គ្រូបឹងកេត៖ ពេល ស៊ុន សុវណ្ណរិទ្ធី ទទួលបានកាតក្រហមកីឡាករចាប់ផ្តើមមានបញ្ហាអារម្មណ៍

បន្ទាប់ពីក្រុមបាល់ទាត់ បឹងកេត ទទួលបរាជ័យ ១ទល់៥ ក្រោមថ្វីជើងក្រុម SANNA KHANH HOA BVN FC កាលពីម្សិលនេះ ក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២ លោក ហៅ…

កម្ពុជា-ថៃ បន្ថែមច្រកទ្វារព្រំដែនអន្តរជាតិ៤ នៅព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរទៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាគ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ ពិសេសដើម្បីឆ្លើយតបនឹងកំណើនទេសចរ ដែលកំពុងកើនឡើងជាលំដាប់។ លោកបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ…

ទម្រង់ចតឡានក្រុងរបស់ បឹងកេត គ្មានប្រសិទ្ធភាពត្រូវហាលអាវត្រឹមនេះ

ក្រោយចប់ការប្រកួតមុននេះបន្តិច នៃពានរង្វាន់ Toyota Mekong Club Championship 2017 ជើងទី២ ក្រុមម្ចាស់ផ្ទះ បឹងកេត ទទួលបរាជ័យក្រោមថ្វីជើងក្រុម SANNA KHANH HOA BVN FC របស់ប្រទេសវៀតណាម ដោយលទ្ធផល ១ទល់៥ នាពហុកីឡដ្ឋានជាតិ។…

ចប់វគ្គទី១ បឹងកេត ១-២ SANNA KHANH HOA BVN FC

ការប្រកួតរវាងក្រុមបាល់ទាត់ បឹងកេត នឹងក្រុម SANNA KHANH HOA BVN FC របស់ប្រទេសវៀតណាម បានបញ្ចប់នៅវគ្គទី១ (៤៥នាទី) ដោយលទ្ធផល ១ទល់២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 នាពហុកីឡដ្ឋានជាតិ។…

គ្រូបឹងកេត៖ “យើងនឹងប្រើទម្រង់ការពារច្រើនជាងប្រយុទ្ធ”

មុនការប្រកួតជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship 2017 មកដល់លោក ហៅ សុជាតិ គ្រូបង្វឹកនៃក្លិបបឹងកេត បានលើកឡើងថា ក្នុងជំនួបនាយប់នេះ ក្រុមរបស់គាត់នឹងប្រើទម្រង់ការពារច្រើនជាងប្រយុទ្ធ ដោយសារចំណេញគ្រាប់ច្រើនហើយ។ កាលពីម្សិលមិញលោក ហៅ សុជាតិ បាននិយាយថា៖ “ឆ្លងកាត់ការប្រកួតជើងទី១…

ឆក់ចុះ ឆក់ឡើង ចំស្រីស្អាត ជាប់ខ្នោះបាត់!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្រីស្អាតម្នាក់ មិនសម្រេច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ដេញចាប់​បាន​ភ្លាម​ៗកាលពីវេលាម៉ោង៣និង៤៥នាទី​រសៀល​​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច​ផ្លូវ​លេខ​៥១ កែងផ្លូវ​២០៨ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជន​សង្ស័យទាំង២នាក់ ទី១មាន​ឈ្មោះ យ៉ យ៉ាំ​ង​ថាវ ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ…

គ្រូបង្វឹកក្រុម Sanna Khanh Hao FC ព្រួបារម្ភកីឡាករ ៣រូប របស់ បឹងកេត តែមិនមែន វឌ្ឍនាកា ទេ

គ្រូបង្គោលនៃក្លិប Sanna Khanh Hao FC លោក Vo Dinh Tan បាកលើកឡើងនៅកីឡាករដែលអាចគ្រោះថ្នាក់ខ្លាំងរបស់ក្លិប បឹងកេត មាន ៣រូប រួមមាន MAYCON, ESOH OMOGBA នឹង AJAYI GBENGA…

តុលាការផ្តន្ទាទោសមេកន្ទុយលេខម្នាក់ និងកូនចៅ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ អនុវត្ត១៥ថ្ងៃ

ភ្នំពេញៈ ក្រោយពីតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) កាលពីអំឡុងចុងខែវិច្ឆិកា កន្លងទៅថ្មីៗនោះ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និងមានកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ បានបើកសវនាការ កាត់ទោស ស្ត្រីមេឆ្នោតកន្ទុយលេខវៀតណាមម្នាក់…

១១ខែដើមឆ្នាំ កម្ពុជា នាំចេញអង្ករជាង ៥.៦សែនតោន

គិតត្រឹម ១១ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៥.៦សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥០ប្រទេស កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម របាយការណ៍អំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៧ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ចិន…

ប៉េអឹមបង្ក្រាបល្បែងកន្ទុយលេខមួយទីតាំង មួយទីតាំងទៀតរបស់ប្រពន្ធលោកទុយ សារ៉ាយ ប៉េអឹមមើលរំលង

កណ្ដាលៈ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ពីរទីតាំងក្បែរគ្នា តែប៉េអឹមក្រុងតាខ្មៅបង្ក្រាបមួយទីតាំង រីឯមួយទីតាំងទៀតរបស់ប្រពន្ធលោក ទុយ សារ៉ាយ ប៉េអឹមហាក់មើលរំលង ដែលបង្ហាញពីភាពអាថ៌កំបាំងនៅពីក្រោយខ្នង ។ មន្ត្រីកងរាជអាវុធហត្ថក្រុងតាខ្មៅ ថ្លែងថា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានម្ចាស់ទីតាំងឈ្មោះ…