មេឈ្មួញឈើវៀតណាមម្នាក់ បើករថយន្តដេញបុកអ្នកកាសែត ខណៈចុះទៅថតសកម្មភាព
ឧត្តរមានជ័យៈ អ្នកកាសែត២នាក់ ត្រូវបានមេឈ្មួញរកស៊ីឈើគ្រញូងដ៏ល្បីម្នាក់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជិះរថយន្តដេញបុកបណ្តាលឲ្យរងការខូចខាតរថយន្តអស់មួយចំហៀងខាងឆ្វេង ខណៈពេលអ្នកកាសែតទាំង២នាក់ ខាងលើចុះទៅថតសកម្មភាពពួកគេកំពុងទម្លាក់ឈើគ្រញូងចេញពីរថយន្ត មានចំនួនប្រហែលជាង១តោន។ ករណីនេះ បានកើតឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ៦៧B ខាងត្បូងសាលាឃុំត្រពាំងប្រិយ៍ ចំងាយ ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង…