយយ៉ាងកម្រ ខណៈដែលវត្តមានតារាសិល្បៈចូលរួម ត្រូវគេមើលឃើញថាធ្វើឲ្យសកម្មភាពឃោសនាស្ដីពីជំងឺអេដស៍មានការចាប់អារម្មណ៍ពីសំណាក់មហាជន។ តារាសិល្បៈដែលបានចូលរួមផ្សព្វផ្សាយរួមមាន លោកទុំ សារ៉ុត ហៅនាយឃ្លោក អ្នកនាងលី ម៉ារីណា អ្នកនាងស្វែង សុជាតិ អ្នកនាងចាន់ សុផានី លោករតនា Mega…

លី ម៉ារីណា និយាយអ្វីខ្លះពីបញ្ហាអេដស៍?

កាលពីថ្ងៃទី៣ វិច្ឆិកា មុននេះ អ្នកនាងលី ម៉ារីណា បានចូលរួមសិក្ខាសាលាស្ដីពីការ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងចំណោមផលិតករ និងតារាល្បីៗគេកត់សម្គាល់ថា អ្នកនាងបានបញ្ចេញទស្សនៈច្រើនជាងគេ ពាក់ព័ន្ធនឹងបញ្ហាអេដសន៍។ អ្នកនាងក៏ឡើងបញ្ចេញយោបល់ជាច្រើនផងដែរ ជុំវិញការចាប់អារម្មណ៍ពី ចំណេះដឹងអេដស៍ដែលត្រូវបានគេលើកឡើងថា នៅតែជាបញ្ហាដែលកម្ពុជាត្រូវប្រឈម។ អ្នកនាងលី ម៉ារីណា បញ្ជាក់ថា ក្នុងនាមជាតារាមិនមានអ្វីជួយដល់សង្គមនោះទេ…

ទិ​ដ្ឋ​ភាព​ទ​ទួ​ល​វិ​ញ្ញា​ប​ន​ប​ត្រ​រ​​ប​ស់​តា​រា​ល្បីៗ​ ​ពី​អា​ជ្ញា​ធ​រ​អេ​ដ​ស៍​

នៅព្រឹកថ្ងៃទី៣ វិច្ឆិកាមុន អ្នកសារព័ត៌មាន និងសិល្បករប្រមាណជាង១០០នាក់បានជួបជុំគ្នាជាលើកដំបូងក្នុងសិក្ខាសាលារបស់អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនចូលរួម។ តារាល្បីៗដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ គឺជាតារាដែលមានឈ្មោះបោះសំឡេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តារាៗដែលបានទទួលលិខិតសរសើរ និងវិញ្ញាបនប័ត្រនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, លោកតាវ៉ិចទ័រ(CTN and My TV ), លោក ផាត់…

៦ដួងក្នុងGroup«គ្រួសារតារាកម្ពុជា» និយមបង្អួតគូស្នេហ៍

ភ្នំពេញៈ ខុសពីតារាសិល្បៈភាគច្រើនដែលមិនសូវចូលចិត្តសណ្ដោងគូស្នេហ៍នាំឲ្យមានការជជីកសួរពីក្រុមអ្នកកាសែត តារាល្បីឈ្មោះ៦ដួងដែលជាតារាមានសម្មភាពខ្លាំងក្នុងGroup«គ្រួសារតារាកម្ពុជា» បែរជាប្រឹងបង្អួតគូស្នេហ៍របស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់ បង្ហាញពីចំណងស្នេហ៍រឹងមាំតែម្ដង។ តារាទាំង៦ដួងនោះរួមមាន អ្នកនាង លីម៉ារីណា អ្នកនាងស្វែង សុជាតា កញ្ញា មាស សម្ផស្ស អ្នកនាងម៉ៅ ស៊ីណាត អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ និងតារាចម្រៀងលោកគង់ សុធារិទ្ធិ។…

ផុតភ្ជុំ តែតារាល្បីៗជុំគ្នាធ្វើបុណ្យធំ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២ តុលា បន្ទាប់ពីពិធីបុណ្យភ្ជុំត្រូវបានបញ្ចប់ គេឃើញតារាសិល្បៈល្បីៗយ៉ាងច្រើនកុះករបានជួបជុំគ្នាធ្វើបុណ្យ និងចែកទានយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងភរិយាលោកហ៊ុន ម៉ានី ក្នុងវត្តខ្សត់មួយឈ្មោះវត្ត បឹងខ្នារ នៅខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានពិធីចែកថ្នាំពេទ្យ មីកញ្ចប់ សារុង និងគ្រឿងឧបភោគបរិភោគជាច្រើនកញ្ចប់ជូនដល់ចាស់ៗជាពុទ្ធបរិស័ទផងដែរ។ នេះជាសកម្មភាពធ្វើបុណ្យដ៏កម្រ ដែលតារាសិល្បៈបានបង្ហាញការជួបជុំក្រោយពីពិធីបុណ្យភ្ជុំត្រូវបានបញ្ចប់ទៅហើយ។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះក៏មានចំនួនច្រើនទាំងតារាជើងចាស់ និងជើងថ្មី…

លី ម៉ារីណា ធ្វើខួបធំ ឲ្យកូនប្រុស

ភ្នំពេញៈ បើទោះជាអ្នកនាងលី ម៉ារីណា ត្រូវគេដឹងថាមានការងារមុខជំនួញចេញចូលក្រៅស្រុក សឹងមិនមាន ពេលនៅកម្ពុជាច្រើននាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើត ឲ្យកូនប្រុសរបស់ខ្លួនជាទ្រង់ទ្រាយធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានតារាយ៉ាងច្រើនកុះករចូលរួម។ អ្នកនាងលី ម៉ារីណា និយាយថា តាំងពីបានបាត់មុខពីសិល្បៈមកទល់ពេលនេះ អ្នកនាងស្ថិតនៅក្នុងស្រុក តិចណាស់ ដោយសារតែអ្នកនាង និងស្វាមីគឺមានភារៈឡើងទៅកុម្ម៉ង់ទំនិញដូចជាគ្រឿងរថយន្តភាគច្រើន។ ជាក់ស្ដែងមុនធ្វើពិធីខួបកំណើតឲ្យកូនប្រុសគម្រប់អាយុ២ឆ្នាំ នៅថ្ងៃទី២៤…

សម្រស់តារាស្រីៗ«គ្រួសារតារាកម្ពុជា» ថ្ងៃកាន់បិណ្ឌ

ភ្នំពេញៈ ជាមួយនឹងពិធីកាន់បិណ្ឌមិនទាន់ចប់នាពេលនេះ សូមទស្សនាសម្រស់តារាស្រីល្បីឈ្មោះមួយចំនួនដែលបានបង្ហាញខ្លួនក្នុងថ្ងៃកាន់បិណ្ឌកាលពីថ្ងៃទី២៣ កញ្ញា នៅវត្តគៀនឃ្លាំងមុននេះទាំងអស់គ្នា។ នេះជាតារាស្រីក្នុងGroup «គ្រួសារតារាកម្ពុជា» ដែលរួមមាន អ្នកនាង លី ម៉ារីណា អ្នកនាងស៊ុនណារី ម៉ូនីកា កញ្ញាទេព បូព្រឹក្ស កញ្ញាមាស សម្ផស្ស អ្នកនាងឈឹម ស្រីអូន អ្នកនាងម៉ៅ…

«គ្រួសារតារាកម្ពុជា» ជុំគ្នានៅវត្តគៀនឃ្លាំង

ភ្នំពេញៈ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ កញ្ញា នេះ តារាយ៉ាងច្រើនកុះករដែលស្ថិតក្នុង Group «គ្រួសារតារាកម្ពុជា» បានជួបជុំគ្នានៅវត្តគៀនឃ្លាំងក្នុងខណ្ឌជ្រោយចង្វារ ដើម្បីធ្វើបុណ្យ និងដើម្បីបង្កើតទំនាក់ទំនាក់សាមគ្គីគ្នាក្នុងក្រុម។ នេះជាការជួបជុំដ៏ធំមួយរបស់តារាសិល្បៈនៅក្នុងក្រុមនេះ បន្ទាប់ពីស្ថាបនិក «គ្រួសារតារាកម្ពុជា» បានប្រារព្ធពិធីកម្រាលព្រំនៅន័រតុន ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ តារាសិល្បៈដែលបានបង្ហាញខ្លួនក្នុងពិធីកាន់បិណ្ឌទី៧ នៅវត្តគៀនឃ្លាំងនោះរួមមាន លោក សុះ…

លី ម៉ារីណា ភ្ជាប់ខ្លួនក្នុងក្រុម«គ្រួសារតារាកម្ពុជា»

ភ្នំពេញៈ បើទោះជាបានសារភាពថាស្វាមីមិនឲ្យប្រឡូកការងារសម្ដែងរឿង និងថតស្ពត ក៏តារាសម្ដែងល្បីឈ្មោះអ្នកនាងនៅតែចង់លឹបល និងហាក់មានការអាល័យក្នុងវិថីសិល្បៈ។ អ្នកនាងថាខ្លួនមិនចង់បោះបង់សិល្បៈទេ ប៉ុន្តែអ្នកនាងក៏មិនអាចផ្ដាច់ខ្លួនពីអ្នកសិល្បៈបានដែរ ទើបអ្នកនាងសម្រេចភ្ជាប់ខ្លួនជាមួយអ្នកសិល្បៈជាថ្មី ដោយបានប្រកាសខ្លួនចូលក្នុងGroup «គ្រួសារតារាកម្ពុជា»ដែលជាស្ថាប័នប្រមូលអ្នកសិល្បៈដ៏ធំមួយ នៅក្នុងបណ្ដាញហ្វេសប៊ុក។ លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថាមកទល់ពេលនេះ«គ្រួសារតារាសិល្បៈ»កាន់តែកៀរគរតារាល្បីនៅក្នុងប្រទេសកម្ពុជាឲ្យក្លាយជាសមាជិកក្រុមបានច្រើនជាងមុន។ លោកថាសមាជិកក្នុងក្រុមមានចំនួនប្រមាណជាង២០០នាក់ហើយ ដោយក្នុងក្រុមនេះទាំងមូលមិនមែនមានតែតារាសិល្បៈល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតករភាពយន្តល្បីឈ្មោះជាច្រើននៅក្នុងនោះផងដែរ។ អ្វីដែលខុសប្លែកពីនោះ គឺ«គ្រួសារតារាកម្ពុជា»ជាGroup របស់តារាសិល្បៈ…