កម្លាំងចម្រុះ ចុះល្បាតព្រៃព្រះរកា រឹបអូសវត្ថុតាងបទល្មើសព្រៃឈើមួយចំនួនធំ
ព្រះវិហារ : ចាប់ពីថ្ងៃទី៣០ មេសា ដល់០២ ឧសភា ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះ ចុះល្បាតការពារព្រៃព្រះរកា បានដកហូត វត្ថុតាងបទល្មើសព្រៃឈើ និងសត្វព្រៃមួយចំនួន។ សេចក្តីរាយការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ឧសភានេះថា កម្លាំងចម្រុះបានដើរល្បាតជាច្រើនកន្លែងក្នុងព្រៃព្រះរកា ដែលសង្ស័យមានជនខិលខូចកំពុងប្រព្រឹត្តបទល្មើសដូចជាអារឈើនិងបរបាញ់សត្វព្រៃ។ ក្រុមការងារដឹកនាំសហការចុះល្បាត រួមមាន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ,នាយនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ,នាយនាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត…