ស្ងាត់ៗ! លោក ម៉េង ប៊ុនឡូ ក្លាយជាអ្នកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកតម្លៃរាប់លានដុល្លារ

ក្រោយបានបាត់មុខបាត់មាត់ពីពិភពសិល្ប:អស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿងដ៏ល្បី «ចៅពស់កេងកង» និង ជាម្ចាស់បទ «ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់ «ស្ទូឌីយោកោះស្លាកែត» លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរដែលមានតម្លៃរាប់លានដុល្លារ។ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ…

Nicholas Tse មិនត្រឹមជាតារាសម្តែងដ៏មានប្រជាប្រិយភាព ក៏ជាអ្នកជំនួញដ៏អស្ចារ្យម្នាក់ផងដែរ

ឥឡូវនេះ Nicholas Tse ត្រូវបានសារព័ត៌មានហុងកុងដាក់ឈ្មោះឲ្យថាជាអាទិទេពនៃការវិនិយោគ បន្ទាប់ពីគាត់បានធ្វើឲ្យផ្សារហ៊ុនក្រឡាប់ចាក់។ បុរសអាយុ ៤១ ឆ្នាំ ដែលជាអ្នកតំណាងឲ្យម៉ាកផលិតកីឡាចិន XTEP បានលះបង់ប្រាក់ ១២,៤ លានដុល្លារហុងកុង (១,៥៨ លានដុល្លារ) ដើម្បីទិញភាគហ៊ុនចំនួន ៥ លានហ៊ុនរបស់ក្រុមហ៊ុននៅខែកក្កដា ឆ្នាំ ២០២០។…

ព្រះរាជ​វង្ស​ខ្មែរ​មួយអង្គ គ្រោងទិញក្លិបបាល់ទាត់បារាំង Saint-Etienne ក្នុង​ក្របខណ្ឌ Ligue 1

សារព័ត៌​មានបារាំង Le Parisien កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ព្រះរាជ​វង្ស​ខ្មែរ​មួយអង្គ កំពុង​ស្នើសុំ​ទិញ​ក្លិប​បាល់ទាត់​បារាំង AS Saint-Etienne នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង ក្នុងតម្លៃ​ជាង ១០០​លាន​ដុល្លារ​។ ដំណឹង​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​របស់​ព្រះអង្គ…

ឯកឧត្តម​ ម៉ៅ​ ធនិន អញ្ជើញជាអធិបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។…

ខេត្តពោធិ៍សាត់ នឹងមានរោងចក្រផលិតរថយន្ត Ford ឆាប់ៗខាងមុខនេះ

រោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ…

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ មហាជន គ្រប់ជាន់ថ្នាក់ ចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព

សេចក្ដីអំពាវនាវ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពទាំងអស់ មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា…

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា

​តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​នៃព្រះរាជាណាចក្រក​ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ​ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង…

កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត!​ នៅតំបន់សំពៅលូន ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុន…

ការដួលរលំអាហ្វហ្កានីស្ថាន៖ អឺរ៉ុបមិនអាចពឹងលើសហរដ្ឋអាមេរិក ដូចមុនទៀតឡើយ

(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ (Bruno Le Maire) បាននិយាយថាហេតុការណ៍ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹក មួយឱ្យសហភាពអឺរ៉ុបភ្ញាក់ខ្លួនងាកមកពង្រឹងវិស័យការពារជាតិ និងភាពជាមេដឹកនាំពិភពលោក ដោយមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកដូចមុនទៀតបានឡើយ។ ក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនាឱកាសចូលរួមសន្និសីទធុរកិច្ចប្រចាំឆ្នាំនៅឯតំបន់ Cernobbio នៃប្រទេសអ៉ីតាលី លោក Bruno បានបញ្ជាក់ថា…

កម្ពុជាបាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​ ករណី​ឥណ្ឌូ​ណេស៊ី​ចាប់​បាន​វានាដឹក​ប្រេង​ឆៅ​មួយ​គ្រឿង​

លោក ជៀប សួរ អគ្គនាយក​ប្រេងកាតកម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFIតាម​តេឡេក្រាម​នៅថ្ងៃទី២៨​សីហានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅប្រទេសឥណ្ឌូ​ណេស៊ីរួចហើយ តែមិន​ទាន់​ដឹងថា​នឹង​មានការ​ឆ្លើយ​តបបែបណានៅឡើយ ខណៈភាគីឥណ្ឌូ​ណេស៊ីស៊ីកំពុងធ្វើការងារនេះ។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters យោធា​ជើង​ទឹក​ឥណ្ឌូ​ណេស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​ឃាត់​នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos នៅ​តំបន់​ដែន​សមុទ្រ​កោះ​ស៊ូម៉ាត្រា កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ឃាត់​នាវា​ដឹក​ប្រេងមួយ​នេះ។ នៅក្នុង​នាវាដែល​មានប្រវែងជិត២០០ម៉ែត្រនេះ គឺមាន​នាវិក​ជា​ជន​ជាតិ​ឥណ្ឌា​១៣​នាក់ ជន​ជាតិ​បង់ក្លាដែស​៣​នាក់…