កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់ ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងខ្មែរម្នាក់ ជាអ្នកនាំផ្លូវបន្តតាមម៉ូតូ

កែបៈ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែប តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប…

រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គឹម សន្តិភាព ៖ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺ កូវិដ១៩

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព : ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺ កូវិដ១៩ ៖ – ប្រទេសបារាំង បិទ 3ដង សរុប 130ថ្ងៃ និង ពេលនេះកំពុងបន្តបិទ។…

ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ ៤០ប្រភេទកីឡា

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោង នឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១បានកំណត់បង្ហាញ ជាផ្លូវការនូវ ប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្នើឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ…

ឃាត់ខ្លួនឃាតកជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីវាយសម្លាប់ក្មេងស្រីអាយុ ១៣ ឆ្នាំ

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដឹកនាំបញ្ជផ្ទាល់ពី លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង…

នគរបាលខេត្តសៀមរាប សហការគ្នាចុះឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីវាយសម្លាបទៅលលើក្មេងស្រីជនជាតិវៀតណាមដូចគ្នា ដោយសារទំនាស់ ពាក្យសម្តី

សៀមរាប ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប និងដឹកនាំបញ្ជផ្ទាល់ពី លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បាន…

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះ ប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចដែល មានសរុប៦៨ប្រទេស

សម្តេចតេជោ ហ៊ុន សែន”ជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិ”។ ថ្ងៃនេះខ្ញុំចង់បង្ហាញជូនជនរួមជាតិចំពោះ ប្រទេសដែលខ្ញុំធ្លាប់ទៅធ្វើទស្សនកិច្ចឬ ចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃ ការងាររបស់ខ្ញុំ(១៩៧៩.២០២១)ដែល មានសរុប៦៨ប្រទេសដែលមានឈ្មោះ ប្រទេសដូចខាងក្រោមនេះ។ ១.វៀតណាម (Vietnam) ២.ឡាវ (Laos) ៣.ថៃឡង់ដ៍ (Thailand) ៤.សឹង្ហបុរី (Singapore) ៥.ម៉ាឡេស៊ី (Malaysia) ៦.ឥណ្ឌូណេស៊ី…

ប្រទេសអាស៊ីមួយចំនួន ស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម ក្រោយឥណ្ឌារឹតត្បិតការនាំចេញ

  (អាស៊ី)៖ បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៉ី កំពុងខ្នះខ្នែងរកប្រភពវ៉ាក់សាំងបន្ថែម ខណៈការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 តាមយន្តការអន្តរជាតិ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) បានរងផលប៉ះពាល់ បន្ទាប់ពីឥណ្ឌាសម្រេចដាក់កំហិតលើការនាំចេញវ៉ាក់សាំង ដើម្បីផ្គត់ផ្គង់ការវ៉ាក់សាំង ជូនប្រជាជននៅក្នុងស្រុក។ កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៉ីជាដើម សុទ្ធតែស្ថិតក្នុងចំណោមប្រទេស ដែលត្រូវប្រឈមការការទទួលបានវ៉ាក់សាំងតិចជាងការសន្យានៅក្រោម…

នារីស្រស់ស្អាតជនជាតិវៀតណាមម្នាក់ ចង.កសម្លាប់ខ្លួន នៅក្រុងតាខ្មៅ

កណ្ដាលៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី ចំណុចផ្ទះលេខ៨ វីឡាបុរី ពិភពថ្មី១ ផ្លូវលេខ ៨ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់(ស្លាប់) ឈ្មោះ ង្វៀង ធីធូថាវ (NGUYEN THI…

ជនសង្ស័យ០៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញៈ ករណីជនសង្ស័យ៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ បានសម្រេចហើយ ជិះរត់គេចខ្លួន ត្រូវបានកម្លាំងជំនាញ ធ្វើការក្របួចជាប់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៦៥ កែងផ្លូវ១៨៦ នៅចំណុចច្រកចូលផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មាន…