មេព្រៃកំពង់ថ្មចាប់យកតែឈើ ព្រលែងឡានទុកឲ្យរកស៊ីថ្ងៃក្រោយ
កំពង់ធំៈ មេព្រៃកំពង់ថ្មរុញគ្នាទៅវិញទៅមក និងស្ទាក់ស្ទើរក្នុងការចុះអនុវត្តន៍បង្រ្កាបរថយន្តដឹកឈើមួយគ្រឿង ដែលត្រូវបានគេដឹងថា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដឹកជញ្ជូនឈើដោយខុសច្បាប់ ក្នុងនោះក៏ត្រូវបានគេដឹងដែរថា មេព្រៃកំពង់ថ្មបានទទួលលាភសក្ការៈពីឈ្មួញ ទើបបានជាមិនហ៊ានបង្រ្កាបរថយន្តដឹកឈើមួយគ្រឿងនោះ តែទីបំផុតរថយន្តនេះបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ដោយទម្លាក់តែឈើព្រលែងរថយន្ត។ ជាក់ស្តែងនៅភូមិឃ្លៃភូមិឈើទាលមានម៉ាស៊ីនពុះជ្រៀកឈើយ៉ាងអនាធិបតេយ្យប្រមាណ៤ទៅ៥កន្លែង ដោយទី១.ឈ្មោះហួន និងទី២ឈ្នោះគ្រូជិន អ្នកទាំងពីររស់នៅភូមិភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយត្រូវបានឈ្មោះ តា រី រស់នៅចុងទំនប់…