រោងម៉ាស៊ីនអគ្គិសនីមួយកន្លែងស្រុកត្រពាំងប្រាសាទ ភ្លើងឆេះស្ទើរទាំងស្រុង
ឧត្តរមានជ័យៈ ឆាបឆេះរោងម៉ាស៊ីនអគ្គិសនីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុក ដោយសារធ្លាយអណ្ដាតភ្លើងចេញពីឡ ដុតអុសរបស់ម៉ាស៊ីនភ្លើងមកក្រៅ។ ហេតុការណ៍ភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខាងកើតផ្សារត្រពាំងប្រាសាទ ក្នុងភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនដំបូងពួកគាត់បានឃើញអណ្ដាតភ្លើង និងផ្សែង ខ្មួលខ្មាញ់ឆេះឡើងលើ…