បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម៌

បាត់ដំបងៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានភ្លៀងមួយកូនមេលាយឡំនិងខ្យល់កន្ត្រាក់និងរន្ទះបាញ់ បណ្តាលឲ្យបុរសម្នាក់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០ដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅភូមិព្រៃអំពាន់ ឃុំស្តុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ង សត់ ភេទប្រុស អាយុ២៤ឆ្នាំ…

អ្នកលក់កន្ទុយលេខ(ឆ្នោត)៣នាក់ត្រូវបានសមត្ថកិច្ចឲ្យចុះកិច្ចសន្យាបញ្ឈប់

បាត់ដំបង: ភ្នាក់ងារPost Newsបានឲ្យដឹងថា របាយករណ៍ពីស្រុករុក្ខគិរីកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នគរបាលស្រុករុក្ខគិរីបានចុះធ្វេីការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកលក់កន្ទុយលេខ(ឆ្នោត)ឲ្យបញ្ឈប់បានចំនួន៣នាក់ ទី១មានឈ្មោះណាត ណមភេទប្រុសអាយុ36ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ទី២មានឈ្មោះអឿន ជីវន្ត័ ភេទស្រីអាយុ28ឆ្នាំនៅភូមិព្រៃខ្លូតឃំុព្រៃត្រឡាច ទី៣មានឈ្មោះ ឈិន ឈាន ភេទប្រុសអាយុ39ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ។ គួរបញ្ជាក់ផងដែរថានេះជាករណីបង្ក្រាបល្បែងសុីសងខុសច្បាប់ នៅក្នុងប្រទេសដើម្បីកាត់បន្ថយនូវករណីខុសច្បាប់នានា…

សមត្ថកិច្ចស្រុករុក្ខគិរី ចុះធ្វើការអប់រំពលរដ្ឋផលប៉ះពាល់នៃគ្រឿងញៀន ឈានដល់ការចុះបង្រ្កាបល្បែងស៊ីសង

បាត់ដំបងៈ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងអធិការនគរបាលរុក្ខគិរីស្រុក បានចុះអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន នៅភូមិទួលគគីរ ឃុំស្តុកប្រវឹក ប្រជាពលរដ្ឋចូលរួម១៩នាក់ ។ នៅល្ងាចថ្ងៃដដែលកម្លាំងនគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច វិន អធិការរងស្រុក បានចុះបង្ក្រាបល្បែងស៊ីសងប៊ៀរ១កន្លែង នៅភូមិទួលគគីរ ឃុំស្តុកប្រវឹក ឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូត…

ស្រវឹងខ្លាំង បើកលឿនភ្លេចគិតផ្លូវកោង ធ្លាក់ចូលប្រឡាយ ស្លាប់២នាក់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្សាររុក្ខគិរី ខាងជើងសាលាស្រុកចម្ងាយប្រហែល១៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃអំពាន់ ឃុំស្តុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ1D-0851បាត់ដំបង ដែលជនរងគ្រោះទី១.…

អភិបាលស្រុករុក្ខគិរី ត្រូវជនអនាមិកគំរាមទាប្រាក់តាមទូរស័ព្ទ ជាថ្នូរក្នុងការបិទបាំង អំពើរពុករលួយ

(ភ្នំពេញ)៖ លោកពេជ្យ ម៉ាឡៃអភិបាលស្រុករុក្ខគិរីបានឲដឹងថាលោកត្រូវបានជនអនាមិកទូរស័ព្ទគំរាមទាប្រាក់ជាថ្នូរក្នុងការបិទបាំងអំពើរពុករលួយហើយជួយរត់ការមិនឲ្យដកហូតដំណែង។ លោកបានមានប្រសាសន៏ថា នៅថ្ងៃទី១២ ខែមីនា មានជនអនាមិកបានទូរស័ព្ទ ហើយប្រើឈ្មោះឯកឧត្តម សក់ សេដ្ឋា ហើយចោទលោកថាបានជាប់ពាក់ព័ន្ធនិងអំពើរពុករលួយនិងបានប្រព្រឹត្តអំពើពុករលួយហើយឱ្យលោកផ្តល់លុយឲ្យពួកគេជាថ្នូរនឹងការមិនដកហូតចេញពីមុខដំណែងនោះឡើយ។ លោកបន្តថាដោយសារលោកមានការសង្ស័យចំពោះជនអនាមិកទាំងនោះលោកក៏បានទាក់ទៅឯកឧត្តមម៉ៅ ច័ន្ទដារ៉ា ដើម្បីសុំយោបល់ បន្ទាប់មកលោកម៉ៅ ច័ន្ទដារា៉បានប្រាប់លោកថា នេះគឺជាការបោកប្រាស់ហើយថា ឯកឧត្តមសក់ សេដ្ឋាមិនដែលធ្វើបែបនេះទ។ កាលពីថ្ងៃទី១មេសា២០១៦…