A L T R O Z   N E W S

សៀមរាប

​រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ នៅខេត្តឧត្តរមានជ័យ​

រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ បុក​គ្នា​ពេញទំហឹង​ត្រង់​ផ្លូវបំបែក​ជា​កែង​ជា​៤ ​យ៉ាងហោចណាស់​មនុស្ស​២​នាក់ បាន​ស្លាប់​ខណៈពេលដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ...

សព​អ្នកកាសែត​ជនជាតិ​កាណាដា បាត់​ខ្លួន ត្រូវបាន​រកឃើញ​នៅ​ក្បែរ​អង្គរ​ធំ​

​សព​អ្នកកាសែត​ជនជាតិ​កាណាដា​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ខេត្ត​សៀមរាប​អស់​រយៈពេល ១០​សប្ដាហ៍​មក​ហើយ​នេះ នៅពេលនេះ ត្រូវបាន​រកឃើញ​នៅ​ក្បែរ​ប្រាសាទ​អង្គរធំ​។...

បុរស​ចំណាស់​ជនជាតិ​ញូ​ស៊ែ​រឡែ​ន​ម្នាក់ ត្រូវ​សាលាឧទ្ឋរណ៍ កាត់ទោស​ពី​បទ​រំលោភ​កុមារី កម្ពុជា​៥​នាក់​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ញូ​ស៊ែ​រឡែ​ន​វ័យ​៦៧​ឆ្នាំ​ម្នាក់ ត្រូវបាន​សាលាឧទ្ឋរណ៍​កាត់ទោស...

កម្លាំង​ប៉ូលិស ចាប់​បាន​ចោលួច​ដ៍ស​កម្ម​ម្នាក់​នៅសៀមរាប

សៀមរាប​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​អនុ​ការិយាល័យ​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​និង​សង្កាត់​សាលា​កំរើក​ធ្វើការ​បង្ក្រាប​បាន​ចោលួច​ដ៍ស​កម្ម​ម្នាក់​។​ ​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​លោក​ហុង​ប៊ុន​ហាវ​បានឲ្យដឹង​ថា​ប្រតិបត្តិ​ការ​បង្ក្រាប​រហូត​ឈាន​ទៅ​ចាប់ខ្លួន​ចោ​ម្នាក់​ដ៍ស​កម្មនេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្ថិតនៅ​ទីតាំង​របស់​ជនសង្ស័យ​តែ​ម្ដង​ក្នុង​ភូមិ​ត្រពាំងវែង​សង្កាត់​សាលា​កំរើក​ក្រុង​.​ខេត្តសៀមរាប​។​ ​មន្ត្រី​ប៉ូលិស​បន្ថែម​ថាជ​ន​សង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​តាមដាន​ស្រាវជ្រាវ​២​យប់​២​ថ្ងៃ​មក​ហើយ​ទម្រាំ​ឈានដល់​ការចាប់ខ្លួន​បាន​នេះ​។​លោក​ហុង​ប៊ុន​ហាវ​បន្ថែម​ថា​ក្រោយពី​កម្លាំង​នគរបាល​ធ្វើការ​តាមដាន​ទៅ​លើ​ជន​ស​ង្ស័​ខាងលើ​នោះ​ស្រាប់តែ​ព្រឹក​ម៉ិ​ញ​មុន​ចាប់​ខ្លូន​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុងតែ​ជិះ​ម៉ូតូ​ខ​ណះ​នោះ​សមត្ថកិច្ច​ក៍​តាម​ពីក្រោយ​រហូត​ដល់​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​តែ​ម្ដង​ទើប​ចាប់ខ្លួនបាន​។​ ​សមត្ថកិច្ច​បញ្ជាក់​ថា​ជ​ន​សង្ស័យ​ឈ្មោះ​សុខ​សុភ័ក្រ​អាយុ​២៤​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​ពាម​ក្រៅ​ឃុំ​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន​មក​ស្នាក់នៅ​ជាមួយ​បង​ដែល​នៅ​យាម​ដី​ឲ្យគេ​នៅ​ខេត្ត​សៀមរាប​ក្នុង​ដី​ឡូ​ខាងលើ​។​ក្រោយពី​បាន​ចាប់ខ្លួន​ភ្លាមៗ​ក៍​បាន​រាយការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក​សំរិទ្ធ​សាខុន​ដើម្បី​ធ្វើ​ការឆែកឆេ​នៅក្នុង​បរិវេណ​ដី​ឡូ​ដែល​ជន​នេះ​ស្នាកនៅ​។​ ​មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​និយាយថា​ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​កម្ម​ភាព​លួច​មិន​រើសមុខ​ដូចជា​លួច​ម៉ូតូ​ឆក់​កាបូប​ភ្ញៀវ​ឡើង​លួច​សំភារៈ​នៅ​ផ្ទះ​និង​សណ្ឋាគារ​ជាដើម ហើយ​គោលដៅ​ធំ​ដែល​គេ​ធ្វើ​កម្ម​ភាព​គឺ​នៅ​ខេត្ត​កំពង់ចាម​។​ ​គេ​ធ្វើ​សកម្មភាព​នៅ​ខេត្ត​កំពង់ចាម​ហើយ​គេ​រត់​មក​ស្នាក់នៅ​ខេត្ត​សៀមរាប​ពេល​លួច​នៅ​ខេត្តសៀមរាប​បាន​គេ​រត់​ទៅ​នៅ​កំពង់ចាម​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចុងក្រោយ​គេ​បានធ្វើ​សកម្មភាព​លួច​កុំ​ព្យទ័រ​លេប​ថប់​ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​វត្ត​បូណ៌ ហើយ​ត្រូវ​សមត្ថកិច្ច​តាមដាន និង​ឈាន​ចូលដល់​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ​តែម្តង​។ ​លោក​ហុង​ប៊ុន​ហាវ​បញ្ជាក់ថា​បច្ចុប្ន​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការសាកសួរ​បន្ថែម​ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕ ​

ប៉ូលិស​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ឃាត់ខ្លួន​ថៅកែ​ប្ដី​ប្រពន្ធ រួម​ជាមួយ​នារី​៧​នាក់​

សៀមរាប៖ ទីតាំង​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង​ត្រូវបាន​ ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ដឹកនាំ​មន្ត្រីប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ធ្វើ​ការចុះ​បង្ក្រាប​ដោយ​ខ្លួន​ថៅកែ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​រួម​ជាមួយ​នារី​៧​នាក់​ផង​ដែរ​។​ ​ ...

Anonymous Cambodia នៅតែបន្តវាយ​ប្រហាលើវិបសាយរដ្ឋាភិបាល​

ម៉ោង ១០ យប់​ថ្ងៃ​ទី ២៤...

រឿ​ង​​​”ឥ​ទ្ធិ​ព​ល​នៃ​ស្នេហ៍”​ ​រ​ប​ស់​ចិ​ន​ថ​ត​នៅ​ក​ម្ពុជា​ចេ​ញ​ជា​ ​Trailer​ ​(Video Inside)

យើង​ពិតជាមាន​មោទនៈភាពផងដែរ ខណៈដែល​ឃើញទិដ្ឋភាពដឹកដី ដ៏បវររុងរឿង នេះ...

មហាសន្និបាត​ពង្រីក​ស​មាគ​ម​ក្រុមប្រឹក្សា​ក្រុង​ស្រុក ឃុំ សង្កាត់​

​នា​ព្រឹក​ថ្ងៃទី​២១​ខែ មេសា ឆ្នាំ​២០១៤​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត...

អធិការរង​ក្រុង​សៀមរាប លោក លឹម​ប៊ុនថេង បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​

សៀមរាប​៖​ក្រុម​អាជីវករ​លក់ដូ​រ​នៅមុខ​ផ្សារ​លើ​ធំ​ថ្មី​បាន​ស្រែកយំ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ក្រុម​រៀបចំ​សណ្ដាប់ធ្នាប់​នគរបាល​ក្រុង​សៀមរាប​ដែល​បាន​ធ្វើ​បាប​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ក្ដីមេត្តា​ចំពោះ​ខ្មែរ​និង​ខ្មែរ​។​ ​ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​តែ​ម្ដង​មាន​ក្រុមនគរបាល​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​អធិការរង​នគ​បាល​លោក​លឹម​ប៊ុនថេង​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ទៅលើ​ក្រុម​អាជីវករ​លក់ដូរ​ដោយ​បាន​ដក​យក​នូវ​ឆ័ត្រ​របស់​អាជីវករ​ធ្វើឲ្យ​ក្រុមអាជីវករ​មាន​ការខឹ​ង​សម្បា​ស្រែក​ផ្អើល​ពេញ​មុខ​ផ្សារ​។​ ​ក្រុមអាជីវករ​បាន​និយាយថា​ពួកគាត់​មក​លក់​នេះ​មិន​បាន​បង់លុយ​ឲ្យ​ថ្លៃ​កន្លែង​ទេ​តែ​បាន​បង់​ឲ្យ​ថ្លៃ​ភាស៊ី​ក្នុង​១​ថ្ងៃ​១៥០០​រៀល​ថ្លៃ​អនាម័យ​៥០០​រៀល​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​រំលង​នោះទេ​។​ ​ក្រុមអាជីវករ​បន្ថែម​ថា​ក្រុម​មន្ត្រី​ប៉ូលិស​សណ្ដាប់ធ្នាប់​បាន​តម្រូវឲ្យ​ពួកគាត់​លក់ដូរ​មាន​គន្លាត​ចេញពី​ផ្លូវ​ចំងាយ​៣​ម៉ែត្រ​ដើម្បី​រក្សា​ផ្លូវ​ឲ្យមាន​ទ្រង់ទ្រាយ​ធំ​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ចេញចូល​ទៅ​ក្នុង​ផ្សារ​។​ហើយ​ពួកគាត់​ក៍​បាន​លក់ដូរ​ទៅ​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី​នគរបាល​ក្រុង​សៀមរាប​ជា​ប្រចាំ​ផងដែរ​។​ ​អាជីវករ​បន្ថែមទៀត​ថា​ពេល​ដែល​ពួកគាត់​កំពុងតែ​លក់ដូ​រសុខៗ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​របស់​អធិការ​ក្រុង​សៀមរាប​ផ្នែក​អន្តរាគមន៍​ដែល​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​នាំគ្នារ​ចុះ​មក​លើកឆ័ត្រ​របស់​ពួក​គាត់​យក​ទៅ​ដាក់​លើរ​ថយ​ន្ត​ថែម​ទាំង​ទាត់​ធាក់​នូវ​នំប៉័ង​របស់​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​ទៀតផង​។​ ​អាជីវករ​បន្តថា​ក្រុម​ប៉ូលិស​ដែល​មាន​លោក​លឹម​ប៊ុនថេង​បាន​និយាយពាក្ស​អសិរោះ​យ៉ាង​កំរោល​មិនស​ក័ក្ក​សម​ជា​មន្ត្រីប៉ូលិស​សម័យ​តេជោ​នោះទេ​ហើយ​មន្ត្រី​ប៉ូលិស​ទាំងនោះ​និយាយ​ថា​ពួកគាត់​លក់ដូរ​ចូល​ចំណីរ​ផ្លូវ​ទើប​គេ​រើឆ័​ត្រដាក់​ឡាន​យ៉ាង​ដូច្នេះ​។​ ​ក្រុម​អាជីវករ​ទាំងនោះ​បាន​ស្រែកយំ​លើកដៃ​សំពះ​សូម​ឲ្យ​សម្ដេច​តេជោជួយ​ដល់​ពួកគាត់​ផង​រឿង​នេះ​អយុត្តិធម៌​ណាស់​ប៉ូលិស​ចោទថា​លក់ដូរ​បាំង​ក្បាល​តោ​មុខ​ផ្សារ​ចុះ​អ្នកលក់ដូរ​នៅ​ខាងលើ​ដាក់​សំយាប​បាំង​ក្បាល​តោ​ហេតុ​អ្វី​ប៉ូលិស​មើលមិនឃើញ​វា​អយុត្តធម៌​ណាស់​សំរាប់​ពួកគាត់​។​ ​លោក​លឹម​ប៊ុនថេង​បាន​និយាយតា​មទូរស័​ព្ទ​ថា​គាត់​រវល់​ជាមួយ​ជាង​ហើយក៍​បិទ​ទូរស័ព្ទ​ដោយ​មិនបាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​ឲ្យបាន​ពិស្ដា​ពាក់ព័​ន្ទ​រឿង​នេះ​ទេ​។​ ​គួបញ្ជាក់​ថា​ជារឿយៗ​គេ​តែងតែ​សង្កេតឃើញ​ក្រុម​ប៉ូលិស​សណ្ដាប់​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​លឹម​ប៊ុនថេ​ងចុះ​រៀបចំ​សណ្ដាប់​នៅក្នុង​ក្រុង​ជា​ហូ​ហែរ​តែ​ការរៀបចំ​នោះ​ហាក់បី​មិន​ស្មើភាព​គ្នារ​នោះឡើយ​៕​

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ភ្លៀង​កក់ខែ

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​មាន​ការ ប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប...