A L T R O Z   N E W S

ស្ថានភាព

សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៣ដល់២៩មិថុនា សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោម៖

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ...

អាសូរណាស់! ទៅដេកក្នុងគម្ពោធព្រៃហើយនៅមានរថយន្តបើកទៅកិនក្បាលបណ្តាលឲ្យស្លាប់ទៀត

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីម្នាក់សង្ស័យជាមនុស្សវិកលចរិក បានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃដែលចម្ងាយពីផ្លូវជាតិលេខ៦...

បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបុករះម៉ូតូកង់បី និងរថយន្ត ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១...

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ បាន​កើនឡើងដ​ល់​ជាង​ ៥ សែន​នាក់​ ដែលជា​ចំនួន​ខ្ពស់​បំផុតទី ២​ នៅលើ​ពិភពលោក​

រលក​យក្ស​ចម្លង​កូវីដ​លើកទី៣​ កំពុង​បោកបក់​ទៅលើ​ប្រេស៊ីល​ដែល​ជា​ប្រទេស​ដ៏ធំ​មួយ​នៅ​អាមេរិក​ខាងត្បូង​។ ការ​ឆ្លង​រាតត្បាត​កូវីដ១៩​ នៅតែ​មាន​សន្ទុះខ្លាំង​...

ស្លាប់២នាក់ភ្លាមៗករណីបុរសម្នាក់ស្រវឹងស្រាបើកគោយន្តច្នៃបុកជាមួយម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគោយន្តច្នៃដឹងពាងមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់មនុស្ស២នាក់នៅនឹងកន្លែងកើតហេតុ។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង២៣និង១០នាទីថ្ងៃ១៨ខែមិថុនាឆ្នាំ២០២១ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៥៤-២៥៥ក្នុងភូមិរោគោដើមឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះឌិតហាក់ភេទប្រុសអាយុ៥៣ឆ្នាំជាប្រជាការពារឃុំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាអ្នកបើកម៉ូតូ(មិនពាក់មួកសុវត្ថិភាព)ស្លាប់កន្លែងកើតហេតុនិងឈ្មោះបុត្រផាភេទប្រុសអាយុ៤១ឆ្នាំជាប្រជាការពារឃុំនៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីជាអ្នករួមដំណើរម៉ូតូ(មិនពាក់មួកសុវត្តិភាព)ស្លាប់នៅកន្លែងកើតហេតុ។ចំណែកអ្នកបើកបរគោយន្តឈ្មោះណែមចាន់វ៉ាន់ថៃភេទប្រុសអាយុ៣០ឆ្នាំនៅភូមិ-ឃុំប្ញស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវបានឃាត់ខ្លួនបាននៅមុខការ៉ាស់សាំងរហាត់ទឹក។ សមត្ថកិច្ចបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានគោយន្តកែច្នៃមួយគ្រឿងដឹកពាងគ្មានផ្លាកលេខដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិទិសដៅពីជើងទៅត្បូង(បើកបរក្នុងស្ថានភាពស្រវឹង)លុះដល់ត្រង់ចំណុចខាងលើបានរេចង្កូតចូលជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ផលិតឆ្នាំ២០០៩ពណ៌ខ្មៅលេខតួ+លេខម៉ាស៊ីន២៥៣៧៩៨ពាក់ស្លាកលេខន.បI.៣៣២០ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។ចំណែកម៉ូតូរងការខូចខាតធ្ងន់គោយន្តច្នៃខូចស្រាល។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕