សញ្ញាទាំងនេះបញ្ជាក់ថា អ្នកកំពុងមានបញ្ហាស្រ្តេសខ្លាំង

រាងកាយនិងខួរក្បាលរបស់យើងម្នាក់ៗ វាក៏ត្រូវការពេលវេលា សម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះបើមិនបានសម្រាកគ្រប់គ្រាន់ទេនោះ រាងកាយនិងខួរក្បាលច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។ សញ្ញាទាំង៦ចំណុចនេះ បង្ហាញថាអ្នកកំពុងស្តេ្រសខ្លាំង ៖ ១. គ្មានកម្លាំងកំហែងក្នុងខ្លួន រាងកាយរបស់អ្នក នឹងមានអាការៈឆាប់អស់កម្លាំង ឬគ្មានកម្លាំងកំហែងក្នុងខ្លួន បើទោះបីជាអ្នកមិនបានធ្វើការងារអ្វីមួយធ្ងន់ធ្ងរ ឬមានបន្ទុកច្រើនក៏ដោយ ។ ២. គីឡូឡើងចុះមិនទៀង មិនថាអ្នកញុំាច្រើន ឬញុំាតិចទេ…

ហ្វូងកូនសត្វក្រពើភ្នំជាប្រភេទសត្វកម្រ ត្រូវបានប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

កូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ នៅក្នុងការបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រក ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មីអំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ។ យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន…

ស្ថានភាពកូវីដមិនទាន់ច្បាស់លាស់សហព័ន្ធបាល់ទាត់ហ្គាងបុងឲ្យAubameyang ត្រូវហោះមកអង់គ្លេសវិញ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិរបស់ហ្គាបុង Aubameyang ត្រូវបានសហព័ន្ធបាល់ទាត់របស់ប្រទេសសម្រេចចិត្តបញ្ជូនគាត់ត្រឡប់មកប្រទេសវិញមុនគេទោះបីជាការប្រកួតពានរង្វាន់ Africa Cup of Nations នៅតែបន្តនៅឡើយក្តី។ ប្រធានក្រុមរបស់ជម្រើសជាតិហ្គាបុងរូបនេះក៏អាចអនុញ្ញាតិឲ្យត្រឡប់មកជួយក្រុមកាំភ្លើងធំ Arsenal វិញផងដែរក្រោយសហព័ន្ធមើលឃើញថាស្ថានភាពសុខភាពរបស់គាត់ដោយសារការឆ្លងវិរុសកូវីដហាក់ដូចជាមិនមានភាពច្បាស់់លាសនិងធូរស្បើយនៅឡើយ។ មកដល់ពេលនេះ Aubameyang គឺមិនអាចបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហ្គាបុងឡើយបន្ទាប់ពីបានធ្វើតេស្តឃើញកូវីដ១៩តាំងតែពីថ្ងៃទី១៦ខែមករានិងបន្តសម្រាកព្យាបាលរហូតមកដល់ពេលនេះ៕

ចាក់វ៉ាក់សាំងបង្ការដល់មនុស្សគ្រប់ៗរូប ដើម្បីកម្ចាត់កូវីដ-១៩, នេះបើតាមអគ្គលេខាធិការ UN

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថាពិភពលោកត្រូវតែចាក់វ៉ាក់សាំងបង្ការដល់មនុស្ស គ្រប់ៗរូប ដើម្បីធានាឱ្យបាននូវការបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ចាក់វ៉ាក់សាំងបង្ការឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជន របស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ។ ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំឡើងក្នុងទីក្រុង Davos…

គ្រាន់តែ​បើករថយន្ត​ទៅ​ដល់​ភ្លាម! ក៏​ទទួល​បានការ​បញ្ចុះតម្លៃ ៥០​%​ភ្លែត

ភ្នំពេញ​៖ ម្ចាស់​យានយន្ត​តែង​គិត​ថា​ការ​លាង​សំអាត​រថយន្ត​អាច​លាង​ដោយ​ខ្លួនឯង រឺ​នៅ​ទីតាំង​ណា​ក៏​បាន​ ប៉ុន្តែ​ប្រសិនបើ​ជ្រើសរើស​ទីតាំង​លាង​រថយន្ត​ខុស​អាច​បណ្តាល​អោយ​ខាតបង់​ក៏​ដូច​ជា​ប៉ះពាល់​ដល់​រថយន្ត​របស់​លោក​អ្នកការ​ប្រើប្រាស់​សាប៊ូ​ធម្មតា និង កំលាំង​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​អោយ​ការ​លាង​សម្អាត​មិន​ជ្រះ​ល្អ​ពិសេស​ការ​ប្រើប្រាស់​ក្រណាត់​ជូត​ដែល​គ្មាន​គុណភាព​អាច​បណ្តាល​អោយ​មាន​ស្នាម​ឆូត​លើ​ថ្នាំ​រថយន្ត​ផង​ដែរ​។ ​ហ្គា​រ៉ា​សលាង​រថយន្ត Namas.K បាន​បើក​ដំណើរការ​ក្នុង​ក្រុងភ្នំពេញ​អស់​រយះ​ពេល ៦ឆ្នាំ​កន្លងមក​ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទាំង​គុណភាព ក៏​ដូច​ជា​សេវាកម្ម​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ជូន​ដល់​អតិថិជន។ ហ្គា​រ៉ា​សលាង​រថយន្ត​ទំនើប​មួយ​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​លាង​សម្អាត​រថយន្ត ប្រើប្រាស់​សាប៊ូ​ដែល​មានគុណ​ភាព​ខ្ពស់​ ក្រណាត់​ជូន​ល្អ​ដែល​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ថ្នាំ​រថយន្ត ធ្វើ​អោយ​លោក​អ្នក​ទទួល​អារម្មណ៍​ថា​រថយន្ត​នឹង​ស្អាត​ប្លែក​បន្ទាប់​លាង​រួច​។ ​សម្រាប់ដើមឆ្នាំ២០២២ នេះ​ហ្គា​រ៉ា​សលាង​រថយន្ត Namas.K បាន​បើក​សាខា​ទី…

ការបានរៀបការ នឹងធ្វើឱ្យយើងមានសេចក្ដីសុខ និងអាយុវែង

អ្នកដែលមានសុខភាពល្អ និងអាយុវែង មិនមែនជាមនុស្ស ដែលមានសេចក្ដីសុខតែម្យ៉ាងនោះទេ ដោយសារបច្ចុប្បន្ននេះ គេគួរតែរាប់ ការបានរៀបការ ចូលក្នុងនោះមួយទៀតដែរ ព្រោះគូអាពាហ៍ពិពាហ៍ ឬគូជីវិត គឺជាមនុស្សដែលនឹងសាងសេចក្ដីសុខដល់ដៃគូរបស់ខ្លួន និងធ្វើឱ្យអាយុរបស់ពួកគេ កាន់តែវែងឡើងទៀតផង។ ក្រុមអ្នកស្រាវជ្រាវផ្នែកកម្មវិធី កាំរស្មីមហារីកវិទ្យា ពីមហាវិទ្យាល័យ ហាវ៉ាដ បានរកឃើញថា អ្នកដែលបានរៀបការ ដែលមានជំងឺមហារីក…

ទីក្រុងញូវយ៉ក កំពុងផ្លាស់ប្តូរខណៈវីរុសបម្លែងខ្លួន Omicron ធ្លាក់ចុះ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វិបត្តិបច្ចុប្បន្ននៃវីរុស COVID-19 ហាក់ដូចជាកំពុងបង្ហាញពីការព្យាករណ៍ដែលធ្វើឡើងដោយមន្ត្រី និងអ្នកជំនាញសុខភាពថា ករណីនៅក្នុងទីក្រុងញូវ យ៉កកំពុងចាប់ផ្តើមធ្លាក់ចុះខ្លាំង ខណៈបានកើនឡើងអំឡុងបុណ្យណូអែល។ យោងតាមគេហទំព័រ amNY.com ដែលជាគេហទំព័រព័ត៌មានឈានមុខគេនៅទីក្រុងញូវយ៉ក បានឲ្យដឹងថាទិន្នន័យរបស់ក្រសួងសុខាភិបាលទីក្រុងញូវយ៉កបានបង្ហាញពី ការឆ្លងខ្ពស់នៃវីរុស COVID-19 នៅទូទាំងទីក្រុង ដោយមានករណីថ្មីៗរាប់ពាន់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ ទោះយ៉ាងណា ការឆ្លងដែលទាក់ទងនឹងវីរុស COVID-19 និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចាប់ផ្តើមធ្លាក់ចុះ។

ស្នេហាខុសជំនាន់ប្រកាសត្រៀមខ្លួនយកកូនដំបូងហើយ

ភ្ញាក់ផ្អើលក្រោយឃើញ ប្ដីប្រពន្ធមួយគូ ដែលមានអាយុខុសគ្នាដល់ទៅ៣៧ឆ្នាំ មកពីប្រទេសចចជី បានរៀបការជាមួយគ្នាកាលពីជាងពាក់កណ្ដាលឆ្នាំ២០២១មុនកន្លងទៅ ក្រោយពីស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល១ឆ្នាំ។ លោកយាយ Cheryl បច្ចុប្បន្នអាយុ៦១ឆ្នាំ និងប្ដីរបស់លោកយាយជាបុរសវ័យក្មេង អាយុ២៤ឆ្នាំ ហើយលោកយាយបានជួបគ្នាជាលើកដំបូង តាំងពីប្ដីមានអាយុ១៥ឆ្នាំម៉្លេះ ប៉ុន្ដែមិនមានមនោសញ្ចេតនាស្នេហារវាងគ្នានិងគ្នាឡើយ ដោយលោកយាយនិងប្ដី បានរួមការងារជាមួយគ្នានៅភោជនីយដ្ឋានអាហារសម្រន់មួយកន្លែង ដែលលោកយាយផ្ទាល់មានតំណែងជាអ្នកគ្រប់គ្រងក្នុងហាង។ លុះមកដល់ឆ្នាំ២០២០ លោកយាយ ព្រមទាំងបុរសជាប្ដី…

កម្ពុជាចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ នៅថ្ងៃនេះ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវ លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានទីតាំងឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ…

WHO បញ្ជាក់ថាអូមីក្រុង ស្លូតជាងឌែលតា, តែនៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់វ៉ាក់សាំង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងទៀតថាបច្ចុប្បន្ន មានប្រទេស…