សូមប្រុងប្រយ័ត្នការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ (Money Flipping Scam) លើបណ្តាញទំនាក់ទំនងសង្គម!
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។ តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុងនោះគណនីបណ្តាញសង្គមមានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាមស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍នៃភាពរីកចម្រើនបច្ចេកវិទ្យា។ នៅមួយរយៈនេះ…