ជនជាតិវៀតណាមម្នាក់ លួចចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចចាប់បញ្ជូនតាមច្រកអន្តរជាតិត្រពាំងថ្លុងវិញ!!!

កំពង់ចាម: ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពីលួចចូលមកកម្ពុជាដោយខុសច្បាប់។ ដោយអនុវត្តក្រោមការដឹកនាំរបស់លោកស្នងការនគរបាលខេត្ត ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមដែលលួចឆ្លងដែនខុសច្បាប់ នោះ អនុញ្ញាតឲ្យជំនាញខេត្តកំពង់ចាម សហការជាមួយសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង…

Buriram United បញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធឆ្នើម Jaja Coelho នឹងនាំយកកីឡាករវៀតណាមជំនួស

ក្រុមជើងឯក Buriram United បានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់ខ្លួនជាមួយកីឡាករកំពូល Jaja Coelho ឡើយ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លិបកាលពីប៉ុន្មានថ្ងៃមុន។ ក្រោយពីកិច្ចសន្យាខ្ចីជើងត្រូវបានបញ្ចប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងវិលត្រឡប់មកក្លិប Lokeren នៃប្រទេសបែលហ្ស៊ិកវិញ។ ចាប់តាំងពីចូលរួមជាមួយ Buriram ក្នុងការខ្ចីជើងពី Lokeren កាលពីខែមករា Jaja បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃក្រុម។…

កំពូលអ្នកកត់កន្ទុយលេខ ធ្លាប់ជាប់ពន្ធនាគារបាន១ខែ ចេញមកវិញកត់ទៀត នគរបាលក្រុងតាខ្មៅចាប់ម្តងទៀត!

កណ្តាលៈ កំពូលអ្នកកត់កន្ទុយលេខមិនចេះរាងចាល ធ្លាប់ជាប់ពន្ធនាគារបានរយៈពេល១ខែប៉ុណ្ណោះ ចេញមកវិញ នៅតែបន្តកត់ទៀត ត្រូវបាននគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួនជាលើកទី២។ ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ…

វិស័យសំណង់នៅកម្ពុជា ស្ទុះខ្លាំងដល់ ៦.២ពាន់លានដុល្លារ ត្រឹម ១០ខែ ឆ្នាំ២០១៧

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៧នេះ ទុនវិនិយោគក្នុងវិស័យសំណង់ សរុបប្រមាណ ៦២៦៧លានដុល្លារអាមេរិក កើនឡើងជាង ២៧ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងនៅព្រឹកនេះពី លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គិតមកទល់ពេលនេះ ក្រុមហ៊ុនធ្វើអាជីវកម្មសំណង់ ដែលមកចុះបញ្ជីនៅ…

ចែៗ កំពុងឱនកត់កន្ទុយលេខវៀតណាម ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: នគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ដឹកនាំដោយលោក វរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ ក្រោមការបញ្ជារពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ និងកម្លាំងជំនាញព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខ(ឆ្នោតវៀតណាម) បានចំនួន២ទីតាំង ឃាត់ខ្លួនមនុស្ស២នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧…

Nguyen Duc Thang៖ ចង់ឲ្យ V.League មានគោលការណ៍ដូចក្របខ័ណ្ឌ Thai League

លោក Nguyen Duc Thang គ្រូបង្វឹកក្លិប Sai Gon FC បានជំរុញឱ្យគណៈគ្រប់គ្រងបាល់ទាត់វៀតណាមបង្កើន ចំនួនកីឡាករបរទេសសម្រាប់ក្របខ័ណ្ឌ V.League ក្នុងរដូវកាលខាងមុខនេះ។ បុរសជនជាតិវៀតណាម ថ្លែងថា៖ «ការរឹតបន្តឹងចំនួនកីឡាករបាល់ទាត់បរទេសដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌ V.League គឺជាដំណោះស្រាយសមស្របមួយសម្រាប់ក្រុមជម្រើសជាតិ ខណៈដែលកីឡាករក្នុងស្រុកនឹងមានឱកាសច្រើនក្នុងការប្រកួតប្រជែង។ “ទោះជាយ៉ាងណាក៏ដោយគុណភាពនៃកីឡាករបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានថយចុះ។ ប្រសិនបើយើងកំណត់…

Ljupko Petrovic៖ កីឡាករវៀតណាមជាច្រើនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅលេងក្រៅប្រទេស

ទោះបីជាបញ្ចប់កិច្ចសន្យាជាមួយក្លឹបបាល់ទាត់ FLC Thanh Hoa ក៏ដោយក៏គ្រូបង្វឹក Ljupko Petrovic នៅតែសរសើរការអភិវឌ្ឍកីឡាបាល់ទាត់វៀតណាមនិងបានព្យាករណ៍ថាកីឡាករវៀតណាមនឹងរីកចំរើននាពេលអនាគត។ បុរសវ័យ ៧០ឆ្នាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “គុណភាពនៃកីឡាបាល់ទាត់វៀតណាមនឹងមានការរីកចម្រើនក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ នៅនេះកំពុងមានកីឡាករដែលមានសមត្ថភាពនិងជំនាញជាច្រើន។ “កីឡាករវៀតណាមមានបច្ចេកទេសហើយត្រូវបានបណ្តុះបណ្តាលតាំងពីកម្រិតយុវវ័យ” ។ លោកបានបន្ថែមថា “ខ្ញុំក៏ដឹងដែរថាមានមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនដែលមានគុណភាពខ្ពស់នៅវៀតណាម” ។ ផ្ទុយទៅវិញអតីតគ្រូបង្វឹកជើងឯកពានរង្វាន់អ៊ឺរ៉ុបបាននិយាយថាមានកីឡាករវៀតណាមជាច្រើនដែលអាចប្រកួតប្រជែងនៅបរទេសដូចជា Song…

ឆ្នាំនេះ កម្ពុជា ប្រើប្រាស់អគ្គិសនីអស់ជិត ២០០០មេហ្គាវ៉ាត់ នាំចូល ២០% ពីប្រទេសជិតខាង

នៅក្នុងឆ្នាំ ២០១៧នេះ គិតនៅទូទាំងប្រទេសកម្ពុជា គឺប្រើប្រាស់អគ្គិសនីអស់ប្រមាណ ២០០០មេហ្គាវ៉ាត់ ខណៈនាំចូលពីប្រទេសជិតខាងតែ ២០ភាគរយ ប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល។ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏ធ្លាប់បានលើកឡើងដែរថា ប្រទេសកម្ពុជា…

កម្ពុជា នឹងមាន សួនថាមពលសូឡាទំហំ ១០០មេហ្គាវ៉ាត់ នៅឆ្នាំ ២០១៨

នៅព្រឹកនេះ លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ​ និងថាមពល​ បានឲ្យដឹងថា សួនថាមពលសូឡា ទំហំ ១០០មេហ្គាវ៉ាត់ នឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា នឹងបញ្ចប់នៅចុងឆ្នាំ ២០១៧នេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទតំបន់ ស្តីពី សន្តិសុខថាមពលអគ្គិសនីនៅ ប្រទេសកម្ពុជា ឡាវ…

រថយន្តដឹកត្រីពីវៀតណាមមកលក់នៅភ្នំពេញ ងោកជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ

កណ្តាលៈ រថយន្តដឹកត្រី ពីប្រទេសវៀតណាម មកលក់នៅភ្នំពេញមួយគ្រឿង ពេលលក់រួចត្រឡប់ទៅវិញងងុយដេកងោក១ភាំង ជ្រុលទៅបុករបាំងក្បាលនាគចែកទ្រូងផ្លូវរងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងមុខដេប៉ូ​លក់គ្រឿងសំណង់ លើផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នគរបាលបានឲ្យដឹងថា បង្កម៉ាក ISUZU…